CAMBO REPORT

Popup Advertising5 seconds

ចុះ​ឈ្មោះ​ឥឡូវ​នេះ ដើម្បី​ទទួល​បាន​ហ្គេម Asphalt 9: Legends មុនគេ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ការវិវឌ្ឍន៍ខ្លួនរបស់ហ្គេមនៅលើប្រព័ន្ធប្រតិបត្តិការស្មាតហ្វូន មិនមែនជារឿង ងាយស្រួលនោះទេ បើហ្គេមនោះបានចេញ ជាច្រើនជំនាន់មានន័យថា វាពិតជាទទួលបានការគាំទ្រ និងជោគជ័យច្រើន ដូចទៅនឹងហ្គេម Asphalt អញ្ចឹង គឺថាបានចេញជាច្រើន ជំនាន់មកហើយ រហូតដល់ Asphalt វគ្គ 9 ដែលគ្រោងនឹងចេញឆាប់ៗ ខាងមុខនេះ។ អស់រយៈពេលជាង 5 ឆ្នាំកន្លងមកនេះ ទីបំផុតក្រុមហ៊ុន Gameloft ល្បីល្បាញផ្នែកផលិតហ្គេម នៅលើស្មាតហ្វូន ទាំងនៅលើ Android និង iOS បានបើកឲ្យធ្វើការចុះឈ្មោះ ទុកមុនហើយ សម្រាប់ប្រិយមិត្ត ដែលប្រើប្រាស់ស្មាតហ្វូន ដំណើរការដោយ Android ដោយនៅពេលនេះ អ្នកអាច Register ដើម្បីទទួលបានហ្គេមនេះ មុនគេហើយ។

សម្រាប់អ្នកដែលជា Fan យ៉ាងពេញទំហឹងរបស់ហ្គេមប្រណាំងឡាន ដ៏ជក់ចិត្តដិតអារម្មណ៍មួយនេះ នៅក្នុងទីផ្សារស្រុកខ្មែរ អ្នកអាចចូលទៅកាន់ ទីផ្សារអេឡិចត្រូនិច Play Store នៅពេលនេះបាន រួចចុចពាក្យថា Register ដើម្បីទទួលបានហ្គេមនេះ លេងមុនគេ នៅពេល Gameloft បញ្ចេញ Asphalt 9: Legends ជាផ្លូវការឆាប់ៗ ខាងមុខនេះ។ ការចុះឈ្មោះនេះ វានឹងចេញជាសារ ដំណឹងនៅពេល Asphalt 9 បើកឲ្យលេងភ្លាមៗ ដោយអ្នកអាច Download យកមកលេងបានមុនគេ ដោយឥតគិតថ្លៃ ដូចវគ្គសព្វមួយដងអញ្ចឹង តែបើចង់ខ្លាំង ចង់ឡូយជាងគេ ជិះឡានកប់ស៊េរី អ្នកត្រូវជះលុយ ពីក្រៅបន្ថែម ដើម្បីទទួលបានអត្ថប្រយោជន៍ ជាច្រើនពីហ្គេមមួយនេះ។

 

 

គួរបញ្ជាក់ផងដែរថា Asphalt 9: Legends បានធ្វើការកែប្រែខ្លាំងទៅលើ របៀបលេងហ្គេម ដែលកាន់តែជក់ចិត្ត ដិតអារម្មណ៍ ជាពិសេសក្រាហ្វិច កប់ជាងមុន ស្អាតជាងមុន ដូចពិតៗ មានឡានទំនើបៗ កប់ៗតែម្ដង ដោយអាចកែ និងឡើងម៉ាស៊ីន បានយ៉ាងឡូយ។ សម្រាប់អ្នកប្រើប្រាស់ iPhone ឬ iPad មួយចំនួន ដែលមានទីផ្សារ ក្រៅស្រុកខ្មែរ អាចនឹងទទួលបានវា មួយរយៈមកហើយ តែសម្រាប់ Android វិញវាក៏បានចេញ សម្រាប់ទីផ្សារមួយចំនួន តូចផងដែរ តែសម្រាប់ថ្ងៃចេញជាផ្លូវការ ជាក់ស្ដែងនឹងមកដល់ ក្នុងពេលឆាប់ៗនេះ។ អញ្ចឹងចាំដល់ពេល ណាទៀត ចូលទៅ Play Store ហើយ Register នៅពេលនេះទាំងអស់គ្នា!

Asphalt 9: Legends នឹងចេញនៅលើ iOS, Android និង Windows 10 ផងដែរ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Gameloft Tag: កម្មវិធី-ហ្គេម