CAMBO REPORT

Popup Advertising5 seconds

ប្រទេស​ជប៉ុន​នឹង​ប្រើ​រថយន្ត​ក្រុង​បើក​បរ​ដោយ​ស្វ័យ​ប្រវត្តិ របស់ចិន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Baidu ដែលជាក្រុមហ៊ុនរបស់ប្រទេសចិន ផ្តល់នូវសេវាកម្មជាច្រើន ដល់អតិថិជន រួមទាំងសេវាកម្ម អ៊ីនធើណេត, លក់ផលិតផល, ផលិតគ្រឿងបច្ចេកវិទ្យា និងសេវាកម្មផ្សេងៗ ជាច្រើនទៀត។ មកដល់ពេលថ្មីៗនេះ ក្រុមហ៊ុននេះ ប្រកាសពីការត្រៀម ផ្តល់សេវាកម្មរថយន្តក្រុង អត់មានអ្នកបើកបរ នៅលើទឹកដី ប្រទេសជប៉ុន ណាមួយដោយសារតែ ប្រទេសជប៉ុនមាន សណ្តាប់ធ្នាប់ល្អ និងមានផ្លូវស្អាតជាងក្នុង ប្រទេសចិន ទើប Baidu សម្រេចចិត្ត ប្រើសេវាកម្មនេះ នៅជប៉ុនមុន។

Baidu បានប្រកាសជាផ្លូវការនូវគំរោងរបស់ពួកគេ ដែលបានសហការ ជាមួយក្រុមហ៊ុនមួយចំនួនទៀត រួមទាំងរាជរដ្ឋាភិបាល ពាក់ព័ន្ធ ទើបមានសិទ្ធិនាំចូល និងផ្តល់សេវាកម្មរថយន្តក្រុង បើកបរដោយ ស្វ័យប្រវត្តិនេះ។ ការសម្រេចបង្កើត រថយន្តបែបនេះ មានជាជំនួយពី Google ផងដែរ រហូតមកដល់ពេលនេះ ក្រុមហ៊ុនផលិតបាន 100 គ្រឿងហើយ និងហៅរថយន្ត នេះថា Apolong ។

ក្នុងរថយន្តក្រុងមួយ អាចឲ្យអ្នកធ្វើដំណើរជិះបាន 14 នាក់ និងគ្មានកៅអី សម្រាប់អ្នកបើកបរទេ។ បើរថយន្តដទៃ អាចឲ្យជម្រើស មានអ្នកបើកបរក៏បាន ឬប្រើឲ្យរថយន្ត បើកបរដោយស្វ័យប្រវត្តិ ក៏បាន ប៉ុន្តែរថយន្តក្រុងនេះ មានតែជម្រើសមួយ គឺបើកបរដោយស្វ័យប្រវត្តិតែម្តង។ ការបើកផ្លូវ ឲ្យរថយន្តនេះ ធ្វើដំណើរ ក៏មានការគ្រប់គ្រងច្បាស់លាស់ដែរ ដូច្នេះនឹងមិនមានបញ្ហា អ្វីកើតឡើងនោះទេ ព្រោះការចរាចរណ៍ លើផ្លូវដែលបាន កំណត់បែបនេះ នឹងកាត់បន្ថយ គ្រោះថ្នាក់បានច្រើន។ សេវាកម្មនេះ នឹងចាប់ផ្តើមឲ្យ ប្រជាជនជប៉ុន ប្រើប្រាស់នៅដើមឆ្នាំ 2019 ខាងមុខនេះ។

សរុបមក ក្រុមហ៊ុនចិន Baidu ដែលផ្តល់សេវាកម្មជាច្រើន ដូចជា អ៊ីនធើណេត, លក់ផលិតផល, ផលិតគ្រឿងបច្ចេកវិទ្យា និងសេវាផ្សេងទៀត ទើបតែបានប្រកាស ថាក្រុមហ៊ុនខ្លួន នឹងផ្តល់សេវាកម្ម រថយន្តក្រុង បើកបរដោយស្វ័យប្រវត្តិ នៅលើទឹកដីប្រទេសជប៉ុន នាដើមឆ្នាំ 2019 ខាងមុខ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: យានយន្ត