CAMBO REPORT

Popup Advertising5 seconds

Samsung DeX នឹង​ទទួល​កំណែ​អាប់ដេត Support អេក្រង់​ម៉ូនីទ័រ ២ ក្នុង​ពេល​តែ​មួយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Samsung DeX គឺជាឧបករណ៍អេឡិចត្រូនិចមួយគ្រឿង បានប្រកាសចេញ កាលពីព្រឹត្តិការណ៍ Galaxy S8/S8+ ដែលវាប្រើប្រាស់ សម្រាប់ផ្លាស់ប្ដូរការប្រើប្រាស់ អ៊ីនធើហ្វេសទូរសព្ទ Galaxy S8 របស់អ្នក ឲ្យធ្វើកិច្ចការមួយចំនួន បាននៅលើអេក្រង់ម៉ូនីទ័រ ដូចជាម៉ាស៊ីនកុំព្យូទ័រអញ្ចឹង ប៉ុន្តែនៅមានសមត្ថភាព របស់ ទូរសព្ទ Galaxy S8 ដដែល។ យ៉ាងណាមិញ Samsung DeX ក៏នឹងទទួលកំណែអាប់ដេត បន្ថែមផងដែរ នៅថ្ងៃខាងមុខនេះ ដោយសារព័ត៌មាន មួយចំនួនបាន ប្រកាសចេញថា Samsung DeX នឹងអាចទ្រទ្រង់ជាមួយនឹងការ បង្ហាញម៉ូនីទ័រ ២ គ្រឿង ក្នុងពេលតែមួយ នៅកំណែអាប់ដេត ខាងមុខនេះ។ 

បន្ថែមពីលើនោះទៀត ក្រុមហ៊ុនក៏នឹងត្រៀមបញ្ចេញ Galaxy Tab S4 ផងដែរ ដែលនៅឆ្នាំនេះ Galaxy Tab នឹងអាចទ្រទ្រង់ជាមួយ Samsung DeX ផងដែរ ដោយផ្ទៃអ៊ីនធើហ្វេស របស់ថេប្លេត និងអ៊ីនធើហ្វេស នៅលើកុំព្យូទ័រ វាអាចនឹង ប្រហាក់ប្រហែលគ្នា ងាយស្រួលឲ្យយល់ជាង និងបង្កភាពងាយស្រួល នៅក្នុងការគូសវាស ផងដែរជាមួយនឹងប៊ិច S-Pen ដោយវាអាចនឹង ដើរតួជា Painting Tablet ដើម្បីឲ្យវិចិត្រករ ងាយស្រួលក្នុងការគូសវាស នៅលើ Galaxy Tab S4 និងបង្ហាញនៅលើ អេក្រង់ម៉ូនីទ័រវិញ។

យ៉ាងណាមិញ ការបង្ហាញខ្លួនរបស់ Galaxy Tab S4 យើងមិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែក៏មានព័ត៌មានធ្លាយ មកហើយថា វានឹងប្រើប្រាស់នូវអេក្រង់ល្អ ជាងមុនប្រភេទ Super AMOLED កម្រិតបង្ហាញ 2,560 x 1,600 និងទ្រទ្រង់ការ បង្ហាញកម្រិត HDR ផងដែរ។ ចំណែកផ្នែកកម្លាំងម៉ាស៊ីន វាអាចនឹងប្រើប្រាស់ឈីប ជំនាន់ចាស់ Snapdragon 835 រ៉េម ៤ ជីកាបៃ អង្គផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីន ៦៤ ជីកាបៃ និងមានថាមពលថ្ម ៧,៣០០ មីលីអំពែ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: WCCF Tech Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ