CAMBO REPORT

Popup Advertising5 seconds

New 2DS XL ចេញ Edition ថ្មី​ទៀត​ហើយ បើ​ទោះ​បី​ម៉ាស៊ីន​នេះ​អាច Jailbreak បានក្ដី!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ម៉ាស៊ីនហ្គេម Nintendo ស៊េរី 2DS ដែលមិនអាចលេងហ្គេមបែប 3D បាន បើនិយាយអំពីការ ប្រកាសចេញវិញ គឺវាប្រកាសចេញជាច្រើន Edition មែនទែន គឺចេញម្ដងៗ ដើម្បីប្រមូលលុយពីអ្នកគាំទ្រ របស់ខ្លួន ហើយរបៀបលេងហ្គេម រចនាបថក៏មិនមានអ្វី ប្លែកខុសគ្នាច្រើនដែរ។ មកដល់ពាក់ កណ្ដាលឆ្នាំ 2018 នេះ ក្រុមហ៊ុនផលិតម៉ាស៊ីនហ្គេម Nintendo របស់ជប៉ុន បានប្រកាសចេញនូវ ម៉ាស៊ីនហ្គេម ជាប្រភេទ Edition ពិសេសថ្មីចំនួន 3 ស៊េរីផ្សេងទៀត របស់ខ្លួន ដែលធ្វើឲ្យក្រុមហ៊ុននេះ នៅតែប្រកាសចេញហើយ ចេញទៀត បើទោះបីជាហ្គេមថ្មីៗ សម្រាប់លេងលើម៉ាស៊ីននេះ គឺមានតិចតួចក៏ដោយ។

ម៉ាស៊ីន Nintendo 2DS XL ជាប្រភេទ Edition ថ្មីនេះ ចែកចេញជា 3 ដែលអាចជ្រើសរើសយក មកលេងបានរួមមាន ដូចជា៖

 

•    Animal Crossing ដែលមានពណ៌ទឹកសមុទ្រ និងមានរចនាបថបែបព្រៃភ្នំក្នុងហ្គេម

•    Minecraft Edition មានពណ៌បៃតងខ្ចី រំលេចជាមួយនឹងរចនាបថគ្រាប់ភិចសែល

•    និង Mario Kart 7 ដែលមានពណ៌ខ្មៅ លាយក្រហម និងមានរចនាបថដូច ទៅនឹងម៉ាស៊ីន New 2DS XL ដែលកំពុងចរាចរណ៍ ក្នុងទីផ្សារបច្ចុប្បន្ន អញ្ចឹងដែរ ពុំមានអ្វីប្លែកឡើយ។

ម៉ាស៊ីនជាប្រភេទ Edition Animal Crossing នឹងចេញលក់ក្នុង ទីផ្សារជប៉ុនមុនគេ នាថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2018 នេះ ហើយ 2 ផ្សេងទៀតនឹងចេញលក់ ប៉ុន្មានសប្ដាហ៍ក្រោយៗ បន្ទាប់ទៀត ដោយវាក៏នឹង ហោះមកដល់ទីផ្សារ ស្រុកខ្មែរឆាប់ៗ ខាងមុខនេះផងដែរ ហើយប្រិយមិត្តអ្នកអាន អាចយកទៅធ្វើការហែកគុក ម៉ាស៊ីន (Jailbreak) បាន ដើម្បីលេងហ្គេមបាន Free Free តែម្ដង។

គួរបញ្ជាក់ផងដែរថា ម៉ាស៊ីន New 2DS XL ថ្មីនេះ វាពុំមានភាព ខុសប្លែកគ្នាពី New 2DS XL ទូទៅឡើយ ដោយក្រាហ្វិចហ្គេមប្រភេទ 2D គឺមានរបៀបលេង និងប៊ូតុងចុច គឺស្ថិតនៅទីតាំងដូចគ្នា ដោយខុសតែរចនាបថ បន្តិចបន្តួចប៉ុណ្ណោះ។ ដូច្នេះហើយ បើប្រិយមិត្តមាន ម៉ាស៊ីន 2DS XL លេងរួចហើយនោះ ពុំចាំបាច់ខ្ជះខ្ជាយ ប្រាក់ទិញយកមកលេង ទៀតនោះទេ អាចប្រើរបស់ចាស់ ទៅបានហើយ តែបើមិនទាន់មាន ម៉ាស៊ីនលេង ក៏អាចពិចារណទៅលើ Edition ទាំង 3 ដូចបានរៀបរាប់ ខាងលើបាន បើអ្នកចូលចិត្ត ភាពប្លែកខុសពីគេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម