CAMBO REPORT

Popup Advertising5 seconds

សល់​ប្រឡោះ RAM 2-3 មែន​ទេ? អញ្ចឹង​ទិញ RAM RGB Gaming របស់ Aorus នេះ​ទៅ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ជាការពិតណាស់ RAM បច្ចុប្បន្នមានភ្លើងពណ៌កប់ៗ ស៊េរីតែម្ដង អាចលេងស្ទីល ទៅតាមមុខងារ និងលោត ញាក់ភ្លើងកប់ តាមការកំណត់ ហើយ RAM ទាំងនោះក៏មិនមែនមាន តម្លៃធូរថ្លៃ ដើម្បីទិញមកដាក់ឲ្យ ឡើងបាន RAM ធំសម្រាប់ម៉ាស៊ីន Desktop របស់អ្នកនោះទេ។ យ៉ាងណាមិញ បើប្រិយមិត្តមានសាច់ប្រាក់ច្រើន វាគឺជារឿងផ្សេង តែបើប្រិយមិត្តខ្លះ មានថវិកាតិចតួចស្ដួចស្ដើង អាចថាទិញត្រឹម 1 ដើមទៅ 2 ដើមគឺអស់ធំហើយ ដើម្បីដាក់ជាប់ Motherboard ជាហេតុធ្វើឲ្យនៅសល់ ប្រឡោះដាក់ RAM 2-3 ទៀត ពិតជាសាំចិត្ត ឬទើសភ្នែក បន្តិចហើយ។

ដូច្នេះ Gigabyte ដែលជាម្ចាស់គ្រប់គ្រងម៉ាក Aorus ជាផលិតផល Gaming ដ៏ល្បីល្បាញ មួយក្នុងទីផ្សារបច្ចុប្បន្ន បានផលិតនូវ RAM ជំនាន់ថ្មី ជាប្រភេទ Gaming RAM មានភ្លើង RGB កប់ស៊េរីដូចគេឯងដែរ ថែមទាំងមានដែកត្រជាក់ ដើម្បីសម្រួលទៅដល់កម្ដៅ RAM ទៀតផង។ RAM ម៉ាក Aorus ថ្មីនេះ បានបង្ហាញខ្លួនដំបូងគេ កាលពីព្រឹត្តិការណ៍ Computex 2018 ដែលកន្លងផុតទៅកាល ពីពេលថ្មីៗកន្លងទៅនេះ ហើយមកដល់ដើម ខែមិថុនានេះ Gigabyte បានចាប់ផ្ដើមបញ្ចេញ វាលក់ក្នុងទីផ្សារហើយ។ លក្ខណៈពិសេស ដែលធ្វើឲ្យ Aorus អាចទាញចិត្តអ្នកទាំងអស់គ្នា បាននោះគឺ វាគឺជាបន្ទះ RAM ដែលមានទំហំ 8GB ក្នុងមួយដើម ដោយអាចទិញបាន 2 ដើមក្នុងទំហំ 16GB ដោយក្នុងនោះ Gigabyte បានបន្ថែមជាមួយនឹង ដើម RAM សិប្បនិមិត្ត ចំនួន 2 ផ្សេងទៀត មានដែកត្រជាក់ មានភ្លើង RGB ដូចទៅនឹង RAM ពិតៗដែរ តែវាគ្រាន់តែជាផ្នែកមួយ ដើម្បីបំពេញចន្លោះប្រហោង របស់ Motherboard របស់ម្ចាស់វាប៉ុណ្ណោះ មានន័យថា ប្រើ 8GB ចំនួន 2 ដើមអស់ពីររន្ធ និងសល់ពីររន្ធទៀតប្រើ RAM សិប្បនិមិត្ត។

ជាមួយនឹង RAM ពិត 2 ដើម និង RAM សិប្បនិមិត្ត 2 ដើម នឹងធ្វើឲ្យ Motherboard របស់អ្នកបាញ់ភ្លើងកប់ ដូចប្រើ RAM ពិតៗចំនួន 4 ដើម ក្នុងពេលព្រមគ្នាអញ្ចឹងដែរ ថែមទាំងអាចលេងភ្លើង ដេញបានដូចគេ ដូចឯងអញ្ចឹងដែរ ពិតជាចំនេញ ច្រើនមែនទែន។ គួរបញ្ជាក់ផងដែរថា RAM Aorus នេះជាប្រភេទ DDR4 ដែលមានល្បឿន Bus លោតដល់ 3200MHz ដោយបច្ចុប្បន្ន វាចាប់ផ្ដើមចេញលក់ហើយ ក្នុងតម្លៃ 229$ សម្រាប់ទីផ្សារអន្តរជាតិ ហើយវាអាចនឹងថ្លៃ ឬថោកជាងនេះបន្តិចនៅពេល ដល់ស្រុកខ្មែរ ហេតុដូច្នេះបើ ចង់បំពេញ Slot របស់ RAM នៅលើ Motherboard របស់អ្នកនោះ ទិញ 1 set ឬហៅថា 1 Kit នឹងទទួលបាន RAM 2 ដើម និង 2 ដើមផ្សេងទៀត ដើម្បីលំអរភ្នែក។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: PC Gamer Tag: កុំព្យូទ័រ