CAMBO REPORT

Popup Advertising5 seconds

ខែ​ក្រោយ GTX 1180 អាច​នឹង​បង្ហាញ​ខ្លួន ព្រោះ nVIDIA កំពុង​ចែក​សំបុត្រ​អញ្ជើញ​ភ្ញៀវហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន nVIDIA ដែលល្បីល្បាញផ្នែកផលិតក្រាហ្វិចកាត សម្រាប់ប្រើប្រាស់នៅលើកុំព្យូទ័រ មានច្រើនប្រភេទ មានសម្រាប់ប្រើការទូទៅ ប្រើការសម្រាប់ឌីហ្សាញ គូរប្លង់ ប្រើសម្រាប់សិក្សា ក៏ដូចជាប្រើសម្រាប់ លេងហ្គេម បានចេញនូវ GPU ត្រកូល GTX របស់ខ្លួនប្រមាណជា 2 ឆ្នាំ កន្លងផុតទៅហើយ ហើយពេលវេលាថ្មី សម្រាប់ក្រាហ្វិចកាតជំនាន់ថ្មី ក៏ជិតមកដល់ផងដែរ។

យោងតាមប្រភពព័ត៌មានបានចេញផ្សាយឲ្យដឹងថា nVIDIA ស៊េរី 11 នឹងប្រកាសចេញជាផ្លូវការ នៅខែសីហា ក្រោយនេះឯង បើទោះបី កាលពីព្រឹត្តិការណ៍ Computex ឆ្នាំ 2018 កន្លងទៅថ្មីៗនេះ លោក Jensen Huang ដែលជាអគ្គនាយកប្រតិបត្តិ របស់ក្រុមហ៊ុន nVIDIA បានប្រកាសថា ក្រាហ្វិច GTX របស់ខ្លួន នៅមានរយៈពេល យូរបន្ថែមទៀត ទើបមកដល់។ ទោះបីជាយ៉ាងណា ក៏ដោយ The Verge បានបង្ហើបឲ្យដឹងផងដែរថា កំពូលក្រាហ្វិច GTX 1180 ដែលដេញស៊េរីបន្ទាប់ពី GTX 1080 និង 1080Ti នឹងត្រៀមប្រកាសចេញ នាខែក្រោយ ខណៈពេលនេះក្រុមហ៊ុន nVIDIA បានចេញសំបុត្រអញ្ជើញ ទៅដល់ Gamescom និង Lenovo ក៏ដូចជាក្រុមហ៊ុនធំៗ ផ្សេងៗទៀត ដើម្បីចូលរួមព្រឹត្តិការណ៍ ដែលនឹងប្រព្រឹត្តិ ទៅនៅថ្ងៃទី 21 ខែសីហា ខាងមុខ។

នេះគឺជាតម្រុយបង្ហាញឲ្យយើងសន្និដ្ឋានបានថា nVIDIA អាចនឹងបញ្ចេញអាវុធលេងហ្គេម ជំនាន់ថ្មីរបស់ខ្លួននាខែក្រោយ ដោយក្នុងនោះ កាលពីពេលថ្មីៗកន្លងទៅ ក៏មានការបែកធ្លាយ រូបភាពនូវបន្ទះ Board ធ្វើតេស្ដថ្មី ដែលប្រភពព័ត៌មាន អះអាងថាជា GTX 1180 ប្រើប្រាស់បន្ទះមេម៉ូរី GDDR6 ជំនាន់ថ្មី មានល្បឿនកាន់តែលឿន អាចឲ្យយើងលេងហ្គេម ក្នុងកម្រិត Resolution លោតដល់ 4K បានម៉ាញាក់សាច់ ក្នុងល្បឿន 144Hz ជាពេលវេលាត្រឹមត្រូវ សម្រាប់ការវិវឌ្ឍន៍ខ្លួន មិនថានៅលើ Console ឬ PC នោះទេ ការលេងហ្គេមកម្រិត 1080p ឬ Full HD វាហួសជំនាន់ទៅហើយ នៅពេលក្រាហ្វិចជំនាន់ថ្មី មានកម្លាំងខ្លាំង ហួសនិស្ស័យ។

សម្រាប់កម្លាំងជាក់ស្ដែង ថាតើក្រាហ្វិចកាតជំនាន់ថ្មីនេះ នឹងខ្លាំងកម្រិតណានោះ យើងក៏មិនទាន់បានដឹងដូចគ្នា មានតែរង់ចាំមើល ព័ត៌មានបន្ត រហូតដល់ថ្ងៃប្រកាសចេញ ទាំងអស់គ្នា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កុំព្យូទ័រ