CAMBO REPORT

Popup Advertising5 seconds

ថ្ម Lithium ជំនាន់​ថ្មី នឹង​ចាប់​បើក​ឲ្យ​ប្រើ​នៅ​លើ Drone ដំបូង​គេ​ នៅ​ចុង​ឆ្នាំ 2018 នេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើយើងនិយាយអំពីប្រភេទថ្ម គឺមានច្រើនប្រភេទ ច្រើនសណ្ឋាន ច្រើនកម្លាំងខ្លាំងណាស់ ហើយថ្មដែលមាន គុណភាពខ្ពស់ ហើយមានសុវត្ថិភាពនោះ គឺជាប្រភេទគ្រាប់ថ្ម Lithium ដែលវាត្រូវបានយក ទៅប្រើប្រាស់នៅលើ ផលិតផលអេឡិចត្រូនិច មានគុណភាព ទាំងនៅលើស្មាតហ្វូន ថេប្លេត កុំព្យូទ័រ និងឧបករណ៍ផ្សេងៗទៀត សូម្បីតែម៉ាស៊ីន Drone ក៏ប្រើប្រាស់ប្រភេទថ្ម នេះផងដែរ។ មកដល់ចុងឆ្នាំ 2018 នេះថ្ម Lithium នឹងមានការ កែទម្រង់ថ្មី ដោយនឹងចេញជំនាន់ថ្មី ដែលភាសាអន្តរជាតិ ហៅថា Solid-State Lithium ជាគ្រាប់ថ្ម ដែលមានសភាពរឹងមាំ មិនងាយកាច់បាក់។

នេះគឺជាលើកដំបូងហើយដែលថ្ម Solid-State Lithium ត្រូវបានផលិតឡើង ជាលើកដំបូងបំផុត ដើម្បីចេញមុខ ជំនួសថ្ម Lithium ធម្មតាបច្ចុប្បន្ន។ ថ្មថ្មីនេះត្រូវបានផលិតឡើង តាមស្ដង់ដារបច្ចេកទេស ត្រឹមត្រូវ ដោយប្រើប្រាស់ SolidEnergy ដែលផ្ទុក ទៅដោយអ៊ីយ៉ូដ ធ្វើឡើងពីថ្ម Lithium សុទ្ធ គ្របដណ្ដប់ដោយ អេឡិចត្រូលីត្រ ដែលទប់ស្កាត់ ការរីកមាឌ ពេលប្រើប្រាស់យូរ ឬពេលឡើងកម្ដៅខ្លាំង ធ្វើឲ្យវាមានសុវត្ថិភាព ខ្ពស់ជាងថ្មបច្ចុប្បន្ន ដែលអាចនឹងផ្ទុះ ជាយថាហេតុ។ សម្រាប់ក្ដារដំបូង នៅពេលនេះ វានឹងត្រូវយកទៅបំពាក់ ឲ្យប្រើប្រាស់ដំបូងគេបង្អស់ នៅលើម៉ាស៊ីន Drone ដែលជាឧបករណ៍ហោះ នៅលើអាកាស ដើម្បីថតរូបភាព និងវីដេអូ។ មូលហេតុដែលយកថ្មនេះ ទៅបំពាក់នៅលើ Drone ដោយសារតែ Drone តម្រូវឲ្យមានកម្លាំងថ្ម បញ្ជូនកម្លាំងបានខ្លាំង ពិសេសវាមាន សេនស័រច្រើន និងមានផ្នែករឹងសំខាន់ៗ ដែលចាំបាច់បំផុត ត្រូវការចរន្តអគ្គិសនីខ្លាំង ដើម្បីឲ្យម៉ាស៊ីនមួយ ហោះហើរបានក្នុងរយៈកម្ពស់មួយ កាន់តែប្រសើរ បានយូរ និងសាកថ្ម ឆាប់ពេញជាដើម។

សម្រាប់ឆ្នាំ 2019 ថ្មនេះនឹងយកទៅប្រើប្រាស់នៅលើឧបករណ៍ ជាច្រើនផ្សេងៗទៀត ពិសេសខ្សែដៃ និងនាឡិកាវៃឆ្លាត ដែលពេលនោះហើយ យើងនឹងឃើញការបង្កើន សមត្ថភាពទាំងផ្នែក កម្លាំងម៉ាស៊ីន និងរយៈពេល នៃការប្រើប្រាស់ ដែលបានកាន់តែយូរ ជាងមុន។ សម្រាប់ការយកទៅបំពាក់ នៅលើឧបករណ៍ ឬម៉ាស៊ីនដ៏ច្រើន សំបូរបែបផ្សេងទៀត នឹងចាប់ផ្ដើម នៅចន្លោះឆ្នាំ 2020 និង 2021 ឬអាចនឹងលឿនជាងនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ