CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​បន្ទះ​សាក​ថ្ម​ឥត​ខ្សែ​ម៉ាក Anker អាច​សាក​ថ្ម​បាន​លឿន ជាង​ដុំ​សាក​ថ្ម​ធម្មតា 30 ភាគរយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សម្រាប់នៅទីផ្សារស្រុកយើងសព្វថ្ងៃនេះ គឺមានលក់បន្ទះសាកថ្មឥតខ្សែជាច្រើនម៉ាក ច្រើនម៉ូត ដែលអាចសាកថ្ម របស់ស្មាតហ្វូនបាន ដោយមិនចាំបាច់ប្រើខ្សែ ម្យ៉ាងវិញទៀត វាក៏បានផ្តល់នូវ ភាពងាយស្រួល ដល់អ្នកប្រើប្រាស់ ថែមទៀតផង។ ចំពោះអ្នកដែលឧស្សាហ៍ ប្រើប្រាស់ស្មាតហ្វូនញឹកញាប់ ប្រហែលជាស៊ាំនឹងការ សាកថ្មដោយប្រើខ្សែ ព្រោះថា វាក៏ប្រើពេល វេលារាងយូរ សម្រាប់ការសាកថ្មទម្រាំពេញ។ លើសពីនេះ ការប្រើប្រាស់ខ្សែសាក វាអាចនឹងងាយខូច ឬ បាត់ដោយ ចៃដន្យផងដែរ ដែលធ្វើអោយអ្នកប្រើ អាចនឹងមានអារម្មណ៍ធុញ លើបញ្ហានេះ។

ជាការពិតណាស់ កន្លងមក យើងក៏ធ្លាប់បានចុះផ្សាយ ជាច្រើនរួចមកហើយ ពាក់ព័ន្ធនឹងបន្ទះសាកថ្មឥតខ្សែ របស់ក្រុមហ៊ុនផ្សេងៗ ប៉ុន្តែសម្រាប់ថ្ងៃនេះ យើងនឹងបង្ហាញនូវបន្ទះសាកថ្ម ឥតខ្សែមួយប្រភេទទៀត មកបង្ហាញអ្នក ទាំងអស់គ្នា។  បន្ទះសាកថ្មឥតខ្សែនេះ មានឈ្មោះថា  Anker Wireless Charging Pad ដែលវាមានសមត្ថភាព មិនចាញ់បន្ទះសាកថ្មរបស់ក្រុមហ៊ុនដទៃ ទៀតនោះទេ លើសពីនេះ វាក៏មានចំនុចពិសេសមួយ ដែលគួរអោយចាប់អារម្មណ៍ ថែមទៀតផង។ វាត្រូវបានបំពាក់នូវ បច្ចេកវិទ្យា Qi ដែលអាចសាកថ្មបានលឿន ជាងដុំសាកថ្មធម្មតា 30 ភាគរយ និងអាចផ្តល់ថាមពល អតិបរិមាចំនួន 7.5 វ៉ាត់ទៅកាន់ iPhone X, iPhone 8 & 8 Plus មិនចាញ់បន្ទះសាកថ្ម របស់ Apple នោះទេ ព្រោះថា AirPower ក៏អាចផ្តល់ថាមពល សាកថ្មដល់ទៅ 7.5 វ៉ាត់ រួមជាមួយការ បំពាក់បច្ចេកវិទ្យា Qi ដូចគ្នា។

លើសពីនេះ វាក៏អាចផ្តល់ថាមពលដល់ទៅ 10 វ៉ាត់ (ស្មើនឹង Quick Charge 3.0) សម្រាប់ការសាកថ្ម លើឧបករណ៍ Android ដូចជាស្មាតហ្វូនរបស់ Samsung និងក្រុមហ៊ុនផ្សេងៗ ជាដើម។ ចំនុចចុងក្រោយនោះ គឺវាអាចសាកថ្ម ស្មាតហ្វូនរបស់អ្នកបាន ដោយមិនចាំបានដោះ Case ចេញឡើយ បើទោះជាស្រោម ការពារនោះ មានកម្រាស់រាងក្រាស់ ក៏ដោយ។

ដូច្នេះ នេះក៏ជាដំណឹងល្អមួយផងដែរ ដែលក្រុមហ៊ុន Anker បានផលិតបន្ទះសាកថ្ម ទាំងឥតខ្សែនេះ អោយលេចរូបរាងឡើង ដើម្បីអោយមនុស្ស ក្នុងពិភពលោក អាចទិញយកទៅ ប្រើប្រាស់បាន។ បន្ទះសាកថ្មឥតខ្សែ Anker Wireless Charging Pad នេះ មានតម្លៃប្រហាក់ប្រហែល 20 ដុល្លារ ។ បើអ្នកចាប់អារម្មណ៍ គឺអាចស្វែរកទិញបន្ទះ សាកស្មាតហ្វូន​ឥតខ្សែនេះបាន លើគេហទំព័រ Alieexpress ឬចុចលើ តំណរនេះ


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: BGR Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ