CAMBO REPORT

Popup Advertising5 seconds

អ្នក​ប្រើ​ស្មាតហ្វូន Android ដែល​នឹក Windows Phone អាច​ប្រើ Launcher នេះ​បាន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

យើងអាចនិយាយបានថា ស្មាតហ្វូនដំនើរការ Windows ពិតជាមិនទទួលបាន ការគាំទ្រច្រើន ពីមហាជនទេ ដោយសារតែទម្រង់រចនាបថ ខាងមុខរបស់ប្រព័ន្ធដំនើរការនេះ  មិនទាក់ទាញ មានជាអក្សរច្រើនពេក និងកម្មវិធីនៅក្នុង Store មិនសូវមានផងដែរ ទើបធ្វើឲ្យបរាជ័យ។ តែអ្នកប្រើប្រាស់ និងអ្នកគាំទ្រ ក៏នៅតែនឹករលឹកដល់ ស្មាតហ្វូនទាំងនោះដែរ ដូច្នេះយើងចង់ ណែនាំ Launcher មួយឲ្យអ្នក បានស្គាល់។

នេះគេហៅ Launcher 10 ដែលអ្នកប្រើប្រាស់ស្មាតហ្វូនដំនើរការ Android អាចទាញយក ទៅដំឡើងប្រើបាន ដើម្បីប្តូរទម្រង់រចនាបថខាងក្នុង ឲ្យដូចនឹងស្មាតហ្វូន ដំនើរការ Windows Mobile ។ ទម្រង់រចនាបថនេះ មានរាង Icon ជារាងប្រអប់ជ្រុងៗ ទ្រវែងក៏មាន និងមើលទៅប្លែក បែប Unique សម្រាប់អ្នកប្រើប្រាស់ ដែលចង់ប្រើអ្វីខុសពីគេ ប្រាកដជាពេញចិត្ត។ Launcher នេះ មានទំហំត្រឹមតែ 4.2MB និងស្មាតហ្វូនដំនើរការ Android 4.1 ឡើងទៅ អាចទាញយក ទៅប្រើប្រាស់បានដោយ ឥតគិតថ្លៃ។

 

****ទៅកាន់កន្លែងយកតាម Play Store

សរុបមក នៅក្នុង Play Store មាន Launcher ជាច្រើន សម្រាប់ឲ្យអ្នកប្រើប្រាស់ ស្មាតហ្វូន Android ផ្លាស់ប្តូររចនាបថ ខាងក្នុងស្មាតហ្វូនបាន នៅពេលដែលគេ ប្រើធុញទ្រាន់។ ហើយនេះជា Launcher 10 ដែលអ្នកប្រើប្រាស់ ស្មាតហ្វូនដំនើរការ Android អាចទាញយក ទៅដំឡើងប្រើបាន ដើម្បីប្តូរទម្រង់រចនាបថខាងក្នុង ឲ្យដូចនឹងស្មាតហ្វូន ដំនើរការ Windows Mobile ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Play Store Tag: កម្មវិធី-ហ្គេម