CAMBO REPORT

Popup Advertising5 seconds

Disney បង្កើត​មនុស្ស​យន្ត​លោត​ពី​ទី​ខ្ពស់ ជំនួស​អោយតួ​មនុស្ស​ពិត ក្នុង​ការ​ថត​ខ្សែ​ភាពយន្ត!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

យើងអាចមើលឃើញដោយភ្នែកផ្ទាល់ នាពេលបច្ចុប្បន្ននេះ ស្ទើរតែគ្រប់វិស័យ ត្រូវការបច្ចេកវិទ្យាជាខ្លាំង រួមទាំងវិស័យភាពយន្តផងដែរ ព្រោះគេត្រូវការ បច្ចេកវិទ្យាខ្លាំងបំផុត ក្នុងការផលិតរឿងនីមួយៗ។ ពីមុនមក ក្នុងខ្សែភាពយន្ត គេប្រើប្រាស់តួ Stunt ដើម្បីដើរតួជំនួស តួអង្គល្បីៗ នៅត្រង់ឈុតគ្រោះថ្នាក់ ហើយតួ Stunt ទាំងនោះ ភាគច្រើនជាមនុស្សពិត និងឈុតគ្រោះថ្នាក់ខ្លាំង គេប្រើទីងមោង ជាដើម ប៉ុន្តែនៅពេលនេះ Disney មិនចង់ឲ្យពួកគេ ពិបាកទៀតទេ ដោយពួកគេព្យាយាមបង្កើត មនុស្សយន្តមកជំនួស តួមនុស្សពិតវិញម្តង។

ការអភិវឌ្ឍន៍នេះ ត្រូវបានចំណាយពេលជាច្រើនឆ្នាំ មកហើយ Disney ជាផលិតកម្មផលិតភាពយន្ត មួយដ៏ល្បីល្បាញ ទូទាំងពិភពលោក បានបង្ហាញសមិទ្ធផល ចុងក្រោយរបស់ពួកគេ លើគំរោង Stickman បង្កើតមនុស្សយន្ត សម្រាប់ថតកុន ត្រង់ឈុតឆាកដែលគ្រោះថ្នាក់ខ្លាំង ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ដល់តួ Stunt ដូចកាលពីមុន។ មនុស្សនេះ មានភាពរស់រវើក ស្ទើរតែដូច មនុស្សពិតៗ អាចបង្វិលខ្លួន បានច្រើនជុំ ហើយវាអាចជាតួ Stunt ថ្មីដ៏ល្អ សម្រាប់ផលិតភាពយន្ត រួមការកាត់ត បន្ថែមទៀត ធ្វើឲ្យមនុស្សយន្តកាន់តែដូច តួអង្គមនុស្សពិតៗ និងអាចជៀសវាងគ្រោះថ្នាក់ ផ្សេងៗបានទៀតផង។ ដើម្បីស្វែងយល់ កាន់តែច្បាស់ពីមនុស្សយន្តនេះ មិត្តអ្នកអាន អាចទស្សនាបានក្នុង វីដេអូខាងក្រោមនេះ។

 

សរុបមក បច្ចេកវិទ្យា ពិតជាសំខាន់ ដល់ការរស់នៅរបស់មនុស្ស សព្វថ្ងៃ ហើយបច្ចេកវិទ្យាក៏ដើរតួសំខាន់បំផុត ក្នុងវិស័យជាច្រើន រួមទាំងវិស័យ ភាពយន្តទើប ផលិតកម្ម Disney បង្កើតជាគំរោង ផលិតមនុស្សយន្ត មកដើរតួជំនួស តួមនុស្សពិត ក្នុងឈុតឆាកដែល គ្រោះថ្នាក់ខ្លាំង ហើយមនុស្សយន្តនេះ មានភាពរស់រវើក ស្រដៀងនឹងមនុស្សពិតមែនទែន ហើយបើសិន ចូលក្នុងរឿង ដោយមានការកាត់តបន្ថែម ទៀតនោះ យើងនឹងមើល មិនដឹងថាជា មនុស្សដើរតួទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: វិទ្យាសាស្ត្រ