CAMBO REPORT

Popup Advertising5 seconds

ដុំ Power Bank ដំបូង​ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ពី Apple ប្រើ​រន្ធ Lightning

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នាពេលកន្លងមក នៅពេលយើងសាកថាមពលចូលដុំ Power Bank វិញ ត្រូវចូលតាមរន្ធ Micro USB ឬ USB Type C ទៅតាមការផលិត របស់ក្រុមហ៊ុន ដោយលើកនេះ យើងបាន ស្គាល់ពីដុំ Power Bank ដំបូង ដែលប្រើប្រាស់រន្ធ Lightning របស់ Apple ព្រោះក្រុមហ៊ុនបាន អនុញ្ញាតឲ្យប្រើត្រឹមត្រូវ។ ដូច្នេះអ្នកប្រើប្រាស់ iPhone អាចប្រើប្រាស់ ខ្សែតែមួយ ដើម្បីសាក iPhone និងសាកដុំ Power Bank នេះ ដោយពុំចាំបាច់ យកខ្សែ Micro USB ឬ USB Type-C ដូចមុនឡើយ។

នេះដុំ BoostCharge Power Bank Lightning 10K មានមកជាមួយរន្ធចែកថាមពល ប្រភេទ USB Type-A ចំនួនពីររន្ធ និងរន្ធសាកថាមពលចូលវិញ ជាប្រភេទ Lightning ដែលយើងធ្លាប់តែ បានឃើញរន្ធនេះ ប្រើប្រាស់តែសម្រាប់ផលិតផល របស់ Apple ប៉ុណ្ណោះ ប៉ុន្តែចាប់ពីពេលនេះ តទៅ ក្រុមហ៊ុន Belkin បានសិទ្ធិប្រើរន្ធនេះ នៅលើ Power Bank របស់ពួកគេហើយ។ Power Bank នេះ អាចផ្ទុកទិន្នន័យ បានដល់ 10,000mAh ចំណែកឯតម្លៃលក់ខ្ទង់ 59.99 ដុល្លារ ជាតម្លៃថ្លៃគុណនឹងពីរ នៃដុំ Power Bank ដែលមានទំហំ ប៉ុណ្ណេះដែរ របស់ក្រុមហ៊ុន Anker ព្រោះ Power Bank របស់ Anker មិនបានប្រើរន្ធ Lightning ។

 

ការផលិតនូវផលិតផលអ្វីមួយចេញមក ក្រុមហ៊ុនពិតជាគិតគូរ ដិតដល់ណាស់ ហើយផលិតមកដើម្បី បំពេញតម្រូវការរបស់អ្នក ប្រើប្រាស់ឲ្យបាន គ្រប់ៗគ្នា ទើបមានផលិតជាច្រើន ចេញមកលើទីផ្សារ ដូច្នេះបើអ្នកមិន ពេញចិត្ត ក៏មានអ្នកផ្សេងពេញចិត្ត និងជាវយកទៅ ប្រើប្រាស់ដែរ ប្រសិនបើគេគិតថា វាត្រូវតាមតម្រូវការ របស់គេ។ ណាមួយវាក៏ងាយស្រួល នៅពេលប្រើប្រាស់ដុំ Power Bank បែបនេះ សម្រាប់អ្នកកំពុង ប្រើប្រាស់ iPhone ឬ iPad និងអាចយកតែ ខ្សែនិងដុំសាក Lightning មួយតាមខ្លួនប្រើ បានទាំង Power Bank និងស្មាតហ្វូន។

សរុបមក ក្រុមហ៊ុន Belkin ទើបបញ្ចេញនូវដុំ Power Bank ដំបូង ដែលប្រើប្រាស់នូវរន្ធសាកថាមពល ចូលប្រភេទ Lightning ដោយមានការអនុញ្ញាត ពីក្រុមហ៊ុន Apple ទើប Belkin មានសិទ្ធិប្រើ ណាមួយពួកគេ ផលិតដុំ Power Bank នេះមក ក៏តម្រូវសម្រាប់អ្នក ប្រើប្រាស់ iPhone និង iPad ដែរ ដោយដុំ Power Bank របស់ក្រុមហ៊ុនគេទូទៅ មិនទាន់មាន ប្រើរន្ធនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ