CAMBO REPORT

Popup Advertising5 seconds

ទី​បំផុត​ហ្គេម Arena of Valor បើក​ឲ្យ Download លេង​ជា​ផ្លូវ​ការ 100% ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រិយមិត្តមួយចំនួន ប្រហែលជាធ្លាប់បានលេង ឬធ្លាប់បានឮអំពីហ្គេម មានឈ្មោះថា Arena of Valor ហៅកាត់ថា AOV ជាក់ជាមិនខាន ព្រោះហ្គេមនេះល្បី ថែមទាំងមានអ្នក លេងច្រើនមិនធម្មតា នោះទេ ហើយក៏ពិបាកទាញយក មកលេងបានផងដែរ។ តែចាប់ពីពេលនេះតទៅ រាល់ប្រិយមិត្តដែលចូលចិត្ត លេងហ្គេម បែបយុទ្ធសាស្ត្រ អាចចាប់ផ្ដើម ទាញយកហ្គេមនេះ ទៅលេងជាផ្លូវការ បានហើយក្នុងទីផ្សារ Play Store និង App Store ពុំចាំបាច់ Download ពីខាងក្រៅ ទៀតឡើយ។

AOV ឬ Arena of Valor អាចទាញយកទៅលេង ដោយសេរីឥតគិតប្រាក់ ជាប្រភេទហ្គេមស្រដៀង ទៅនឹង Heroes Evolve និង Mobile Legends ដែរ តែវាមានលក្ខណៈពិសេស ត្រង់ថា AOV មានបន្ថែមនូវតួអង្គ Hero ដែលដកស្រង់ចេញ មកពីខ្សែភាពយន្តខ្នាតធំ របស់ DC ដោយរួមមាន ដូចជា Batman, The Flash, Wonder Woman និងមួយចំនួន ផ្សេងៗទៀត។ AOV ក៏មានក្រាហ្វិចទាក់ទាញ ងាយស្រួលលេង និងបញ្ជា ថែមទាំងមានការ បើកហិបយករបស់ ការដោះ Quest និងការលេង បែបមួយភ្លែត លេងបែប 1v1, 3v3 និង 5v5 មានតាំង Normal និង Rank ដែលអាចជ្រើសរើស លេងម្នាក់ឯង ឬលេងជាក្រុម ជាមួយមិត្តភក្ដិក៏បាន។

សម្រាប់អ្នកនិយមលេងហ្គេមនៅលើស្មាតហ្វូន ឬថេប្លេត គួរតែសាកល្បង AOV បាន ព្រោះអ្នកនឹង ជក់ចិត្តដិតអារម្មណ៍លេង ហ្គេមនេះដូចខ្ញុំដែរ ព្រោះថាមិនត្រឹម តែខ្ញុំនោះទេ វាថែមទាំងទទួល បាននូវការដាក់ ពិន្ទុផ្កាយ 5 ជាច្រើនពីសំណាក់អ្នកទាញយក ទៅលេងជាង 5 លាន នាក់កន្លងមក ពិសេសពុំចាំបាច់ ចំនាយប្រាក់នោះទេ អាចលេងសន្សឹមៗបាន ហើយម៉ាស៊ីនកម្លាំងល្មមៗ ក៏អាចលេង AOV បានផងដែរ។ គួរបញ្ជាក់ ផងដែរថា AOV ត្រូវបានផលិត និងអភិវឌ្ឍន៍ឡើង ដោយក្រុមផលិតហ្គេម Tencent Games ដែលជាអ្នកបង្កើត ហ្គេម PUBG Mobile និងជាច្រើន ផ្សេងៗទៀត។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Cambo Report Tag: កម្មវិធី-ហ្គេម