CAMBO REPORT

Popup Advertising5 seconds

រវាង iOS 12 (Developer Beta Version) និង iOS 12 (Public Beta Version) តើ​ខុស​គ្នា​យ៉ាង​ណា?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

iOS 12 ជាប្រព័ន្ធប្រតិបត្តិការណ៍ជំនាន់ថ្មី ដែលខាងក្រុមហ៊ុន Apple បានធ្វើការដាក់បង្ហាញ កាលពីថ្ងៃទី 04 ខែមិថុនា ឆ្នាំ 2018 កន្លងទៅ ដោយវាស្ថិតនៅក្នុង ដំណាក់កាល សាកល្បងដំបូង (ឬអាចហៅបានថា Beta 1) សម្រាប់ Developer ប៉ុណ្ណោះ មិនមែនសម្រាប់ ប្រើប្រាស់ទូទៅឡើយ។ រហូតមកដល់ ពេលនេះ ខាង Apple ក៏បានបញ្ចេញ iOS 12 ដល់ Beta 2 ហើយ សម្រាប់ដាក់អោយក្រុម Developer តេស្តបន្ត ដើម្បីរកចំនុច ដែលជាបញ្ហា។

ស្របពេល ដែល iOS 12 ដាក់អោយដំណើរការ តេស្តសាកល្បងជំនាន់ទី 2 សម្រាប់ Developer នោះ ក្រុមហ៊ុន Apple ក៏បានបញ្ចេញ iOS 12 ជា Public Beta ជំនាន់ទី 1 ដោយវាអនុញ្ញាត អោយអ្នកប្រើប្រាស់ ទាំងអស់ អាចធ្វើការតម្លើង មកប្រើបាន។ ក្នុងនោះ មានប្រិយមិត្តមួយចំនួន បានសួរមកក្រុមការងារ យើងថា តើរវាង Developer Beta និង Public Beta តើវាខុសគ្នាយ៉ាងណា បើវាស្ថិតក្នុង ដំណាក់កាលសាកល្បង ដូចគ្នាហ្នឹង។ អញ្ចឹង សម្រាប់ថ្ងៃនេះដែរ យើងនឹងធ្វើការបង្ហាញ ប្រិយមិត្ត ដែលមានចម្ងល់ លើចំនុចនេះ អោយបានដឹង ទាំងអស់គ្នា ដូចខាងក្រោម៖

 

•    Developer Beta

 

ដូចដែលបានរៀបរាប់ពីខាងលើបន្តិច ចំពោះ iOS 12 ដំណាក់កាលសាកល្បងដំបូង (ឬអាចហៅបានថា Beta 1) សម្រាប់ Developer នោះគឺបញ្ចេញមក ដើម្បីដាក់អោយក្រុម Developer ធ្វើការតេស្ត សាកល្បង ក្នុងការស្វែងរក ចំនុចផ្សេងៗ ដែលអាចចោទ ជាបញ្ហា នៅលើ iDevice ទូទៅ មុននឹងដាក់ អោយតម្លើងជា Public Beta ដោយបញ្ហាទាំងនោះ រួមមាន បញ្ហាគាំងពេលកំពុង ប្រើកម្មវីធី, លោត Crash ពេលបើកចូលកម្មវិធី និងផ្សេងៗជាដើម។ យ៉ាងណា មកដល់ឥលូវនេះ Apple ក៏បានបញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 12 ដល់ Beta 2 សម្រាប់ Developer ដើម្បីតេស្តសាកល្បងបន្តហើយ។

•    Public Beta

 

ក្រោយពេលដែល ប្រព័ន្ធប្រតិបត្តិការណ៍ iOS 12 បានឡើងមកដល់ Beta 2 សម្រាប់ Developer នោះ ខាងក្រុមហ៊ុន Apple ក៏បានបញ្ចេញ iOS 12 ជា Public Beta 1 (ឬអាចហៅថា ដំណាក់កាល សាកល្បងដំបូង ជាសាធារណៈ) ដោយវាអនុញ្ញាត អោយប្រិយមិត្ត iOS ទាំងអស់ អាចតម្លើងប្រើប្រាស់ លើ iDevice ទូទៅ របស់ពួកគេបាន ហើយវាក៏មិនមាន បញ្ហាដូច Developer Beta 1 ដែរ។ បើទោះជាវា ស្ថិតក្នុង Public Beta ក៏ពិតមែន តែវាអាចនឹងមិនទាន់ ដំណើរបានល្អ លើ iDevice ម៉ូឌែលចាស់ៗ ទាំងស្រុងនោះទេ ជាពិសេស ប្រសិនបើអ្នកតម្លើងវា មិនបានត្រឹមត្រូវ។

សរុបមកវិញ ចំពោះ iOS 12 (Developer Beta Version) អ្នកគប្បី គួរកុំតម្លើងអីល្អជាង ព្រោះវាអាចធ្វើ iPhone ឬ iPad របស់អ្នក ជួបបញ្ហានានា ជាយថាហេតុ បើទោះជាវា ចេញដល់ Beta 2 ហើយក៏ដោយ។ សម្រាប់ iOS 12 (Public Beta Version) អ្នកអាចធ្វើការ តម្លើងបាន ប្រសិនបើអ្នកចង់ស្គាល់ រសជាតិ iOS 12 មែននោះ តែវាក៏មិនខុសគ្នា ប៉ុន្មានពី Developer Beta នោះដែរ គ្រាន់តែវាមិនសូវ ជួបបញ្ហាចោទច្រើន នៅពេលបើកប្រើលើ iDevice។ ជម្រើសល្អ បើអ្នកអាចរង់ចាំបាន គួរតែចាំតម្លើង iOS 12 ជាផ្លូវការ នៅក្នុងខែកញ្ញា នាពេលខាងមុខនេះ តែម្តងទៅ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ