CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​របៀប​​តម្លើង iOS 12 ជំនាន់ Public Beta នៅ​លើ iDevices

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ស្របពេលដែល ប្រព័ន្ធប្រតិបត្តិការ iOS 12 ឈានដល់ដំណាក់កាល សាកល្បងជំនាន់ទី 2 (ឬគ្រប់គ្នាតែងហៅថា Beta 2 នោះ) ខាងក្រុមហ៊ុន Apple ក៏បានបញ្ចេញ iOS 12 ជំនាន់ Public Beta 1 (ឬអាចហៅថា ដំណាក់កាល សាកល្បងដំបូង ជាសាធារណៈ) ដោយវាអនុញ្ញាត អោយប្រិយមិត្ត iOS ទាំងអស់ អាចតម្លើង ប្រើប្រាស់លើ iDevices ទូទៅ របស់ពួកគេបាន។ 

យ៉ាងណា សម្រាប់ថ្ងៃនេះដែរ យើងនឹងធ្វើការបង្ហាញដល់ មិត្តអ្នកអាន iOS ទាំងអស់គ្នា ដែលមានចំណាប់អារម្មណ៍ ចង់សាកល្បង ប្រើប្រាស់ iOS 12 ជំនាន់ Public Beta នេះ ដោយវិធីនោះ គឺស្រួលបំផុត ពោលវាត្រូវការ តែឧបករណ៍ណា ដែលអាចប្រើ ជាមួយ iOS 12 បាន និងអ៊ីនធឺណែត តែប៉ុណ្ណោះ។ ដូច្នេះ ដើម្បីជាភាព ងាយស្រួលមួយ ដល់អ្នកទាំងអស់គ្នា យើងនឹងធ្វើការបង្ហាញ ពីរបៀបតម្លើង iOS 12 Public លើ iDevices ដូចខាងក្រោមនេះ៖

 

•    ជំហ៊ានដំបូង៖ សូមចូលទៅកាន់ Safari ហើយវាយតំណរនេះចូល URL > https://beta.apple.com/sp/betaprogram/ (គេហទំព័រដើមរបស់ Apple)។ ពេលនោះ វានឹងលោតផ្ទាំង បង្ហាញដូចក្នុងរូបភាព ខាងក្រោមនេះ រួចសូមចុចចូលត្រង់ កន្លែង Sign In>

•    ជំហ៊ានបន្ទាប់៖ វានឹងលោតផ្ទាំងថ្មីមួយទៀត ដោយតម្រូវអោយអ្នកបំពេញ Apple ID និង បំពេញ Password រួចចុច Sign In ហើយចុចពាក្យ Allow បន្ទាប់មក វានឹងលោតលេខកូដ 6 ខ្ទង់ ដើម្បីទុក Verify។ ក្រោយបំពេញលេខកូដ រួចហើយ សូមចុច Continue។

•    ជំហ៊ានបន្ទាប់មកទៀត៖ វានឹងបង្ហាញផ្ទាំងថ្មីមួយទៀត អូសចុះក្រោយបន្តិច ហើយចុចចូលត្រង់ enroll your iOS device (ក្នុង Get Started)។ បន្ទាប់មក ចុច Download Profile ហើយចុច Allow រួចសូមចុច Install ហើយវាយ Password ឧបករណ៍ របស់អ្នកចូល ហើយចុច Install បន្តទៀត និងរង់ចាំបន្តិច វានឹងលោតអោយអ្នកចុច Restart។

•    ជំហ៊ានចុងក្រោយ៖ ចូលទៅក្នុង Settings > General > Software Update រួចចុច Download and Install រង់ចាំដល់ពេញ ជាការស្រេច។

អញ្ចឹងនេះ គឺជារបៀប ក្នុងការតម្លើង iOS 12 ជំនាន់ Public Beta សម្រាប់អ្នកដែលចង់ សាកល្បងប្រើប្រាស់លើ iDevices របស់អ្នកបាន។ បញ្ជាក់៖ មុននឹងតម្លើង iOS 12 ជា Public Beta នេះ អ្នកគប្បី Back Up កម្មវិធី ឬឯកសារសំខាន់នានា រក្សាទុកជាមុនសិន ជៀសវាង ពេលមានបញ្ហាណាមួយ ជាយថាហេតុ វាមិនបាត់បង់។

 

ចំនុចបញ្ជាក់មួយទៀត៖ ប្រសិនបើអ្នកចង់ទម្លាក់មកកាន់ iOS 11.4 វិញ គឺត្រូវទាញយក Firmware ពីវេបសាយអ៊ីនធើណេត មួយចំនួន រួចធ្វើការ Clean Restore តាមរយៈកម្មវិធី iTunes តាមកុំព្យទ័រ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Apple Tag: ចំណេះដឹងទូទៅ