CAMBO REPORT

Popup Advertising5 seconds

AUDI ឆ្នាំ 2020 មិន​ត្រឹម​តែ​ទំនើប​ទេ សូម្បី​កញ្ចក់​ឆ្វេង​ស្ដាំ​ក៏​ចោរ​កាច់​លែង​បាន​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុនផលិតរថយន្ត Audi ក៏មិនចាញ់ក្រុមហ៊ុនល្បីៗជាច្រើន ផ្សេងៗទៀតដែរ ក្នុងការអភិវឌ្ឍន៍រថយន្តទំនើបៗ ដេញស៊េរីឡើង រាល់ឆ្នាំរបស់ខ្លួន ដែលមានច្រើនម៉ូឌែល មែនទែន ហើយមានទាំងរថយន្ត បែបប្រណាំង រថយន្តស្ព័រល្បឿនលឿន រថយន្ត SUV រថយន្តសម្រាប់គ្រួសារ ជាដើម -ល-។ សម្រាប់អនាគតឆាប់ៗ ខាងមុខនេះ Audi ក៏នឹងមានគម្រោងថ្មី របស់ខ្លួនផ្សេងទៀត ដែលវានឹងធ្វើឲ្យអនាគត របស់ក្រុមហ៊ុននេះ កាន់តែដើរទៅមុខបន្ថែមទៀត ជុំវិញអ្វីដែល Audi បានបង្ហាញ ទៅកាន់ពិភពលោក។

ជាក់ស្ដែងកាលពីម្សិលមិញនេះ Audi បានបង្ហោះរូបភាព ជាគម្រូជាច្រើនសន្លឹក ជុំវិញរចនាបថ ផ្នែកខាងក្នុងរបស់រថយន្ត SUV របស់ខ្លួន ជាម៉ូឌែលឆ្នាំ 2020 ដែលនឹងត្រៀមនឹងមកដល់ ក្នុងពេលឆាប់ខាងមុខនេះ ដោយវាបំពាក់មក ជាមួយនឹងបច្ចេកវិទ្យាទំនើប ផ្ដល់ភាពងាយស្រួល ទៅដល់ម្ចាស់រថយន្ត ថែមទាំងមាន សុវត្ថិភាពទៀតផង។ ដូចរូបជាច្រើនខាងក្រោមនេះអញ្ចឹង វាគឺជាគម្រូដែល Audi ហៅថា e-tron Quattro ជាតាបឡូខាងក្នុង ដែលមានភាពទំនើបនិយម ដែលវាមិនត្រឹមតែផលិត និងផ្គុំឡើង ដោយវត្ថុធាតុដើម មានគុណភាពខ្ពស់នោះទេ វាក៏មានបំពាក់មក ជាមួយនឹងអេក្រង់ចុចបែប Touchscreen មានភ្លើងពណ៌ ពិសេសកញ្ចក់សម្រាប់ មើលឆ្វេងស្ដាំ យ៉ាងពិសេស ជាកញ្ចក់អេក្រង់ OLED ដែលច្បាស់ដិត លែងពិបាកមើលឆ្វេងស្ដាំ ដូចរថយន្តទូទៅទៀតហើយ និងលាហើយ កញ្ចក់ដែលងាយចោរលួច បាត់ផងដែរ។

តួខាងក្នុងមិនត្រឹមតែមានផាសុកភាពល្អ ជាមួយនឹងពូកស្បែក និងលោហៈ Standlesssteel នោះទេ Audi បានបំពាក់ Speaker បំពងសម្លេងដល់ទៅ 16 គ្រាប់ ដែលមានកម្លាំងដល់ 705W ផលិតឡើងជាមួយដៃគូ សហការណ៍ Bang & Olufsen Audio System អមមកជាមួយនឹងប្រព័ន្ធ Touchscreen ល្បឿនរហ័ស ធ្វើឲ្យបទពិសោធន៍ប្រើប្រាស់ ជាមួយរថយន្ត ថ្ងៃអនាគតរបស់ Audi កប់ស៊េរី មិនចាញ់ម៉ាកល្បីៗ ផ្សេងទៀតឡើយ។ បើយើងនិយាយអំពី ទំនើបកម្មរបស់រថយន្តនេះ គឺមានច្រើនខ្លាំងណាស់ តែចំនុចមួយ ដែលអ្នកមិនអាចដឹង មិនបាននោះគឺថា រថយន្តអនាគតភាគច្រើន ស្ថិតក្នុងខ្សែស្រឡាយ SUV នឹងប្រើប្រាស់ប្រព័ន្ធ Hybrid ដើម្បីសន្សំសំចៃសាំងផងដែរ ដោយវាមាន អាគុយស្ងួតកម្លាំង 95kWh ដែល Audi អះអាងថា សាកមួយពេញអាចជិះបាន ចម្ងាយប្រហែល 400 គីឡូម៉ែត្រ ពិតជាជួយសន្សំសំចៃខ្លាំង ទាំងថវិកាក្នុងគ្រួសារ និងបរិស្ថានខាងក្រៅ។

យោងតាមប្រភពព័ត៌មានបញ្ជាក់ឲ្យដឹងថា Audi នឹងបញ្ចេញដំណឹងបន្ថែមជុំវិញ គម្រោង e-tron នេះ នៅឆ្នាំក្រោយបន្ថែមទៀត ដូច្នេះទម្រាំបានដឹងថា តើរថយន្ត SUV ស៊េរីទំនើបរបស់ Audi នឹងមានអ្វីប្លែក ហើយចេញលក់ នៅពេលណា ក្នុងតម្លៃប៉ុន្មាននោះ យើងត្រូវរង់ចាំបន្ថែមទៀត ថាតើអាចនឹងមាន ការផ្លាស់ប្ដូរ ឬយ៉ាងណា ជុំវិញអនគត SUV ដែលស្រុកខ្មែរយើង និយមជិះគ្រាន់បើដែរ (ស៊េរីចាស់ៗ)។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Engadget Tag: យានយន្ត