CAMBO REPORT

Popup Advertising5 seconds

រ៉ុក​កែត​របស់​ជប៉ុន បាត់​បង់​ម្ចាស់​ការ ធ្លាក់​មក​ផ្ទុះ​ជា​អណ្ដាត​ភ្លើង​យ៉ាង​សន្ធោ​សន្ធៅ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើនិយាយអំពីវិស័យអាវកាស នៃការបង្ហោះគ្រាប់រ៉ុកកែតពីក្រុមហ៊ុនឯកជន របស់ប្រទេសជប៉ុន វានៅស្ទើរខ្លាំងណាស់ ទៅលើផ្នែកបច្ចេកទេស និងភាពជោគជ័យ ប្រសិនបើយើង ប្រៀបជាមួយ SpaceX និង Blue Origin របស់សហរដ្ឋអាមេរិច។ ដូចជានៅថ្ងៃសៅរ៍ សប្ដាហ៍មុននេះ ក្រុមហ៊ុនអាវកាស Interstellar Technologies របស់ជប៉ុន បានព្យាយាមបង្ហោះ គ្រាប់រ៉ុកកែត MOMO-2 របស់ខ្លួនជាលើកទី ២ នៅលើកោះហុកកៃដុ ភាគខាងជើង នៃប្រទេសជប៉ុន ប៉ុន្តែជាអកុសល គ្រាប់រ៉ុកកែតនោះ ហោះបានត្រឹមតែប៉ុន្មានវិនាទី ក៏ត្រូវធ្លាក់មកវិញ បង្កជាភ្លើង និងអណ្ដាតភ្លើងឆេះ យ៉ាងសន្ធោសន្ធៅ។

 

ទស្សនាវីឌីអូខាងក្រោម

 

គ្រាប់រ៉ុកកែតដែលត្រូវបានគេបង្ហោះនោះ វាគឺជាគ្រាប់រ៉ុកកែតខ្នាតតូច បង្ហោះនៅក្នុងស្ថានីយ៍ តូចផងដែរ ដែលវាមាន កម្ពស់ខ្ទង់ ១០ ម៉ែត្រ និងមិនមានផ្ទុកផ្កាយរណប អ្វីទាំងអស់ ដោយវាគ្រាន់តែជា គ្រាប់រ៉ុកកែតមួយ ប្រើប្រាស់សម្រាប់ ហោះសាកល្បង រយៈកម្ពស់ប៉ុណ្ណោះ និងជាគ្រាប់រ៉ុកកែត បង្ហោះសម្រាប់ការសិក្សា នៅលើគន្លង នៃផែនដីប៉ុណ្ណោះ។ ប៉ុន្តែវាហោះឡើងតែបន្ដិច ក៏បានបាត់បង់ម្ចាស់ការ បញ្ជាលែងបាន និងត្រូវធ្លាក់មក ក្រោមវិញ ធ្វើឲ្យផ្ទុះឧស្ម័នហ្គាស និងអណ្ដាតភ្លើងយ៉ាងខ្លាំង បានបំផ្លាញនូវ មូលដ្ឋានបង្ហោះ នោះស្ទើរទាំងស្រុង និងខូចខាតសំភារៈឧបករណ៍ ទាំងអស់ផងដែរ ប៉ុន្តែមិនបង្កដល់ឆក់ យកជីវិត មនុស្សឡើយ។

យ៉ាងណាមិញ ក្រុមហ៊ុនអាវកាស Interstellar របស់ប្រទេសជប៉ុននេះ មានបំណងចង់បញ្ជូនផ្កាយរណប របស់ខ្លួន ទៅកាន់ គន្លងទាបនៃ ផែនដីក្នុងឆ្នាំ ២០២០ ប៉ុន្តែនេះគឺជាលើកទី ២ ហើយដែលគ្រាប់រ៉ុកកែតរបស់គេ ត្រូវបរាជ័យ ដោយមិនបានបញ្ជូន រ៉ុកកែត ទៅស្រាវជ្រាវទាល់តែសោះ។ កាលពីលើកមុន នៅក្នុងខែកក្កដា ឆ្នាំ ២០១៧ ក្រុមហ៊ុនអាវកាស Interstellar បានបង្ហោះ គ្រាប់រ៉ុកកែតឡើង ក្នុងគោលបំណងឲ្យវាទៅកាន់ រយៈកំពស់ ១០០ គីឡូម៉ែត្រ ប៉ុន្តែវាហោះបានត្រឹមតែ កំពស់ខ្ទង់ ២០ គីឡូម៉ែត្រ រយៈប៉ុន្មាននាទី វាក៏បានដាច់ទំនាក់ទំនង និងធ្លាក់មកវិញ តែម្ដង។

ក្រុមហ៊ុនអវកាសឯកជន Interstellar របស់ប្រទេសជប៉ុននេះ គឺមានទស្សនៈវិស័យ ដូចជាក្រុមហ៊ុន SpaceX អញ្ចឹងដែរ វាត្រូវបានបង្កើតឡើង ដើម្បីផ្ដល់នូវការស្រាវជ្រាវ ផ្នែកអាវកាស ប៉ុន្តែត្រូវចំណាយថវិកានៅក្នុង កម្រិតតិចតួចប៉ុណ្ណោះ ហើយប្រសិនបើប្រៀបធៀប ជាមួយនឹង ភ្នាក់ងាររុករកអាវកាស ជប៉ុន (Japan Aerospace Exploration Agency) របស់រដ្ឋាភិបាល គឺក្រុមហ៊ុននេះ ចំណាយតិចជាង ៣-៤ ដងឯណោះ ដោយគ្រាប់រ៉ុកកែត MOMO មួយគេចំណាយ ត្រឹមតែ ៤៤០,០០០ ដុល្លារប៉ុណ្ណោះ បើប្រៀធៀបជាមួយ តម្លៃរ៉ុកកែត ១.៨ ទៅ ២.៧ លានដុល្លារ របស់រដ្ឋាភិបាលជប៉ុន។

 

ជាសរុបមក ថ្វីត្បិតតែក្រុមហ៊ុនអាវកាស ឯកជនរបស់ប្រទេសជប៉ុន ទទួលបានតែ ភាពបរាជ័យ ប៉ុន្តែក្រុមហ៊ុន មិនបោះបង់នោះទេ ព្រោះក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើង ដោយលោក Takafumi Horie ជានាយកប្រតិបត្តិ របស់ក្រុមហ៊ុនអ៊ីនធើណេត Livedoor ដ៏ល្បីឈ្មោះ មួយនៅប្រទេសជប៉ុន អញ្ចឹងប្រសិនបើការ បង្ហោះផ្កាយរណបរបស់លោកបាន ជោគជ័យ វិស័យអ៊ីនធើណេត របស់លោក ក៏កាន់តែរីកចម្រើនខ្លាំង ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: វិទ្យាសាស្ត្រ