CAMBO REPORT

Popup Advertising5 seconds

រូប​រាង​គម្រូ Galaxy Tab S4 អាច​នឹង​មាន​អេក្រង់​ធំ ហើយ​កាត់​បន្ថយ​គែម​នៅ​តិច​ជាងមុន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កន្លងមក យើងក៏ធ្លាប់ទទួលបានព័ត៌មានលេចធ្លាយ ពាក់ព័ន្ធនឹង Galaxy Tab S4 ជំនាន់ថ្មី ជាមួយនឹងទំហំថាមពលថ្ម, លក្ខណៈសម្បត្តិ និងចំនុចមួយចំនួន របស់វា។ ជាពិសេសនោះ មិត្តអ្នកអាន ក៏ប្រហែលជាធ្លាប់ បានឃើញ ពីការបង្ហាញរូបភាព នៃរូបរាងគម្រូ ផ្នែកខាងក្រោយ ជាប្រភេទពណ៌ ស / ខ្មៅ ដើម្បីអោយអ្នករាល់គ្នា អាចពិចារណាបានថា ប្រសិនបើវាមានរចនាបថ អញ្ចឹងមែន តើអ្នកនឹងពេញចិត្តទេ?

សម្រាប់នៅក្នុងពេលនេះ យើងក៏ទទួលបានរូបភាពថ្មីមួយទៀត ដែលគេបានបង្ហាញ ពីផ្ទៃមួយតួ ទាំងខាងមុខ និងខាងក្រោយនៃ Galaxy Tab S4 របស់ Samsung នេះ។ ចំនុចដែល Tab S4 ប្លែកភ្នែកជាង Galaxy Tab S3 ជំនាន់មុន គឺថាលើកនេះ វាត្រូវបានគេឌីហ្សាញ ផ្នែកអេក្រង់លាតកាន់តែធំ ចំណែកគែមធ្វេងស្តាំ និងគែមលើក្រោម ក៏ត្រូវបានកាត់បន្ថយ អោយនៅសល់ តិចមែនទែន ឯទំហំគែមនោះ ក៏ប៉ុនគ្នាផងដែរ។ ឥលូវ យើងសូមរំលឹកពី លក្ខណៈសម្បត្តិ លេចធ្លាយចុងក្រោយរបស់វា អោយមិត្តអ្នកអាន បានដឹងម្តងទៀត ដោយថេប្លេតនេះ ត្រូវបានគេនិយាយថា វាអាចនឹងបំពាក់អេក្រង់ធំ ជាងមុន ជាមួយទំហំ 10.5 អ៊ីញ អាចបង្ហាញរូបភាព ក្នុងកម្រិត 2560 x 1600  ភិចស៊ែល។ កម្លាំងម៉ាស៊ីនវិញ វាអាចនឹងប្រើបន្ទះឈីប Snapdragon 835 របស់ Qualcomm អមមកជាមួយ RAM ទំហំ 4GB និងមានអង្គ ផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីន 64GB។ Galaxy Tab S4 ត្រូវបានគេរំពឹងថា នឹងមានកាមេរ៉ាខាងមុខ ទំហំ 8 មេហ្គាភិចស៊ែល ឯកាមេរ៉ា ខាងក្រោយ មានទំហំ 13 មេហ្គាភិចសែល អមមកជាមួយភ្លើង Flash មួយគ្រាប់ និងមានថាមពលថ្ម ទំហំធំជាងមុន ដល់ទៅ 7300mAh ឯណោះ។

សរុបមក នេះគ្រាន់តែជា រូបរាងគម្រូបង្ហាញពីផ្ទៃមួយតួខ្លួន ទាំងខាងមុខ និងខាងក្រោយនៃ Galaxy Tab S4 ជំនាន់ថ្មី ដែលត្រូវបានគេ ឌីហ្សាញប៉ុណ្ណោះ ហើយយើងក៏មិនអាច សនិដ្នានបានដែរថា តើវាអាចនឹងដូច ទៅនឹងអ្វី ដែលគេបានបង្ហាញនេះ ឬអត់នោះដែរ។ ចុះមិត្តអ្នកអាន យល់យ៉ាងណាដែរ ចំពោះរូបរាងនេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ថេប្លេត