CAMBO REPORT

Popup Advertising5 seconds

ប្រទះ​ឃើញ​ប៉ាតង់​របស់ LG បង្ហាញ​ពី​ប៊ិច​អាច​ប្​រើជំនួស​ស្មាតហ្វូន​បាន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើន និយាយពីនេះពីនោះ ទាក់ទងនឹងប៊ិច S-Pen របស់ Galaxy Note 9 ចេញនាពេលអនាគត មានប្រើប្រាស់បច្ចេកវិទ្យា ប្លូធុស អាចបញ្ជា ឧបករណ៍តន្រ្តី និងទូរទស្សន៍បាន តែវាគ្រាន់ស្ថិតនៅជា ព័ត៌មានក្រៅផ្លូវការប៉ុណ្ណោះ។ តែងាកមកមើល ប៉ាតង់ដែល LG បានចុះបញ្ជីវិញ កាន់តែស្តែងពីប៊ិច អនាគត ដែលមានតួនាទី ជំនួសស្មាតហ្វូនបាន និងកាន់តែសាហាវនោះ អ្នកប្រើប្រាស់អាច លើកប៊ិចនេះ យកមកនិយាយ ដូចស្មាតហ្វូនបានទៀត។

នាពេលអនាគតនឹងកាន់តែមានការរីកចម្រើនខ្លាំងៗមែនទែន ព្រោះវត្ថុតែមួយ អាចប្រើប្រាស់ជំនួស ឲ្យវត្ថុមួយផ្សេងទៀតបាន។ មកដល់ពេលនេះ យើងឃើញប៉ាតង់ របស់ LG ក៏បានតែភ្ញាក់ផ្អើល បង្ហាញពីប៊ិចឆ្លាតវៃ មានអេក្រង់តូចមួយ បង្ហាញពីកម្មវិធីខល និងកម្មវិធីផ្ញើសារ ដោយអ្នកប្រើប្រាស់ អាចទាញអេក្រង់បង្ហាញរូបភាព ដែលមួលចេញ ពីក្នុងប៊ិចនោះ មកថាច់បញ្ជាបាន និងអ្វីដែលកាន់តែ អស្ចារ្យនោះ អ្នកប្រើប្រាស់ អាចលើកយកមកនិយាយបាន តែម្តង ព្រោះអ្នកប្រើប្រាស់ប៊ិចនេះដំបូង អាចធ្វើឲ្យមហាជន សង្ស័យថាមានបញ្ហា ខួរក្បាលក៏ថាបាន។ ចំនុចដែលមាន ប្រយោជន៍កាន់តែខ្លាំងនោះ នៅពេលដែលប្រើប៊ិចសរសេរ ដោយធម្មតា វានឹងបំលែងទៅជា Text ចូលក្នុងសារ ឬការកត់ត្រាក្នុងស្មាតហ្វូនភ្លាមៗ។ មិត្តអ្នកអាន អាចមើលរូបខាងក្រោម នឹងអាចយល់បាន កាន់តែច្បាស់ពីប៉ាតង់ មួយនេះ។

សរុបមក ប៉ាតង់របស់ LG បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល នៅពេលដែលឃើញ ប៊ិចឆ្លាតវៃ មានអេក្រង់មួលចេញចូលបាន និងអាចឲ្យអ្នកប្រើប្រាស់ កាន់និយាយទូរសព្ទបាន ដោយនិយាយរួមទៅ ប៊ិចនេះផលិតចេញមក ជំនួសឲ្យស្មាតហ្វូនតែម្តង ប៉ុន្តែមិនទាន់មាន ប្រភពណា ហ៊ានសន្និដ្ឋានថាប៊ិចនេះ នឹងបង្ហាញវត្តមាន ពិតនៅពេលណានៅឡើយទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: USPTO Patent Application Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ