CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុន សាមសុង បាន​បរិច្ចាក​ថវិកា​ចំនួន ៥,១០០,០០០ រៀល ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ពី​កម្មវិធី «Slo-mo Challenge» របស់ Galaxy S9|S9+

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០១៨ ម្សិលមិញនេះ ក្រុមហ៊ុនសាមសុង ប្រចាំប្រទេសកម្ពុជា បានធ្វើការប្រគល់ថិវកា ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា សរុបចំនួន ៥,១០០,០០០ រៀល ដែលបានមកពីការ បរិច្ចាកនៃកម្មវីធី «Slo-mo Challenge» របស់ Galaxy S9|S9+ និងពីក្រុមហ៊ុនសាមសុង ដោយផ្ទាល់ ជូនដល់មន្ទីរពេទ្យ ដើម្បីចូលរួមចំណែកជួយដល់ កុមារនៅក្នុងប្រទេស កម្ពុជាទាំងអស់ ដែលបានទទួលការព្យាបាលពី មន្ទីរពេទ្យនេះ។

សម្រាប់កម្មវីធីប្រឡងប្រជែង «Slo-mo Challenge» របស់ Galaxy S9|S9+ នេះត្រូវបានប្រកាស ចាប់ផ្ដើមតាំងពីថ្ងៃទី ១៥ ខែឧសភា ដល់ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០១៨ កន្លងទៅ ហើយទទួលបានការ ចូលរួមប្រឡងប្រជែង ចំនួនសរុប ១១០ វីឌីអូ ហើយវិឌីអូនីមួយៗ ក្រុមហ៊ុនបរិច្ចាក ទឹកប្រាក់ចំនួន ១០,០០០ រៀល ទៅមន្ទីរពេទ្យគន្ធបុប្ផា ដែលសរុប ជាទឹកប្រាក់ ១,១០០,០០០ រៀល។ បន្ថែមទៀត ក្រុមហ៊ុនសាមសុង ប្រចាំប្រទេសកម្ពុជា ក៏បានបរិច្ចាក បន្ថែមពីលើនោះ ចំនួន ៤,០០០,០០០ រៀលបន្ថែមទៀត ដែលជាសរុបចំនួន ៥,១០០,០០០ រៀល នេះបានតាមប្រសាសន៍ របស់លោក Seungho Choi អគ្គនាយកសាខា ក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិច ប្រចាំប្រទេសកម្ពុជា។

ដោយឡែកសម្រាប់វីឌីអូដែលបានប្រលងប្រជែងនោះ ក៏ត្រូវបានក៏ទទួលបានរង្វាន់ពី ក្រុមហ៊ុនសាមសុងផងដែរ ដោយអ្នកឈ្នះបាន ទៅលើលោក មាស កក្កដា ទទួលបានទូរសព្ទ Samsung Galaxy S9+ ម៉ូឌែល អង្គផ្ទុកទិន្នន័យ ២៥៦ ជីកាបៃ ចំនួន ១ គ្រឿង។ លោក មាស កក្កដា ក៏បានបញ្ចេញមតិ ថ្លែងអំណរគុណដល់ក្រុមហ៊ុន សាមសុង ផងដែរថា លោកពិតជាមានសេចក្ដី សោមនស្សរីករាយណាស់ នៅក្នុងការបញ្ចេញ សមត្ថភាពថតវីឌីអូ នៅក្នុងកម្មវិធី Slo-mo នៅលើ Galaxy S9|S9+ ដើម្បីបង្កើតជាកម្រង អនុស្សាវរីយ៍ផង ថែមទាំងមានឱកាសឈ្នះរង្វាន់ ពីក្រុមហ៊ុនទៀត លើសពីនេះ ក៏បានរួមចំណែកបរិច្ចាក ទឹកប្រាក់មួយចំនួន ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយដល់សង្គមជាតិ របស់យើង ពិសេសកុមារកម្ពុជា ទាំងអស់ដែលមកទទួលការ ព្យាបាលនៅមន្ទីរពេទ្យនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Samsung Cambodia Tag: Lifestyle