CAMBO REPORT

Popup Advertising5 seconds

ឆ្នាំ​នេះ Google អាច​នឹង​បញ្ចេញ​នាឡិកា​ឆ្លាត ត្រកូល Pixel របស់​ខ្លួន​ដល់​ទៅ 3 គ្រឿង​ឯ​ណោះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ចុងឆ្នាំ 2018 កាន់តែខិតជិតមកដល់បន្តិចម្ដងៗហើយ ហើយក៏ជាពេលវេលាពិសេសមួយ ផ្សេងទៀតសម្រាប់ក្រុមហ៊ុន ផលិតស្មាតហ្វូន នាំគ្នាប្រកាសចេញនូវទូរស័ព្ទ ជំនាន់ចុងក្រោយ របស់ខ្លួនផងដែរ ដែលភាគច្រើន គឺសុទ្ធសឹងជាស្មាតហ្វូន កប់ៗស៊េរី និងផលិតផលវៃឆ្លាត ផ្សេងៗទៀងផងដែរ។ ជាក់ស្ដែង Google ក៏មិនខុសពីឆ្នាំទៅមិញទេ គឺបានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រកាសចេញនូវ កំពូលស្មាតហ្វូនស្ថិតក្នុង ត្រកូល Pixel របស់ខ្លួន ជាជំនាន់ទី 3 ថ្មី ហើយក៏អាចនឹងមាន មកជាមួយនឹងនាឡិកាវៃឆ្លាត ថែមទៀតផង។

យោងតាមប្រភពព័ត៌មានចុងក្រោយគេបានចេញផ្សាយឲ្យដឹងថា Google បានកំពុងសម្ងំផលិត នាឡិកាវៃឆ្លាត ដំបូងរបស់ខ្លួន ដែលវាមិនមែនមាន តែមួយម៉ូឌែលនោះទេ គឺលោតដល់ទៅ 3 ម៉ូឌែល សម្រាប់ជ្រើសរើស តែមិនប្រាកដថាទាំង 3 នោះសុទ្ធសឹងជា នាឡិកាវៃឆ្លាតមានកម្លាំងខ្លាំង ទាំងអស់ឡើយ អាចមានធុនចាប់ផ្ដើម ធុនកណ្ដាល និងធុនកំពូលក៏ថាបាន ឬមាន 3 ទំហំ សម្រាប់ជ្រើសរើស។ ប្រភពដដែលបន្តទៀតថា ពាក្យចចាមអារ៉ាម បានលើកឡើងថា គម្រោងផលិតនាឡិកាវៃឆ្លាតទាំង 3 នោះ មានឈ្មោះគម្រោងដូចជា៖ Ling, Triton និង Sardine គ្រោងនឹងប្រកាសចេញ និងចេញលក់ក្នុងទីផ្សារ ស្របពេល Pixel 3 ចេញលក់ក្នុងទីផ្សារ ដូចគ្នា។ Pixel Watch បើពិតជាកំពុងស្ថិតក្នុងការ ផលិតមែននោះ វានឹងដំណើរការ ដោយ Wear OS ដែលជាប្រព័ន្ធ ប្រតិបត្តិការវៃឆ្លាត និងទំនើបចុងក្រោយគេបង្អស់ សម្រាប់នាឡិកាឆ្លាត ជាមួយនឹងមុខងារ កាន់តែប្រសើរ ដែលជាដៃគូប្រកួតប្រជែង យ៉ាងខ្លាំងក្លាជាមួយនឹង watchOS របស់ Apple និង Tizen របស់ Samsung។

វារាងរហ័សបន្តិចសម្រាប់ដើមខែកក្កដានេះ ដែលយើងនិយាយអំពី នាឡិកាវៃឆ្លាតរបស់ Google ហើយយើងក៏មិនអាច ធ្វើសេចក្ដីសន្និដ្ឋាន បានដែរថា តើ Google ពិតជាកំពុងសម្ងំ ផលិតនាឡិកាវៃឆ្លាត ដំបូងរបស់ខ្លួន ដើម្បីដណ្ដើមយកទីផ្សារ ពីក្រុមហ៊ុនផលិតនាឡិកាវៃឆ្លាត ផ្សេងទៀតឬ យ៉ាងណានោះទេ ព្រោះ Google នៅស្ងៀម មិនបានហើបមាត់ ប្រាប់អំពីគម្រោង របស់ខ្លួនឡើយ តែមិនយូរមិនឆាប់ នោះទេ យើងនឹងទទួលបាន ដំណឹងថ្មីៗបន្ថែម ជុំវិញរឿងនេះ បន្តទៀត។ ដូច្នេះកុំភ្លេចតាមដាន ព័ត៌មានថ្មីៗ ជាមួយខេមបូរីផត!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: នាឡិកាវៃឆ្លាត