CAMBO REPORT

Popup Advertising5 seconds

ស្មាតហ្វូន​របស់​អ្នក មិន​លួច​ស្តាប់​អ្នក​ទេ តែ​អាច​តាម​ដាន​អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​ធ្វើ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នាពេលកន្លងមក មានអ្នកប្រើប្រាស់មួយចំនួន បានបង្ហោះវីដេអូបកស្រាយពីអ្វី ដែលពួកគេប៉ាន់ស្មានថា ជាការពិត នៅពេលដែលពួកគេនិយាយអ្វី នៅក្បែរស្មាតហ្វូននោះ។ ដល់ពេលបើក Facebook លោតចេញ Ads ផ្សាយពីអ្វី ដែលពួកគេបាននិយាយគ្នានោះ ទើបពួកគេហ៊ាន សន្និដ្ឋានថា Facebook លួចថតសម្លេងរបស់ពួកគេ ប៉ុន្តែក្រោយមក តាមការស្រាវជ្រាវ របស់សាកលវិទ្យាល័យមួយ បានបកស្រាយថា មិនមានកម្មវិធីណា ដែលថតសម្លេង របស់អ្នកប្រើប្រាស់នោះទេ ប៉ុន្តែពួកគេអាចតាមដាន គ្រប់យ៉ាងនូវអ្វីដែលអ្នក ប្រើប្រាស់កំពុងធ្វើ។ 

ក្រុមអ្នកជំនាញផ្នែកបច្ចេកវិទ្យា បានធ្វើការសាកល្បងលើកម្មវិធីល្បីៗ នៅលើស្មាតហ្វូន Android ប្រមាណ 17,000 កម្មវិធី ដើម្បីចង់ដឹង ថាកម្មវិធីទាំងនោះ មានលួចថតសម្លេង របស់អ្នក ប្រើប្រាស់ឬក៏អត់។ ក្នុងចំណោមនោះ មានកម្មវិធីមួយចំនួន ដែលគ្រប់គ្រងដោយ Facebook និងច្រើនជាង 8000 កម្មវិធី បញ្ជូនទិន្នន័យផ្សេងៗ របស់អ្នកប្រើប្រាស់ ជាមួយបណ្តាញសង្គម ផ្សេងទៀត។

 

កម្មវិធីភាគច្រើន ត្រូវការសុំសិទ្ធិរបស់អ្នកប្រើប្រាស់ដើម្បីអនុញ្ញាត ឲ្យកម្មវិធីមានសិទ្ធិ ប្រើ កាមេរ៉ា និងរន្ធស្រូបសម្លេង ក៏ពិតមែន តែទាល់តែយើងបើក បង្ហោះរូប ឬផ្ញើជាសម្លេងទៅកាន់ នរណាម្នាក់ ទើបកម្មវិធីមានសិទ្ធិ ប្រើកាមេរ៉ា និងរន្ធស្រូបសម្លេងបាន បន្ទាប់ពីការសាកល្បង ក្រុមអ្នកជំនាញទាំងនោះ មិនបានរកឃើញ ទិន្នន័យសម្លេង ដែលកម្មវិធីលួចថតនោះទេ។ ប៉ុន្តែពួកគេបែរ ជាប្រទះឃើញថា មានកម្មវិធីមួយចំនួន បានលួចថតជា Screen record សម្ងាត់ នៅពេលដែលអ្នកប្រើប្រាស់ ដោយមិនដឹងខ្លួន និងថែមទាំង Screenshot រួចលួចផ្ញើ ទៅកាន់ Domain ផ្សេងទៀតផងដែរ ដូចជាការលក់ ទិន្នន័យអញ្ចឹង។

សរុបសេចក្តីមក ពួកគេបានធ្វើតេស្ត និងបានបញ្ជាក់មកបែបនេះ ដូច្នេះយើងមិនបាច់ព្រួយ បារម្មណ៍ទេ ថាកម្មវិធីទាំងនោះ លួចស្តាប់អ្នកប្រើ ឬលួចថតអ្នក ប្រើនោះ ដោយកម្មវិធីខ្លះ គ្រាន់តែ Screen record និង screenshot នូវអ្វីដែលអ្នកបានធ្វើ។ ហើយចំនុចក៏មិនចោត ជាបញ្ហាអ្វីធ្ងន់ធ្ងរដែរ ព្រោះអ្នកគ្រាន់តែ ប្រើប្រាស់ធម្មតាៗប៉ុណ្ណោះ ណាមួយ កម្មវិធីទាំងនោះ ក៏មិនហ៊ានទំលាយ Screenshot នោះជាសាធារណៈដែរ ព្រោះខ្លាចគេប្តឹង ដូច្នេះវានៅតែជា អាថ៌កំបាំង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: Lifestyle