CAMBO REPORT

Popup Advertising5 seconds

ជាវ​ស្មាតហ្វូន​និង​ថេប្លេត ឲ្យ​ទាន់ស៊ូបភើ​ប្រូម៉ូសិន Huawei CARNIVAL ជាមួយ​តម្លៃ​ពិសេស និង​កាដូ​បន្ថែម​ជា​ច្រើន​មុខ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សព្វថ្ងៃនេះ ក្រុមហ៊ុន Huawei បាននឹងកំពុងទទួលបានប្រជាប្រិយភាព ពីមួយឆ្នាំ ទៅមួយឆ្នាំ ជាពិសេសទៅលើ ផលិតផល ស្មាតហ្វូនហ្នឹងតែម្តង។ ដោយសារតែការរីក ចម្រើននេះហើយ ទើបក្រុមហ៊ុន Huawei ដែលប្រចាំ នៅក្នុងប្រទេសកម្ពុជា ប្រកាសផ្តល់តម្លៃ និងជូន ជាកាដូពិសេស ដល់អតិថិជន ដែលជាវស្មាតហ្វូន និងថេបប្លេត របស់ខ្លួនជាមួយនឹង ស៊ូបភើប្រូម៉ូសិនថ្មី គឺ Huawei CARNIVAL ដែលនឹងដំណើរការ ចាប់ពីថ្ងៃនេះតទៅ។

លោក Jeff Yang ដែលជានាយកចែកចាយស្មាតហ្វូន ប្រចាំនៅប្រទេសកម្ពុជា បានឲ្យដឹងថា “កម្មវិធី ស៊ូបភើប្រូម៉ូសិន Huawei CARNIVAL គឺជាកម្មវិធីប្រូម៉ូសិន ដំបូងបង្អស់ និងចំណេញច្រើន សម្រាប់អតិថិជន ដែលជាវស្មាតហ្វូន និងថេបប្លេត ទាន់ប្រូម៉ូសិនរបស់យើង ដើម្បីឆ្លើយតប ទៅតាមការសំណូមពរ របស់អតិថិជន”។

 

សម្រាប់ ស៊ូបភើប្រូម៉ូសិន Huawei CARNIVAL៖

 

•    រាល់ការជាវ ស្មាតហ្វូន Huawei nova 2i ជាមួយតម្លៃសល់ត្រឹមតែ ២៦៩ ដុល្លារ នឹងទទួលបាន កាសស្តាប់ត្រចៀកធំ កែវទឹក ក្រវិលទ្រទូរស័ព្ទ ស៊ីមស្មាត និងកញ្ចប់ធំហ្មង ៨ សប្តាហ៍

•    រាល់ការជាវ ស្មាតហ្វូន Huawei Y9 2018 ជាមួយតម្លៃសល់ត្រឹមតែ ២២៩ ដុល្លារ នឹងទទួលបាន ស្រ្គីនការពារ, កាសស្តាប់ត្រចៀកធំ ដបទឹក ក្រវិលទ្រទូរស័ព្ទ ស៊ីមស្មាត និងកញ្ចប់ធំហ្មង ៨ សប្តាហ៍

•    រាល់ការជាវ ស្មាតហ្វូន Huawei Y7 Pro 2018 ជាមួយតម្លៃ ១៨៩ ដុល្លារ នឹងទទួលបាន ស្រ្គីនការពារ, កាសស្តាប់ត្រចៀកធំ ដបទឹក ក្រវិលទ្រទូរស័ព្ទ ស៊ីមស្មាត និងកញ្ចប់ធំហ្មង ៤ សប្តាហ៍

•    រាល់ការជាវ ស្មាតហ្វូនស៊េរីថ្មី Huawei Y6 Prime 2018 ជាមួយតម្លៃ ១៤៩ ដុល្លារ នឹងទទួលបាន ស្រ្គីនការពារ, កែវទឹក, ស៊ីមស្មាត និងកញ្ចប់ធំហ្មង ៤ សប្តាហ៍

•    រាល់ការជាវ ស្មាតហ្វូនស៊េរីថ្មី Huawei Y5 Prime 2018 ជាមួយតម្លៃ ១២៩ ដុល្លារ នឹងទទួលបាន ស្រ្គីនការពារ, កែវទឹក, ស៊ីមស្មាត និងកញ្ចប់ធំហ្មង ៤ សប្តាហ៍

•    រាល់ការជាវ ស្មាតហ្វូន Huawei Y3 2017 ជាមួយតម្លៃ ៨៩ ដុល្លារ និង Huawei Y3 2018 ជាតម្លៃ ៩៩ ដុល្លារ នឹងទទួលបាន ស្រ្គីនការពារ, ស៊ីមស្មាត និងកញ្ចប់ធំហ្មង ៤ សប្តាហ៍

•    រាល់ការជាវ ថេប្លេត Huawei T3 Plus ជាមួយតម្លៃ ១៨៩ ដុល្លារ នឹងទទួលបាន កាសប្លូធូ, សំបកថេប្លេត, ស៊ីមស្មាត និងកញ្ចប់ធំហ្មង ៤ សប្តាហ៍

•    រាល់ការជាវ ថេប្លេត Huawei T3 7 (RAM 1G, អង្គចងចាំ 8G) ជាមួយតម្លៃ ៩៩ ដុល្លារ នឹងទទួលបាន ស្រ្គីនការពារ, សំបកថេប្លេត, ស៊ីមស្មាត និងកញ្ចប់ធំហ្មង ៤ សប្តាហ៍

•    រាល់ការជាវ ថេប្លេត Huawei T3 7 (RAM 2G, អង្គចងចាំ 16G) ជាមួយតម្លៃ ១៤៥ ដុល្លារ នឹងទទួលបាន ស្រ្គីនការពារ, សំបកថេប្លេត, កាសប្លូធូ ស៊ីមស្មាត និងកញ្ចប់ធំហ្មង ៤ សប្តាហ៍

•    រាល់ការជាវ ស្មាតហ្វូនស៊េរីថ្មី Huawei P20 ជាមួយតម្លៃត្រឹមតែ ៦៨៩ ដុល្លារ និង P20 Pro ជាមួយតម្លៃត្រឹមតែ ៨៥៩ ដុល្លារ នឹងទទួលបាន កាស Wireless Huawei FreeBuds, ស៊ីមស្មាត និងកញ្ចប់ធំហ្មង ១២ & ២៤ សប្តាហ៍

នេះគឺជាឱកាសដ៏ល្អមួយ ដែលក្រុមហ៊ុន Huawei បានបង្កើតនូវកម្មវិធី ស៊ូបភើប្រូម៉ូសិន Huawei CARNIVAL នេះឡើង សម្រាប់រាល់អតិថិជន ដែលនិយម និងចង់ប្រើប្រាស់ ផលិតផលស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ជាមួយការបញ្ចុះតម្លៃ ថែមទាំងទទួលបាន កាដូពិសេស ជាច្រើនផ្សេងទៀតផង។ ដូច្នេះ សូមប្រញាប់រួសរាន់ឡើង ដើម្បីកុំអោយឱកាសនេះ កន្លងផុតទៅ ហើយអ្នកអាចស្វែងរកប្រូម៉ូសិន នេះបាន នៅតាមបណ្តាហាង លក់ទូរសព្ទនានា ឬហាងដែលមាន បុគ្គលិក Huawei លក់ និងហាងដែលមាន ស្លាកសញ្ញា Huawei ជាដើម ដែលនៅក្បែរ លោកអ្នកជាងគេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Huawei Cambodia Tag: Lifestyle