CAMBO REPORT

Popup Advertising5 seconds

TalkBand B5 របស់ Huawei នៅ​តែ​បន្ត​ប្រើ​កាស Bluetooth ជា​ម៉ាស៊ីន និង​ក្បាល​ខ្សែ​ដៃ​វៃ​ឆ្លាត​ដដែល

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

គ្រាន់តែអានចំណងជើងប្រិយមិត្តមួយចំនួន អាចនឹងឆ្ងល់ អញ្ចឹងហើយឆាប់ៗខាងមុខនេះ ក្រុមហ៊ុន Huawei នឹងត្រៀមប្រកាសចេញ ជាផ្លូវការនូវនាឡិកាដៃ សុខភាពវៃឆ្លាត ជំនាន់ថ្មីមួយផ្សេងទៀត ដែលវាដើរតួស្រដៀង ទៅនឹងនាឡិកាវៃឆ្លាតផងដែរ ទាស់ត្រង់ថា វានឹងមានតម្លៃធូរថ្លៃជាង ស្រាលជាង និងមានមុខងារ តិចជាងបន្តិចបន្ទួច។ ជាក់ស្ដែង ប្រភពព័ត៌មានផ្លូវការរបស់ The Verge បានប្រកាសជា សាធារណៈហើយថា Huawei បានកំពុងសម្ងំផលិតនូវ ខ្សែដៃវៃឆ្លាត ដែលមានឈ្មោះថា TalkBand B5 ដែលបានបែកធ្លាយ រូបភាពដូចខាងក្រោម ជាកំណែ Update ថ្មី ដេញស៊េរីលើ TalkBand B3 និងរំលង B4 ជាលេខសយ ដែលប្រជាជនចិន មិនចូលចិត្ត។

លក្ខណៈពិសេស ដែលក្រុមការងារផ្នែកផលិតរបស់ Huawei បានខិតខំអស់រយៈពេល ជាច្រើនខែមកនេះ អាចនិយាយបានថា នៅមានភាព ស្រពិចស្រពិលនៅឡើយ មិនច្បាស់ប្រាកដថា តើគម្រោងនេះ នឹងទៅជាយ៉ាងណានោះទេ ព្រោះខ្សែដៃសុខភាព វៃឆ្លាតនេះ និងមានលក្ខណៈពិសេស ខុសពីខ្សែដៃផ្សេងៗ ដែលកំពុងចរាចរណ៍ ក្នុងទីផ្សារសព្វថ្ងៃ តែនៅយកលំនាំ ដូចទៅនឹងជំនាន់មុនដដែល។ បើតាមរូបភាពបែកធ្លាយ TalkBand B5 មានរចនាបថ បែបទ្រវែង អាចដោះដូរខ្សែ បានច្រើនប្រភេទ មានក្បាលលោហៈ អាចដោះអេក្រង់ចេញ ហើយអេក្រង់នោះទៀត សោតគឺជាកាស Bluetooth នេះ យោងទៅតាមរូបភាព របស់លោក Evan Blass នៅលើបណ្ដាញសង្គម Twitter។

 

យ៉ាងណាក៏ដោយ ជុំវិញការនាំយកកាសស្ដាប់ត្រចៀក ដែលភ្ជាប់ខ្លួន ជាមួយនឹងខ្សែដៃ ខុសភាពវៃឆ្លាត មានរចនាបថជាក់ស្ដែង យ៉ាងណានោះ ពុំមានប្រភពព័ត៌មាន ណាអះអាងនៅឡើយទេ។ តែឆ្ងល់ដែរ ថាហេតុអ្វីអស់ 3 ជំនាន់ហើយ Huawei នៅតែបន្តផលិតនូវកាស Bluetooth ដែលដើរតួ ជាក្បាលម៉ាស៊ីនខ្សែដៃ វៃឆ្លាតដដែល?

គម្រោងនេះគឺគ្រាន់តែជាគម្រូរូបរាង នៅក្នុងប៉ាតង់របស់ Huawei ប៉ុណ្ណោះ ដែលវាមើលទៅគួរ ឲ្យចាប់អារម្មណ៍ដែរ ហើយបើវាកើតមានឡើង ពិតមែននោះ តើអ្នកនឹងដោះអេក្រង់ ខ្សែដៃខុសភាពវៃឆ្លាត របស់អ្នក ដើម្បីធ្វើជាកាស Bluetooth ឬទេ? ខ្ញុំគិតថា អាចនឹងមានតិច! តែដើម្បីដឹងច្បាស់ ទាំងអស់គ្នា គឺមានតែរង់ចាំ មើលលទ្ធផលជាស្ដែង បើផលិតផលនោះ ត្រៀមចេញពិតប្រាកដមែន ថាតើ Huawei បានធ្វើការបង្កើន សមត្ថភាព TalkBand B5 របស់ខ្លួន ដល់កម្រិតណា!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: នាឡិកាវៃឆ្លាត