CAMBO REPORT

Popup Advertising5 seconds

អនុវត្តន៍​ចំនុច​ទាំង​នេះ អាច​ធ្វើ​ឲ្យ​កុំព្យូទ័រ​យើង​ប្រើ​បាន​យូរ​អង្វែង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នរណាៗក៏តែងតែ ចង់អោយកុំព្យូទ័រ របស់គេប្រើ បានយូរឆ្នាំដែរ ប៉ុន្តែពេលខ្លះ បងប្អូន មួយចំនួន មិនដឹងថា ត្រូវធ្វើ ដូចម្តេចនោះទេ ដើម្បីប្រើបាន យូរឆ្នាំ។ កុំព្យូទ័រមួយ អាចប្រើប្រាស់បានយូរ អាស្រ័យលើកត្តា សំខាន់ពីរយ៉ាង គឺយើងចេះ ថែរក្សា ទុកដាក់ កុំព្យូទ័រអោយ បានល្អ ចៀសវាងការធ្លាក់បែកបាក់ ឬត្រូវទឹក ជាដើម ហើយផ្នែកមួយ ទៀតគឺ ការថែរក្សា ប្រព័ន្ធកុំព្យូទ័រ របស់យើង ដែលចាំបាច់ ត្រូវតែគោរពតាម ប្រាំចំណុច ខាងក្រោមនេះ។

1. ដំណើរការ Disk Cleanup

 

បើនិយាយពី Disk Cleanup បងប្អូន ទាំងអស់គ្នា ប្រហែលជា បានស្គាល់ ហើយថាជាការ សម្អាត File ឥតប្រយោជន៍ មួយចំនួនចេញ ដើម្បីកុំអោយស៊ី Space កុំព្យូទ័រ ហើយ ម្យ៉ាងទៀត ធ្វើបែបនេះជំនួយ អោយកុំព្យូទ័រដើរ លឿនទៀតផង។

2. ដំណើរការ Defragment

 

ដំណើរការ Defragment ទៅលើ Hard Disk Drive នៃកុំព្យូទ័រ របស់លោកអ្នក ជាផ្នែក មួយដ៏សំខាន់ ដើម្បីអោយ Hard Disk Drive នៅសល់ទំហំច្រើន។ ចំពោះដំណើរ ការនេះ ត្រូវការពេលវេលាយូរ អាចរាប់ម៉ោងឯណោះ។

3. ស្កេនមេរោគ

 

មានជម្រើសច្រើនណាស់ ដើម្បីអាចស្កេន កុំព្យូទ័រ លោកអ្នកអាច ប្រើកម្មវិធីកម្ចាត់មេរោគ ណាក៏បានដែរ អោយតែអ្នកពេញចិត្ត ដូចជា Avast និង Avira ជាដើម ហើយ ការស្កេនកុំព្យូទ័រ យកល្អគឺ Full Scan ។

4. ការកំណត់កម្មវិធី ពេល Start-up

 

ជាធម្មតា ពេល Start-up កុំព្យូទ័ររបស់ លោកអ្នកភ្លាម មានកម្មវិធីច្រើនណាស់ ដែល ដំណើរការ ដូច្នេះត្រូវបិទ ដំណើរការកម្មវិធីណាមួយ ដែលមិនសូវប្រើ។

5. លុបចោលកម្មវិធីដែលលែងប្រើ

 

សម្រាប់កម្មវិធី ណាមួយដែលតម្លើង នៅលើម៉ាស៊ីន របស់យើងហើយ យើងគិតថា លែងត្រូវការប្រើវាទៀត ហើយនោះ គួរតែលុប វាចោលចេញពី Control Panel ។

ដូច្នេះ សម្រាប់បងប្អូនយើង ដែលចង់អោយ កុំព្យូទ័រប្រើបានយូរឆ្នាំ ហើយមិនដឹងពី របៀប ធ្វើយ៉ាងណានោះ សូមមើលនូវ ជំហ៊ានខាង លើនេះចុះ អាចជួយអ្នកបាន ហើយ សូមបញ្ជាក់ ផងដែរថា ការទុកដាក់កុំព្យូទ័រ អោយបានល្អ ក៏ជាកត្តានាំអោយ ប្រើបានយូរដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: My IT World Tag: កុំព្យូទ័រ