CAMBO REPORT

Popup Advertising5 seconds

អបអរសាទរ​ចំពោះ​អតិថិជន​ឈ្នះ​រង្វាន់​សប្ដាហ៍​ទី ២ ពី​កម្មវិធី​ព្យុះ​សំណាង របស់ Galaxy S9|S9+

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កម្មវីធីចាប់រង្វាន់ព្យុះសំណាងរបស់ Galaxy S9|S9+ ត្រូវបានដំណើរការដល់ សប្ដាហ៍ទី ២ ហើយ ដោយបានប្រព្រឹត្តិ ទៅនៅក្នុងកម្មវីធី ប្រគុំតន្ដ្រី A1 Concert ក្នុងស្ថានីយ៍ទូរទស្សន៍ MYTV ដែលមានការអញ្ជើញ ចូលរួមពីសំណាក់ លោក Seungho Choi ជាអគ្គនាយក សាខាក្រុមហ៊ុនថៃ សាមសុងអេឡិចត្រូនិច និងតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា ជាតារាតំណាងផលិតផល របស់ក្រុមហ៊ុន Samsung ផងដែរ ដើម្បីផ្ដល់ជាកិត្តិយស ក្នុងការចាប់រង្វាន់ ដល់អតិថិជន មានសំណាងពី Galaxy S9|S9+ នៅក្នុងសប្ដាហ៍ទី ២ នេះ។

ក្នុងកម្មវិធីនោះ លោក Seungho Choi បានផ្ដល់ជាកិត្តិយស ក្នុងការផ្ដល់រង្វាន់ដល់អតិថិជន ដែលបានឈ្នះរង្វាន់ នៅក្នុងសប្ដាហ៍ទី ១ នូវរង្វាន់ម៉ូតូ Honda Zoomer X និង Samsung Galaxy S9|S9+ ម៉ូឌែល ៦៤ ជីកាបៃ ដល់អតិថិជនផ្ទាល់តែម្ដង និងបានថ្លែងអំណរគុណ ដល់ការគាំទ្ររបស់អតិថិជន និងអាជីវករទាំងអស់ ដែលតែងតែមានទំនុកចិត្ត ទៅលើផលិតផល របស់ក្រុមហ៊ុន Samsung ហើយលោកបានសន្យាថា នឹងព្យាយាមបង្កើតនូវ កាដូពិសេសជូនអតិថិជន របស់ Samsung ទាំងអស់ មិនថានូវរាល់ការជាវ ផលិតផល ឬការផ្សងសំណាង រង្វាន់នោះទេ យើងនឹងមាន ជាបន្ដទៀត។

កម្មវីធីបន្ទាប់គឺតារាចម្រៀង ឱក សុគន្ធកញ្ញា ផ្ដល់ជាកត្តិយសក្នុងការចាប់រង្វាន់ ដល់អ្នកដែលមានសំណាង នៅក្នុងសប្ដាហ៍ទី ២ ចំនួន ១២ នាក់ ជាមួយនឹង ៥ ប្រភេទរង្វាន់ ក្នុងនោះរួមមាន៖

 

១/ រង្វាន់ម៉ូតូ Honda Zoomer X មួយគ្រឿងបានទៅលើ ឈ្មោះ ឡាយ គីមមាន មកពីខេត្តកំពត

២/ រង្វាន់ ទូរស័ព្ទ Samsung Galaxy S9+ មួយគ្រឿង បានទៅលើឈ្មោះ សួន បុត្រវណ្ណារ៉ុង មកពីរាជធានីភ្នំពេញ

៣/ រង្វាន់ Samsung Galaxy J6 ចំនួនពីរគ្រឿង បានទៅលើឈ្មោះ តូច រ៉ាមី និង ឈ្មោះ សា រឿន

៤/ រង្វាន់ទូរទស្សន៏ Samsung TV ៣២ អ៊ីញ ចំនួនបីគ្រឿង បានទៅលើឈ្មោះ សុខ ចន្ធូ, ឈ្មោះ ថាំង សុថ្តាវី, និងឈ្មោះ ប៉ែន សុលៀង

៥/ រង្វាន់ធុងបាស Harman Speaker ចំនួនប្រាំគ្រឿង បានទៅលើឈ្មោះ អឿន សាឡន, ឈ្មោះ ស៊ឹង សុភាព, ឈ្មោះ ជួប សំណាង, ឈ្មោះ លាស់ ស្មាន, និងឈ្មោះ ឡឹប សុខណាន។

សម្រាប់អតិថិជនមានសំណាងទាំង ១២ រូបខាងលើនេះ នឹងត្រូវទទួលរង្វាន់នៅក្នុង សប្ដាហ៍ក្រោយ ជាបន្ដទៀត។ សូមរំលឹកផងដែរថា រង្វាន់នៃព្យុះសំណាង ពីក្រុមហ៊ុនសាមសុងនេះ មានចំនួន ៦ សប្ដាហ៍ឯណោះ ដែលអតិជនទាំងអស់ នឹងមានឱកាសឈ្នះរង្វាន់ ជាច្រើនដូចជា ម៉ូតូ Honda Zoomer X, ទូរសព្ទ  Galaxy S9 Plus, ទូរសព្ទ Galaxy J6, ទូរទស្សន៍ Samsung TV ៣២ អ៊ីញ និងធុងបាស Harman Speaker ផងដែរ ដោយគ្រាន់តែជាវ Galaxy S9|S9+ ចាប់ពីថ្ងៃនេះតទៅ។ លើសពីនេះ នូវរាល់ការជាវ ប្រិយមិត្ត នឹងទទួលបានការ បញ្ចុះតម្លៃ ៥០ ដុល្លារ, ធុងបាស JBL,  ឆ្នាំងសាក Wireless, ស្រោមទូរសព្ទ LED, និងរង្វាន់ផ្សេងៗ ជាច្រើនទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Samsung Cambodia Tag: Lifestyle