CAMBO REPORT

Popup Advertising5 seconds

បាសទាំងនេះត្រូវបានគេដាក់ដេញថ្លៃតម្លៃរាប់ពាន់!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មានអ្នកប្រើប្រាស់ភាគតិចណាស់ ដែលបានស្គាល់ម៉ាក សញ្ញាបាសនេះ ដោយយើងធ្លាប់ឃើញមាន តែប៉ុន្មានម៉ូឌែលប៉ុណ្ណោះ មានលក់នៅក្នុង ស្រុកយើង ដោយសារតែម៉ាកនេះ មិនសូវមានអ្នកស្គាល់។ ភាគច្រើនយើងចំណាំឡូហ្គូ របស់ជាអក្សរកាត់ B&O  ប៉ុន្តែពេលឃើញឈ្មោះ ពេញរបស់វា ហាក់បីដូចជា ភាំងបន្តិចដែរ តែកាលពិតទៅ ម៉ាកសញ្ញានេះ បានចូលមកក្នុងទីផ្សារ ជាច្រើនឆ្នាំមកហើយ។

Bang & Olufsen ជាក្រុមហ៊ុនរបស់ប្រទេសដាណាម៉ាក ផលិតឧបករណ៍ភ្លេង ដូចជាបាសបំពង សម្លេង, ទូរទស្សន៍ និងទូរសព្ទជាដើម។ អ្វីដែលភ្ញាក់ផ្អើលនោះ ដំណឹងចុងក្រោយបាន ចេញផ្សាយពីក្រុមហ៊ុននេះ ដាក់បាសបំពងចំនួន 5 ពណ៌ ដេញថ្លៃ ព្រោះបាសបំពង សម្លេងទាំងនេះ មានការពេញនិយមច្រើន ពីសំណាក់អ្នកប្រើប្រាស់ នៅប្រទេសពួកគេ។ គុណភាពផលិតបាសបំពងសម្លេង របស់ពួកគេ ពិតជារឹងមាំ ដោយតួខ្លួន ខាងក្រៅ ផលិតឡើងពីអាលុយមីញ៉ូម និងសារធាតុផ្សេងទៀត ដែលធ្វើឲ្យបាស មានភាពរឹងមាំ។

 

បាសបំពងសម្លេងនេះ មានឈ្មោះថា BeoSound 1 ចេញតាំងពីឆ្នាំ 2016 មកម្ល៉េះ ដោយវាជាបាស បំពងសម្លេង Wireless អាចបញ្ចេញសម្លេង បានជុំវិញ 360 ឌឺក្រេ ព្រោះតែភាព ល្បីល្បាញរបស់វា ក្រុមហ៊ុនបានចេញពណ៌ថ្មី ចំនួន 5 និងបានដាក់ដេញថ្លៃ ជាមួយតម្លៃចន្លោះពី 3,000 ទៅ 5,000 ដុល្លារ។ បាសបំពងសម្លេងនេះ មានតែ 5 គ្រឿងនេះប៉ុណ្ណោះ ទើបគេហ៊ានដាក់ដេញថ្លៃ និងរកទិញទៀត អត់មានទេ។ ម៉ូឌែលធម្មតា តម្លៃជិត 1,500 ដុល្លារទៅហើយ។ ការដាក់ដេញថ្លៃ ចាប់ពីថ្ងៃទី 5 ទៅដល់ថ្ងៃទី 18 ខែកក្កដា ខាងមុខនេះ នៅលើវេបសាយ លក់របស់ពួកគេ។

សរុបមក ក្រុមហ៊ុន Bang & Olufsen នៅប្រទេសដាណាម៉ាក ទើបបានបញ្ចេញនូវបាស BeoSound 1 ដែលមានជម្រើស ពណ៌ចំនួន 5 និងមានតែ 5 គ្រឿងគត់ ដាក់ដេញថ្លៃ ជាមួយតម្លៃចន្លោះពី 3000 ទៅ 4000 ដុល្លារ។ ការដេញថ្លៃចាប់ពីថ្ងៃ ស្អែកតទៅ និងមានរយៈពេល 2 សប្តាហ៍ក្នុងការ ដេញថ្លៃ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ