CAMBO REPORT

Popup Advertising5 seconds

កម្មវិធី​ពិសេស​ៗ​ដើម្បី​តាម​ដាន​ការ​គេង សម្រាប់​ប្រើ​ជាមួយ Apple Watch

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នាឡិកាឆ្លាតវៃ មានការកើនឡើងនៃចំនួនអ្នកប្រើប្រាស់ជារៀងរាល់ឆ្នាំ ដូច្នេះក៏មានន័យថា មនុស្សម្នា ចាប់ផ្តើមយល់ច្រើន ពីនាឡិកាឆ្លាតវៃ ហើយយើងក៏អាចប្រើវា ជាជំនួយការ ដ៏ល្អមួយបាន ដូចជាការតាមដាន ជំហ៊ានដើរ, វាស់ចង្វាក់បេះដូង, តាមដានសុខភាពប្រចាំថ្ងៃ, តាមដានការគេង, ដាស់តឿន នៅពេលអង្គុយច្រើនម៉ោងជ្រុល, ផ្ទុកបទចម្រៀង, កំណត់ម៉ោងរោទិ៍ និងសារៈប្រយោជន៍ ជាច្រើនទៀត ប៉ុន្តែក៏នៅមានអ្នក ប្រើប្រាស់មួយចំនួន ទិញពាក់សម្រាប់តែ មើលម៉ោងប៉ុណ្ណោះ។

ក្នុងអត្ថបទនេះ យើងចង់បង្ហាញដល់មិត្តអ្នកអាន ដែលកំពុងប្រើប្រាស់ Apple Watch អាចសាកល្បងទាញយក កម្មវិធីសម្រាប់តាមដាន ការគេងយកទៅ ប្រើប្រាស់បាន ព្រោះកម្មវិធីនេះ សុទ្ធតែមានគុណភាព តាមដានបានច្បាស់លាស់ និងមានការ ពេញនិយម ទាញយក ទៅប្រើប្រាស់ច្រើន នៅលើ App Store ផងដែរ។ ដូច្នេះហើយ ទើបយើងចង់ឲ្យអ្នក បានស្គាល់ និងបានប្រើដែរ។ កម្មវិធីទាំងនេះ បានដាក់ឲ្យទាញយក ដោយឥតគិតថ្លៃទេ ដូច្នេះគ្រប់គ្នា អាចទាញយក ដោយសេរី។

 

•    Pillow: Smart sleep tracking (ទាញយក)

•    SleepRate: Enjoy Healthy Sleep (ទាញយក)

•    Sleep Cycle alarm clock (ទាញយក)

•    Sleep++ (ទាញយក)

•    Sleep Watch (ទាញយក)

សរុបមក ការគេងពិតជាសំខាន់ លុះត្រាណា នៅពេលដែលយើងគេង បានគ្រប់គ្រាន់ និងគេងត្រូវ ពេលវេលា មិនមែនឲ្យតែគេង គឺល្អដល់សុខភាពនោះទេ ដូច្នេះមាននាឡិកាឆ្លាត នៅជាប់ដៃហើយ គួរតែប្រើវាឲ្យ កាន់តែមានប្រយោជន៍ ដោយទាញយកកម្មវិធី តាមដានការគេង មកប្រើជាមួយវា ដើម្បីកំណត់ម៉ោងគេង, ម៉ោងភ្ញាក់ និងម៉ោងសំរាកគ្រប់គ្រាន់ ទើបល្អ ដល់សុខភាពរបស់អ្នក។ តែក៏ត្រូវជ្រើសរើសនាឡិកាឆ្លាត ដែលកាន់ថ្មបានយូរ ថ្ងៃផងដែរ ព្រោះបើនាឡិកាឆ្លាត កាន់ថ្មមិនបានពេញ មួយថ្ងៃផង ក៏មិនអាចតាមដាន អ្នកប្រើបាន ល្អដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: កម្មវិធី-ហ្គេម