CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុន Nestlé ចាប់​ផ្ដើម​កាត់​បន្ថយ​ទួប៊ីន​រលក​ទឹក និង​បង្កើត​ទួប៊ីន​ខ្យល់​វិញ​ម្ដង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចអ្វីដែលយើងបានដឹងមកហើយថា ក្រុមហ៊ុន Nestlé គឺជាក្រុមហ៊ុនផ្គត់ផ្គង់ ចំណីអាហារ ដ៏ល្បីល្បាញមានប្រវត្តិគួរឲ្យ កោតសរសើរមួយ របស់ប្រទេសស្វីស នៅក្នុងសហភាពអឺរ៉ុប និងបានសាយភាយផលិតផលរបស់គេ ទៅដល់ពិភពលោក ទាំងមូលតែម្ដង។ ទន្ទឹមនឹងភាព ល្បីល្បាញនេះ ក្រុមហ៊ុននេះក៏ទទួលបាន ការរិះគន់ យ៉ាងចាស់ដៃផងដែរ ក្នុងប្រទេសស្កុតឡេន ទៅលើការប្រើប្រាស់ទួប៊ីន នៅក្នុងទឹកធ្វើជា វារីអគ្គិសនី ហើយអ្វីដែលជាបញ្ហានោះ គឺការយកប្រភពទឹកស្អាត អាចប្រើប្រាស់បានធ្វើជា វារីអគ្គិសនីតែម្ដង ដើម្បីផ្គត់ផ្គង់ភ្លើង នៅក្នុងរោងចក្រ និងក្រុមហ៊ុនរបស់គេ។ 

យ៉ាងណាមិញ ថ្មីៗនេះក្រុមហ៊ុន Nestlé ទើបតែសម្ភោធចេញនូវកសិដ្ឋានទួប៊ីន កម្លាំងខ្យល់ដើម្បីបង្កើតទៅជា វារីអគ្គិសនីមួយកន្លែង នៅក្នុងប្រទេស ស្កុតឡេនតែម្ដង ដើម្បីបញ្ចៀសបញ្ហា ដែលធ្លាប់បានប្រឈម ដោយការ ដាំទួប៊ីនចំនួន ៩ ដើមនៅទីនោះ និងបំលែងថាមពលរង្វិល របស់វាចេញជាអគ្គិសនី ដើម្បីផ្គត់ផ្គង់ការ ប្រើប្រាស់ជំនួសទួប៊ីន ទឹករលក ដែលធ្លាប់មាន។

ក្រុមហ៊ុន Nestlé បានអះអាងមកថា ទួប៊ីនខ្យល់ ៩ ដើមនេះ មានកម្លាំងខ្លាំង អាចផលិតចេញនូវ អគ្គិសនីគ្រប់គ្រាន់តែម្ដង សម្រាប់ផ្គត់ផ្គង់ភ្លើង នៅក្នុងរោងចក្រ, ឃ្លាំងស្ដុក, និងអគារ ការិយាល័យរបស់ Nestlé នៅក្នុង ចក្រភពអង់គ្លេស និងប្រទេសអៀកឡង់ ដែលវានឹងបំលែង ថាមពលបានដល់ ១២៥ ជីកាវ៉ាត់ម៉ោងឯណោះ ហើយប្រៀបធៀបជា ទំហំប្រើប្រាស់វិញ គឺអាចផ្គត់ផ្គង់ភ្លើង បានដល់ ៣០,០០០ លំនៅដ្ឋាន។

តាមការបញ្ជាក់របស់ក្រុមហ៊ុន Nestlé គេបានប្រើប្រាស់ថាមពល Renewable Energy សម្រាប់ក្រុមហ៊ុនរបស់គេ បានពេញលេញហើយ នៅក្នុងប្រទេសអៀកឡង់ និងចក្រភពអង់គ្លេស ប៉ុន្តែនៅមិនទាន់ បាន ១០០% នៅឡើយទេ ព្រោះនៅតាមបណ្ដា ប្រទេសផ្សេៗទៀត ពិបាកក្នុងការធ្វើការ ប៉ុន្តែក្រុមហ៊ុននឹងព្យាយាម រកដំណោះស្រាយ និងធ្វើយ៉ាងណា មិនឲ្យប៉ះពាល់ដល់ ធនធានធម្មជាតិ និងផ្ដល់ចេញជាផលិតផលល្អ សម្រាប់ពិភពលោក។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: វិទ្យាសាស្ត្រ