CAMBO REPORT

Popup Advertising5 seconds

វ៉ាក់សាំង​ប្រឆាំង​ជម្ងឺ​អេដសន៍​ថ្មី មក​ពី​មហា​វិទ្យាល័យ Harvard មាន​តម្រុយ​វិជ្ជមាន​ច្រើន​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

អេដសន៍គឺជាជម្ងឺឆ្លង ហើយជម្ងឺនេះបានលេបត្របាក់ជីវិតប្រជាជនខ្មែរ មិនតិចនោះទេកាលពីជាង 20 ឆ្នាំមុន ដោយមកទល់នឹងពេលនេះ អត្រាអ្នកកើតមេរោគអេដសន៍ នៅមានចំនួនតិចតួច មិនមែនមានន័យថា គ្មានសុទ្ធនោះទេ។ សម្រាប់បរទេសវិញ អ្នកកើតជម្ងឺអេដសន៍ ក៏មានការធ្លាក់ចុះផងដែរ ដោយសារតែមានការ ផ្សព្វផ្សាយ ការចុះអប់រំ និងមួយចំនួនផ្សេងទៀត រីឯអ្នកវិទ្យាសាស្ត្រ ក៏ដូចគ្នា បានខិតខំប្រឹងប្រែង ស្វែងរកវិធីសាស្ត្រ ដើម្បីបង្ការជម្ងឺមួយនេះ ឲ្យមនុស្សជាតិ រួចផុតពីជម្ងឺ អេដសន៍។

ជាក់ស្ដែងកាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមអ្នកវិទ្យាសាស្ត្រមកពី មហាវិទ្យាល័យ Harvard ដ៏ល្បីល្បាញ នៅឯអាមេរិកបាន បង្ហាញពិភពលោកនូវ វ៉ាក់សាំងថ្មី ដែលកំពុងទទួលបាន ដំណើរការយ៉ាងសំខាន់ ក្នុងការការពារ ការឆ្លងជម្ងឺអេដសន៍។ សម្រាប់ដំណាក់កាលដំបូង របស់វ៉ាក់សាំងថ្មីនេះ ក្រុមអ្នកវិទ្យាសាស្ត្រ បានទទួលជោគជ័យទៅលើ ការសាកល្បង ក្នុងការចាក់បញ្ចូលក្នុងរាងកាយ អ្នកមានផ្ទុកមេរោគ អេដសន៍ ដោយ 80% នៃចំនួនសរុប ពួកគាត់នៅមិនទាន់អាច ជាបានទាំងស្រុងនោះទេ តែអ្វីដែលពួកគាត់ ទទួលបានគឺមានការ កកើតនៃអង់ទីក័រ ការពាររាងកាយឲ្យស៊ាំ ជាមួយនឹងជម្ងឺអេដសន៍ មិនធ្វើឲ្យរាងកាយ ចុះទ្រុតទ្រោមខ្លាំង ដូចអ្នកមិនទទួលបាន វ៉ាក់សាំងនោះឡើយ។

ប្រភពដដែលរបស់ Engadget បានប្រាប់ឲ្យដឹងទៀតថា ក្រុមអ្នកវិទ្យាសាស្ត្រ ទាំងនោះ គ្រោងនឹងយកសត្វស្វា មកធ្វើតេស្ដសាកល្បង ជាក់ស្ដែងបន្ថែមទៀត ជុំវិញការជម្រុញបន្ថែម នៃសុពលភាព របស់វ៉ាក់សាំង មុននឹងចាប់ផ្ដើមយក ទៅធ្វើតេស្ដជាក់ស្ដែងជាមួយនឹង រាងកាយមនុស្ស ដែលត្រៀមនឹងធ្វើឡើង នៅលើស្ត្រីចំនួន 2600 នាក់ នៅអាហ្វ្រិកខាងត្បូង ដែលមានអត្រាផ្ទុកមេរោគអេដសន៍ ច្រើនជាងគេ ឆាប់ៗខាងមុខ។ គួរបញ្ជាក់ ផងដែរថា នេះគឺជាវ៉ាក់សាំង មានប្រសិទ្ធភាពទី 5 ក្នុងពិភពលោក ដែលអ្នកវិទ្យាសាស្ត្រ បានខិតខំស្រាវជ្រាយ និងផលិតឡើងមក បើទោះបីជាពេលនេះ វាមានតម្រុយល្អៗច្រើន ដើម្បីប្រឆាំងទៅនឹងជម្ងឺ អេដសន៍ក៏ពិតមែន តែបើឲ្យជា 100% នៅមិនទាន់មានសង្ឃឹម នៅឡើយទេ។

បើឆាប់ៗខាងមុខ វាក់សាំងការពារជម្ងឺអេដសន៍ត្រូវបានរកឃើញ និងអាចព្យាបាលជា 100% ពិភពលោក នឹងរីករាយជាងមុន ពិសេសប្រជាជន នៅប្រទេសក្រីក្រ ដែលងាយនឹងឆ្លង ពីមួយទៅមួយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Engadget Tag: Lifestyle