CAMBO REPORT

Popup Advertising5 seconds

Galaxy Tab A 8.0 ស៊េរី​ឆ្នាំ 2018 អាច​នឹង​ប្រើ​ឈីប​ថ្មី និង​ដើរ​ដោយ Android 8.1 Oreo

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Galaxy Tab A 8.0 ជាថេប្លេតមួយម៉ឌែល របស់ក្រុមហ៊ុន Samsung ដែលបានប្រកាសចេញ កាលពីខែកញ្ញា ឆ្នាំ 2017 កន្លងទៅ ដោយវាមានអេក្រង់ទំហំ 8 អ៊ីញ, ប្រើប្រាស់បន្ទះឈីប Snapdragon 425, មាន RAM ទំហំ 2GB និងដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ Android 7.1 Nougat ចេញពីប្រអប់។ យ៉ាងណា រហូតមកដល់ពេលនេះ ថេប្លេតនេះ នៅមិនទាន់ បានស្គាល់រសជាតិ Android Oreo នៅឡើយទេ។

សម្រាប់ឆ្នាំ 2018 នេះ យើងក៏មិនទាន់បានដឹងនៅឡើយទេថា ក្រុមហ៊ុន Samsung អាចនឹងបញ្ចេញថេប្លេត Tab A 8.0 ជំនាន់ថ្មី មកអោយពិភពលោក បានឃើញ និងទិញប្រើប្រាស់ទៀត ឬអត់នោះដែរ។ ប៉ុន្តែនៅក្នុង ពេលឥលូវ ស្រាប់តែមាន ព័ត៌មានមួយ នៅលើ Geekbench បង្ហាញពីឧបករណ៍ មួយម៉ូឌែល ដែលមានលេខសម្គាល់ SM-T387V ដោយគេបានសន្មត់ថា វាអាចជាថេប្លេត Galaxy Tab A 8.0 ស៊េរីឆ្នាំ 2018។ តាមលទ្ធផល បានបង្ហាញថា ថេប្លេតនេះ អាចនឹងប្រើប្រាស់បន្ទះឈីប លេខថ្មីគឺ Snapdragon 430 ជំនួយឈីប Snapdragon 425 ដែលមានបំពាក់នៅលើ Galaxy Tab A 8.0 ស៊េរីឆ្នាំ 2017 និងមាន CPU ចំនួន 4 គ្រាប់ អាចរត់ក្នុងល្បឿន 1.8 GHz។ ឯទំហំ RAM គឺគេបានបង្ហើប ប្រាប់ថា វានឹងនៅតែប្រើ RAM ទំហំ 2GB ដូចជំនាន់មុនដែរ មិនមានការ ផ្លាស់ប្តូរនោះទេ។ ចំពោះពិន្ទុវិញ វាទទួលបាន 653 សម្រាប់ Single-core និង 1831 សម្រាប់ Multi-core ដោយពិន្ទុនេះ ហាក់គ្រាន់បើជាង មុនបន្តិច។

អ្វីដែលអ្នកគួរដឹង ចុងក្រោយនោះ គឺគេបានបញ្ជាក់ថា ថេប្លេត Tab A 8.0 ជំនាន់ថ្មីនេះ អាចនឹងដំណើរការ ដោយប្រព័ន្ធ ប្រតិបត្តិការណ៍ Android 8.1 Oreo ជំនាន់ចុងក្រោយ ចេញពីប្រអប់ស្រាប់តែម្តង។ ដូច្នេះនេះគ្រាន់តែជា ការបង្ហាញលើចំណុច ដែលបានកែប្រែ មួយចំនួនតូចប៉ុណ្ណោះ ហើយយើងក៏ទាន់ដឹង ច្បាស់ទេថា លក្ខណៈសម្បត្តិផ្សេងៗ របស់វា អាចនឹងមានការ ផ្លាស់ប្តូរ ឬអត់នោះដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ថេប្លេត