CAMBO REPORT

Popup Advertising5 seconds

Elon Musk មាន​គំនិត​ថ្មី ក្នុង​ការ​ជួយ​សង្គ្រោះ​ក្មេង​ៗ​ជាប់​ក្នុង​រូង​ភ្នំ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដំបូងយើងចង់ណែនាំ ឲ្យមិត្តអ្នកអាន ដែលមិនទាន់បានស្គាល់ លោក Elon Musk ឲ្យបានស្គាល់គាត់សិន។ លោកជាស្ថាបនិក និងអ្នកជំនួញឆ្លាតវៃម្នាក់ ជនជាតិអាមេរិក គ្រប់គ្រង ក្រុមហ៊ុនផលិតរ៉ុកកែត SpaceX, គ្រប់គ្រងក្រុមហ៊ុន ផលិតរថយន្ត Tesla, គ្រប់គ្រង់ក្រុមហ៊ុន Boring Company និងក្រុមហ៊ុន មួយចំនួនទៀត។ លោកទើបបង្ហោះ Tweet ថ្មី បង្ហាញពីគំនិតរបស់គាត់ ជួយដល់ក្មេង 12 នាក់ និងគ្រូបង្ហាត់ម្នាក់ដែលជាប់ក្នុង រូងភ្នំនៅប្រទេសថៃ។

ក្មេងប្រុស 12 នាក់ ដែលជាក្រុមបាល់ទាត់កុមារ នៅប្រចាំសាលាគេ និងគ្រូបង្វឹកបាល់ម្នាក់ ត្រូវបានបាត់ខ្លួន តាំងពីចុងខែមិថុនា ដោយមានដំណឹងថា ពួកគេចូលលេង ក្នុងរូងភ្នំមួយ រួចមិនឃើញត្រលប់ ចេញមកវិញ ទើបផ្អើលដល់ អាណាព្យាបាល សុំជំនួយពីចៅហ្វាយ ខេត្តជួយ។ ប៉ុន្តែការរុករក ពិបាកខ្លាំងពេក ក៏ត្រូវសុំជំនួយបន្តដល់អ្នកជំនាញ នៅតាមប្រទេសផ្សេងៗ មកជួយ ព្រោះច្រកចូលរូងភ្នំ ត្រូវបានទឹកជន់លិចច្រើន។ រហូតមកដល់ សប្តាហ៍មុននេះ ទើបគេរកឃើញ ក្មេងប្រុសទាំង 13 នាក់នោះ នៅរស់រានមានជីវិត ដោយជាប់គាំង ក្នុងរូងភ្នំ ដែលមានចំងាយឆ្ងាយ ពីច្រកចូលខ្លាំងណាស់ រួមទាំងមានទឹកជ្រៅ បិទផ្លូវចេញមកវិញ។

 

ការរកឃើញក្មេងទាំងនោះ នៅរស់ជាដំណឹងល្អមួយ ប៉ុន្តែអ្វីដែលកាន់តែ ពិបាកនោះ គឺការនាំពួកគេ ចេញមកក្រៅ ទើបធ្វើឲ្យអ្នកជំនាញ រិះរកវិធី ដោយតាមការ ចេញផ្សាយរបស់សារព័ត៌មាន CNN ថាការជួយសង្គ្រោះ ពួកគេចេញមកក្រៅបាន ទាល់តែចំណាយពេល រាប់ខែឯណោះ។ ហេតុការណ៍នេះ បានល្បីស្ទើរ គ្រប់ទីកន្លែង សូម្បីតែលោក Elon Musk ក៏ចង់ជួយ និងមានគំនិតបង្កើត ជានាវាមុជទឹកតូចមួយ អាចផ្ទុកក្មេងបានម្នាក់ ដើម្បីងាយស្រួល ដល់អ្នកជំនាញមុជទឹក យកពួកគេចេញមក ម្តងមួយៗបាន។

កាលពីម្សិលមិញនេះ ក្រុមអ្នកជួយសង្រ្គោះ បានរំដោះក្មេងចេញមក បានចំនួន 4 នាក់ហើយ នឹងការរំដោះនៅតែបន្ត រួមមានឧបសគ្គ និងត្រូវចំណាយពេលច្រើនថ្ងៃ ដើម្បីរំដោះចេញ បានទាំងអស់ ស្របពេលលោក Elon Musk ផលិតចេញមកនូវ នាវាមុជទឹកខ្នាតតូច អាចផ្ទុកបាន មនុស្សម្នាក់ ដែលយើងអាចឃើញ វីដេអូខាងក្រោម។

 

វីដេអូខាងក្រោម៖

 

 

សរុបមក លោកស្ថាបនិក Elon Musk បានរៀបរាប់ពីគំនិតរបស់គាត់ ជាការបង្ហោះ Tweet នៅលើបណ្តាញសង្គម Twitter ថាគួរតែបង្កើតនូវ នាវាមុជទឹកខ្នាតតូច អាចផ្ទុក បានក្មេងម្នាក់ ដើម្បីងាយស្រួលដល់អ្នកជំនាញ មុជទឹកយកក្មេងទាំងនោះ ចេញមកបានម្តងមួយៗ ដោយងាយជាង វិធីផ្សេងៗទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: Lifestyle