CAMBO REPORT

Popup Advertising5 seconds

នេះជា Pixpro AZ901 កាមេរ៉ា Zoom បាន 90x ដោយ​គ្មាន​បញ្ហា​របស់ Kodak

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Kodak គឺជាក្រុមហ៊ុន ដែលមានទីផ្សារក្នុងវិស័យកាមេរ៉ាជាច្រើនឆ្នាំណាស់មកហើយ ហើយក្រុមហ៊ុននេះ ក៏មានការទទួលស្គាល យ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់ ទូទាំងពិភពលោក ដោយក្នុងនោះ ក៏រួមមានស្រុកខ្មែរយើងផងដែរ តែវាក៏នៅមិនទាន់ទាញយក ទីផ្សារបានច្រើនដូចម៉ាក ផ្សេងៗនៅឡើយ។ សម្រាប់កាលពី ពេលថ្មីកន្លងទៅនេះ Kodak ក៏បានប្រកាសចេញ ជាផ្លូវការនូវ ម៉ាស៊ីនកាមេរ៉ា ពពួកឌីជីថតរបស់ខ្លួន មួយផ្សេងទៀត ដែលផ្ដោតសំខាន់ ទៅលើការ Zoom ដែលកាលពីលើក ដំបូងឡើយ វាបានបង្ហាញខ្លួន ក្នុងព្រឹត្តិការណ៍ CES ឆ្នាំ 2016 ទើបតែពាក់ កណ្ដាលឆ្នាំ 2018 នេះ ទើបចេញលក់ក្នុងទីផ្សារ អន្តរជាតិជាផ្លូវការ។

កាមេរ៉ាស៊េរីថ្មីនេះមានឈ្មោះហៅជាផ្លូវការថា Pixpro AZ901 Astro Zoom ជាម៉ាស៊ីនកាមេរ៉ា បង្កើតឡើងសម្រាប់អ្នក ដែលត្រូវធ្វើការថត Zoom បានឆ្ងាយ ដោយរក្សាគុណភាព រូបភាពនៅបានស្អាត ដដែល។ ម៉ាស៊ីននេះបំពាក់មក ជាមួយនឹងកែវលែនពពួក Telephoto ប្រវែង 22-1980mm អាចធ្វើការ Zoom រហូតបាន 90x ដោយរក្សាគុណភាព បានស្អាត តែក៏ត្រូវមានដៃនឹងល្អ ឬប្រើប្រាស់ Tripod ដែរទើបបាន។ Pixpro អាចថតរូបមួយ សន្លឹកទំហំ 20.68 មេហ្គាភិចសែល ប្រើប្រាស់សេនស័រ BSI CMOS ដោយកំណត់កម្រិត ពន្លឺ ISO ចន្លោះចាប់ពី 100-3200 អាចថតរូបល្បឿនលឿន បាន 5fps ក្នុងមួយវិនាទី។

ជាងនេះទៅទៀតម៉ាស៊ីននេះអាចកំណត់ល្បឿន Shutter Speed បានយូបំផុត 30 វិនាទី និងលឿនបំផុត 1/2000 វិនាទី ដោយក្នុងនោះ យើងអាចកំណត់មុខងារ ថតបែប Auto រួមមានដូចជា៖

 

•    Face Beautifier

•    Fireworks

•    Landscape

•    Movie

•    Night Landscape

•    Night Portrait

•    Panorama

•    Party/Indoor

•    Pet Mode

•    Snow

•    Sport

•    Sunset ជាដើម

 

រាល់ការប្រើប្រាស់អាចមើលទៅលើអេក្រង់បង្ហាញខាងក្រោយប្រភេទ LCD ទំហំ 3 អ៊ីញ អាចកាច់បត់មកខាងមុខ តែមិនមែនជាប្រភេទ Touch Screen ឡើយ។ ដោយឡែកវាក៏មានសមត្ថភាព ថតវីដេអូបានក្នុងកម្រិត 1080p ឬ Full HD ក្នុងល្បឿន 30fps ទៀតផង ឬចុះត្រឹម 720p និង 640p បានផងដែរ តាមការកំណត់។

 

 

ម៉ាស៊ីននេះមានលក់នៅក្នុងទីផ្សារអន្តរជាតិត្រឹមតែ 449$ ប៉ុណ្ណោះ ជាតម្លៃមួយគួរសម អាចទទួលយកបាន ហើយវា ក៏មិនអន់ដែរ ព្រោះវាក៏មានមុខងារ Wifi ភ្ជាប់មករួចជាស្រេច អាចចែករំលែករូបភាព និងវីដេអូទៅកាន់ស្មាតហ្វូន ឬថេប្លេត បានយ៉ាងងាយស្រួលទៀតផង។ និយាយជារួម ម៉ាស៊ីននេះ មិនមែនសម្រាប់មនុស្សទាំងអស់គ្នា នោះទេ វាមិនមែន ជាកាមេរ៉ាប្រភេទ អាជីពសម្រាប់ថតរូប និងវីដេអូឡើយ តែវាប្រសើរជាង កាមេរ៉ាស្មាតហ្វូន ពិសេសវាផ្តោតទៅលើការ Zoom បានឆ្ងាយ ដែលអំណោយផល ទៅដល់អ្នក ឧហ្សាហ៍ដើរកំសាន្ត ចូលព្រៃ ឬដើរថត Object ដែលនៅឆ្ងាយៗជាដើម។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: កាមេរ៉ា