CAMBO REPORT

Popup Advertising5 seconds

ដំណឹង​ក្ដៅ​ៗ​រាយ​ការណ៍​មក​ថា Intel កំពុង​សម្ងំ​ផលិត​ឈីប Core i9 9900K ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ឆ្នាំ 2018 នេះ មានការដេញស៊េរីជាច្រើនសម្រាប់ផ្នែករឹងរបស់កុំព្យូទ័រ ក្នុងនោះ CPU ក៏ជាចំនុចស្នូលមួយដែលធ្វើឲ្យ AMD និង Intel កើបលុយបានយ៉ាងច្រើន សន្ធឹកសន្ធាប់ផងដែរ។ ជាក់ស្ដែងកាលពី ព្រឹត្តិការណ៍ Computex ឆ្នាំ 2018 កន្លងផុតទៅថ្មីៗនេះ ឃើញថា Intel បានប្រកាសចេញនូវឈីប CPUs របស់ខ្លួនមួយចំនួន មានទាំងបន្ទះឈីបទូទៅ មានសមត្ថភាពល្មម ឈីបធុនកណ្ដាល ឈីបធុនកប់ និងឈីបមានចំនួន មានកំណត់ដូចជា Core i7-8086K ជាដើម។

សម្រាប់ឆ្នាំ 2019 ក្រោយនេះ Intel គ្រោងនឹងចេញឈីបជំនាន់ទី 9 ថ្មី ដេញស៊េរីជំនាន់ទី 8 ដែលកំពុងចរាចរណ៍ ក្នុងទីផ្សារយ៉ាងគគ្រឹកគគ្រែងបច្ចុប្បន្ន មានទាំងនៅ លើម៉ាស៊ីន Laptop និង Desktop។ ជុំវិញការមកដល់នូវ ឈីបជំនាន់ទី 9 នេះ ទីបំផុតយើងទទួលបាន ដំណឹងហើយថា Intel អាចនឹងកំពុងចាប់ផ្ដើម ធ្វើការលើគម្រោងផលិត ឈីបថ្មីរបស់ខ្លួនហើយ ហើយក្នុងនោះឈីប Core i9-9900K, Core i7-9700K និង Core i5-9600K នឹងមានការវិវឌ្ឍន៍ខ្លួន បន្ថែមទៀត ជាឈីបមិនមែនស្ថិត នៅក្នុងត្រកូល Edition ឡើយ តែវាល្អបំផុតសម្រាប់ Gamer ដែលចូលចិត្ត ដេញស៊េរីមិនចេះចប់ មិនចេះហើយ។

ប្រភពដដែលបានបន្តទៀតថាឈីបទាំង 3 ខាងលើ គឺសុទ្ធសឹងជាឈីបលំដាប់ខ្ពស់ជាងគេ ភ្ជាប់មក និងប្រើប្រាស់ឈីប Z390 ថ្មី ជាកំណែ Update ចេញពី Z370 បច្ចុប្បន្ន មានគ្រាប់ Cores និង Threads ដូចខាងក្រោម៖

 

•    Core i9-9900K មាន 8 Cores និង 16 Threads

•    Core i7-9700K មាន 6 Cores និង 12 Threads

•    Core i5-9600K មាន 6 Cores និង 6 Threads

 

ជាមួយនឹងឈីបថ្មីៗទាំងនេះ អ្នកប្រើប្រាស់មិនត្រឹមតែទទួលបានល្បឿនកាន់លឿន ជាងមុននោះទេ Chipset Z390 ថ្មី ក៏មានមុខងារពិសេសៗ និងទាន់សម័យ ដើម្បីបំពេញទៅដល់ សេចក្ដីត្រូវការរបស់អ្នក ប្រើប្រាស់ទៀតផង តែក៏មិនទាន់មាន ប្រភពណាបញ្ជាក់ច្បាស់ ឡើយថា តើឈីបជំនាន់ទី 9 នេះ នឹងអាចប្រើប្រាស់ត្រូវគ្នា ជាមួយនឹងជើង Socket ពពួក LGA 1151 ដូចទៅនឹង ជំនាន់ទី 6, 7, 8 នោះទេ បើអាចមែន ហើយអ្នកប្រើប្រាស់ចង់ ទទួលបាននូវ អត្ថប្រយោជន៍ទាំងមូល ដែលឈីបថ្មីអាចផ្ដល់ឲ្យបាន ក៏ត្រូវធ្វើការ Upgrade នូវ Motherboard ជំនាន់ថ្មី បន្ថែមទៀតទើបបាន។

នេះគ្រាន់តែជាដំណឹងដំបូងប៉ុណ្ណោះ ជុំវិញគម្រោងផលិតឈីបជំនាន់ទី 9 ដែលអាចនឹងបង្ហាញ ខ្លួននាឆ្នាំ 2019 ខាងមុខនេះ តែក៏មិនប្រាកដ ទាំងស្រុង 100% ដែរថា Intel នឹងមាន CPU ដែលមានលេខកន្ទុយ ដូចបានរៀបរាប់ ខាងលើដែរ។ យើងនឹងរង់ចាំមើល ដំណឹងថ្មីៗបន្តទៀត ជុំវិញរឿងនេះ ហើយ AMD ក៏ដូចគ្នា ថាតើយក្សទាំង 2 នឹងមានអ្វី សម្រាប់ប្រជែង ក្នុងទីផ្សារ នាឆ្នាំក្រោយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: PC Gamer Tag: កុំព្យូទ័រ