CAMBO REPORT

Popup Advertising5 seconds

អនាគត​យន្ត​ហោះ អាច​នឹង​ប្រើ​បច្ចេកវិទ្យា Supersonic មាន​សម្លេង​ស្ងាត់ និង​ល្បឿន​លឿន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមអ្នកវិទ្យាសាស្ត្រ NASA របស់សហរដ្ឋអាមេរិក បានចំនាយពេលសិក្សា អភិវឌ្ឍន៍ និងផលិតនូវយន្តហោះល្បឿនលឿន ដែលភាសា អង់គ្លេសហៅថា Supersonic Jet អស់រយៈពេលជាច្រើនឆ្នាំ ណាស់មកហើយ ដោយមកដល់ចុងឆ្នាំ 2018 នេះ NASA នឹងហោះហើរ សាកល្បងជាផ្លូវការ ដើម្បីធ្វើតេស្ដឲ្យបានដឹងច្បាស់ អំពីល្បឿន ពិសេសសម្លេង ហើយក្នុងនោះ ក៏មានការចូលរួមយ៉ាងច្រើន កុះករពីសំណាក់ ប្រជាជន អាមេរិកជាង 500 នាក់ ដើម្បីស្ដាប់សម្លេង យន្តហោះ Supersonic នោះផងដែរ។

ការហោះធ្វើតេស្ដសាកល្បងរបស់ NASA នាចុងឆ្នាំ 2019 ខាងមុខនេះ នឹងប្រព្រឹត្តទៅនៅ ខែវិច្ឆិកាខាងមុខ នៅព្រលានយន្តហោះ កងទ័ព្ធអាមេរិកឈ្មោះថា Edwards Air Force ក្នុងរដ្ឋកាលីហ្វ័រញ៉ា (California) ដោយមានការចូលរួម ពីសំណាក់អ្នកស្ម័គ្រចិត្តចំនួន 500 នាក់ រង់ចាំស្ដាប់សម្លេង របស់យន្តហោះល្បឿនលឿន X-Plane អមមកជាមួយនឹង ឧបករណ៍វាស់ស្ទង់សម្លេង បន្ថែមនៅដី។ ដើម្បីឲ្យកាន់តែប្រសើរ ជាងនេះទៅទៀតនោះ NASA នឹងធ្វើការតេស្ដយន្តហោះនេះ នៅក្នុងអាកាស លើទីក្រុង Galveston ជាដីកោះធំល្មមមួយ ស្ថិតក្នុងឈូងសមុទ្រ នៃរដ្ឋតិចសាស់ (Texas) ដើម្បីទទួលបានដំណឹងបន្ថែម ជុំវិញសម្លេង ដែលប្រជាជន នៅតំបន់នោះបានឮ និងធ្វើសេចក្ដីរាយការណ៍ ទៅកាន់អ្នកវិទ្យាសាស្ត្រវិញ ជុំវិញបទពិសោធន៍ ជាក់ស្ដែងពួកគេ បានស្ដាប់ ឬមាន អារម្មណ៍អំពីវា។

ការធ្វើតេស្ដនេះនៅចាប់ផ្ដើមស៊ីជម្រៅបន្ថែមទៀតនៅឆ្នាំ 2023 ខាងមុខ ដោយ NASA នឹងចំនាយពេលអភិវឌ្ឍន៍នូវ យន្តហោះពពួក Supersonic នេះ ឲ្យកាន់តែមានភាពប្រសើរឡើង បន្ថែមទៀត ដោយវាគឺជាគោលដៅ សម្រាប់ថ្ងៃអនាគត នៃយានហោះហើរ នៅលើមេឃ ជាក់ស្ដែងដូចជា យន្តហោះជាដើម។ ដោយបច្ចេកវិទ្យា Supersonic មិនត្រឹមតែមាន សម្លេងស្ងាត់នោះទេ វាថែមទាំងមានល្បឿនលឿន ទៀតផង តែគួរឲ្យស្ដាយ វាត្រូវបានច្បាប់ ហាមប្រាម មិនឲ្យប្រើប្រាស់រាប់ឆ្នាំ កន្លងទៅហើយ តែបើបច្ចេកវិទ្យានេះ ដើរបានជោគជ័យ វាគឺជាពន្លឺថ្មីមួយ សម្រាប់ឲ្យអ្នកតាក់តែងច្បាប់ ចាត់ការលើរឿងនេះ ដោយអនុម័តច្បាប់ថ្មីបើកឲ្យប្រើការ បច្ចេកវិទ្យា Supersonic ជាផ្លូវការ។ ប្រិយមិត្តអាច ពិចារណាបានដោយខ្លួនឯង បានថា តើយន្តហោះ ដែលហោះពីប្រទេសមួយ ទៅប្រទេសមួយ ក៏ដូចជាហោះឆ្លងទ្វីប នឹងចំនាយពេល ខ្លីប៉ុណ្ណា ដើម្បីទៅដល់ គោលដៅ?

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: វិទ្យាសាស្ត្រ