CAMBO REPORT

Popup Advertising5 seconds

iPad ជំនាន់​ថ្មី​អាច​នឹង​ស្កេន​មុខ​បាន! នេះ​បើ​យោង​តាម​កូដ​ថ្មី​នៅ​ក្នុង iOS 12

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

iOS ជំនាន់ទី 12 ថ្មី នឹងប្រកាសចេញឲ្យប្រើប្រាស់ជាផ្លូវការ នៅចុងឆ្នាំនេះហើយ នៅពេលកំពូលស្មាតហ្វូន ជំនាន់ថ្មីរបស់ Apple ប្រកាសចេញលក់ក្នុងទីផ្សារ ឆាប់ៗខាងមុខនេះ។ ជាក់ស្ដែង អ្វីដែលគួរឲ្យភ្ញាក់ផ្អើលថ្មី ដែលទើបនឹងរកឃើញ ដោយអ្នកអភិវឌ្ឍន៍ កម្មវិធីលោក Steve Troughton បានប្រទះឃើញកូដថ្មី ដែលបង្ហាញឲ្យដឹងថា iPad ជំនាន់ថ្មីរបស់ Apple អាចនឹងប្រើប្រាស់ ជាមួយនឹងមុខងារ Animoji ដែលជាមុខងារ ចាប់ផ្ទៃមុខ ដើម្បីបង្ហាញសកម្មភាព បែបតុក្កតានៅក្នុងអេក្រង់។

កូដថ្មីនេះមិនត្រឹមតែសម្រាប់ប្រើនៅលើ iPhone ជំនាន់ថ្មីនោះទេ គឺនឹងយកមកប្រើប្រាស់ នៅលើម៉ាស៊ីន iPad ផងដែរ មានន័យថាម៉ាស៊ីន iPad តម្រូវឲ្យប្រើប្រាស់ TrueDepth កាមេរ៉ា ដើម្បីអាចប្រើប្រាស់ ឬដំណើរការជាមួយនឹង មុខងារនេះបាន។ ដូច្នេះ iPad ជំនាន់ក្រោយ អាចនឹងផ្លាស់ប្ដូរ រូបរាងថ្មី និងអេក្រង់ជំនាន់ថ្មី ដោយមានបន្ថែម ជាមួយកាមេរ៉ាថ្មី ដូចនៅលើ iPhone X ផងដែរ ម្យ៉ាងបើប្រិយមិត្ត មើលទៅលើ iPad របស់ Apple ឃើញថា ប៉ុន្មានជំនាន់មកនេះ Apple នៅមិនទាន់ធ្វើការ កែប្រែរូបរាង និងអេក្រង់សម្រាប់ថេប្លេត ថ្មីរបស់ខ្លួន នៅឡើយទេ។ បើទោះបីជាកូដថ្មី បានបង្ហាញនូវផ្លូវខ្លះៗ ឲ្យយើងបានដឹងអំពីអនាគតរបស់ iPad ក៏ពិតមែន តែសម្រាប់ Apple ផ្ទាល់ អាចនឹងមិនទាន់ បញ្ចេញផ្នែករឹង ឬបច្ចេកវិទ្យាថ្មីនៅលើថេប្លេត របស់ខ្លួននៅចុងឆ្នាំនេះ ស្របពេល iPhone ចេញនោះទេ ដែលអាចធ្វើឲ្យប៉ះពាល់ ទៅដល់ទីផ្សារ របស់ខ្លួន។

អញ្ចឹង iPad អាចនឹងបង្ហាញខ្លួននៅឆ្នាំ 2019 ក្រោយ ច្រើនជាង ហើយវានឹងទាញយកលុយ របស់មហាជណទូទៅ ពិសេសអ្នកគាំទ្រ ផលិតផល Apple កាន់តែច្រើន។ យ៉ាងណាក៏ដោយ ការរកឃើញថ្មីនេះ យើងមិនទាន់ អាចចាត់ទុកថា វាជាព័ត៌មានផ្លូវការ ដែល Apple ពិតជាកំពុងសម្ងំធ្វើការ នៅលើម៉ាស៊ីន iPad ជំនាន់ថ្មី របស់ខ្លួននោះទេ តែវាអាចជាចម្លើយ ដែលអាចឲ្យយើង ជឿខ្លះៗបាន។ យើងនឹងបន្ត រង់ចាំមើលព័ត៌មានថ្មីៗទៀត ដែលនឹងធ្លាក់មកដល់ ឆាប់ៗខាងមុខ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Engadget Tag: ថេប្លេត