CAMBO REPORT

Popup Advertising5 seconds

SEAGATE ចេញ SSD ស៊េរី​ថ្មី ដែល​មាន​ទំហំ​លោត​ដល់ 2000GB

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន SEAGATE មិនត្រឹមតែមានភាពល្បីល្បាញក្នុងការ ផលិតផ្នែករឹង ឬអង្គផ្ទុកទិន្នន័យ នៅលើកុំព្យូទ័រ ដែលមានទំហំធំសម្រាប់ Hard Disk Drive នោះទេ ក្រុមហ៊ុននេះ ក៏មានលក់នូវ Solid State Drive ផងដែរ ហើយមកដល់ ពាក់កណ្ដាលឆ្នាំ 2018 នេះ SEAGATE បានប្រកាសចេញនូវ SSD ស៊េរីថ្មីមួយទៀត ជាប្រភេទ 2.5 អ៊ីញ ដែលមានទំហំ លោតដល់ 2TB ឬ 2000GB។

SSD របស់ Seagate នេះស្ថិតនៅក្នុងខ្សែស្រឡាយ BarraCuda ចែកចេញជា 4 ជម្រើសសម្រាប់ទីផ្សារ ដោយមាន ចែកជាទំហំ 4 ជម្រើសដូចជា៖

 

•    250GB

•    500GB

•    1000GB

•    និង 2000GB

 

SSD ថ្មីនេះមិនមែនជាប្រភេទ M.2 ជំនាន់ថ្មី ដែលមានល្បឿនលឿនលោត ដល់រាប់ពាន់ MB ក្នុងមួយវិនាទីនោះទេ វាគ្រាន់តែជាអង្គផ្ទុក ទិន្នន័យប្រើប្រាស់រន្ធ SATA ដូចម៉ាស៊ីន Desktop អញ្ចឹងដែរ ដោយវាមានល្បឿន 6Gb/s ឬអាចប្រើប្រាស់ ជាមួយផ្នែករឹង ឬរន្ធ SATA ដែលមានល្បឿន 3Gb/s បាន។

សម្រាប់ល្បឿនដែល BarraCuda អាចផ្ដល់ឲ្យបានគឺ ល្បឿន Read លោតខ្ពស់បំផុត 540MB/s និងល្បឿន Write លោតខ្ពស់បំផុត 520MB/s ជាល្បឿនលឿន ហើយវាក៏ទូទៅសម្រាប់ SSD ប្រភេទ 2.5in នេះ ពិសេសនោះ Seagate ក៏មានបន្ថែមមុខងារ Flash-Speed អាចបង្កើនល្បឿន SSD ឲ្យ Read បានល្បឿន 560MB/s។ សម្រាប់ថ្ងៃចេញលក់ វាត្រូវបានបើកលក់ជាផ្លូវការហើយ នៅក្នុងទីផ្សារអន្តរជាតិ ហើយប្រិយមិត្ត អ្នកអានអាចស្វែងរកទិញបាន នៅក្នុងទីផ្សារអេឡិចត្រូនិច Online AMAZON ដោយតម្លៃគឺ៖

 

•    ទំហំ 250GB តម្លៃ 75$

•    ទំហំ 500GB តម្លៃ 120$

•    ទំហំ 1000GB តម្លៃ 230$

 

ចំនែកទំហំ 2000GB នៅមិនទាន់ប្រកាសចេញតម្លៃពិតនៅឡើយដែរ ម្យ៉ាងវាក៏មិនទាន់ចេញ លក់ក្នុងទីផ្សារដែរ គឺត្រូវរង់ចាំមួយរយៈខ្លីទៀត តែតម្លៃក៏មិនក្រោម 300$ ដែរ។ សម្រាប់ស្រុកខ្មែរ Seagate SSD BarraCuda អាចនឹងមានវត្តមានចេញលក់ ឆាប់ៗខាងមុខនេះ ដោយតម្លៃអាចនឹងមានភាព ខុសប្លែកគ្នាតិចតួច ទៅតាមទីផ្សារ តម្លៃដឹកជញ្ជូន និងពន្ធអាករ ជាដើម។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: កុំព្យូទ័រ