Case ការពារថ្មីសម្រាប់ iPhone ធានាលើការធ្លាក់កម្រិតកម្ពស់ខ្ពស់ដោយគ្មានបញ្ហា
Case ឬសំបកការពារស្មាតហ្វូនបច្ចុប្បន្នមានច្រើនប្រភេទ ច្រើនសណ្ឋាន ខ្លះផលិតឡើងពីជ័រស្វិត ខ្លះផលិតឡើងពី លោហៈ ខ្លះក៏ផលិតឡើងពី ស្បែកសុទ្ធក៏មាន ដោយពួកវាទាំងនោះ អាចការពារម៉ាស៊ីន របស់យើងបានល្មម អាចធ្លាក់កម្រិតទាប តែបើធ្លាក់ខ្ពស់បន្តិច គឺអាចនឹងបង្ក ឲ្យបះពាល់ទៅដល់ដំណើរការម៉ាស៊ីន អាចឈានដល់ការ ខូចផ្នែករឹង ឬបែកអេក្រង់ក៏មាន។ ឆាប់ៗខាងមុននេះ យើងនឹងឃើញមាន Case ការពារវៃឆ្លាតមួយ ដែលមានសមត្ថភាពពិសេស ក្នុងការការពារ iPhone ឲ្យមានសមត្ថភាពខ្ពស់ ជុំវិញការធ្លាក់ពីទីខ្ពស់ ដោយធានាមិនឲ្យ បែកអេក្រង់។
សំបកការពារពិសេសនេះ មានឈ្មោះហៅជាផ្លូវការថា ADCase ឬហៅពេញថា Active Damping Case ដែលដឹង និងស្គាល់ពេលវេលាច្បាស់ នៅពេលស្មាតហ្វូន របស់ខ្លួនធ្លាក់ ឬរបូតធ្លាក់ចេញ ពីដៃដោយចៃដន្យ ជាដើម។ ពិតណាស់ការប្រើប្រាស់ ស្មាតហ្វូនកាន់ជាប់ដៃ ដាក់លើតុ រាល់ថ្ងៃវាអាចនឹងមាន ការធ្លាក់ របូតដោយចៃដន្យ ហេតុដូចនេះ ការប្រើប្រាស់ Case ការពារសព្វថ្ងៃ នៅមិនទាន់គ្រប់គ្រាន់ នោះទេ ហើយបើទោះបីជា ប្រើប្រាស់ស្គ្រីនកញ្ចក់ ក៏មិនអាច ធានាបាន 100% ដែរ តែបើមាន ADCase នេះ វានឹងបញ្ចេញនូវជើង 4 នៅជ្រុងនីមួយៗ អាចការពារស្មាតហ្វូន បានគ្រប់ជ្រុង មិនឲ្យប៉ះទៅដី ឬថ្ម ដូចវីដេអូខាងក្រោម៖
ADCase នេះប្រើប្រាស់ថ្ម និងសេនស័របង្កប់ខាងក្នុង ដើម្បីដឹងអំពីទំនាញផែនដី មានកម្រាស់សរុប 4.9mm ដោយអាចយកទៅបំពាក់ ការពារបានតែនៅលើ iPhone ប៉ុណ្ណោះ អាចបំពាក់ចាប់ពី ម៉ូឌែល iPhone 6 ឡើងមកដល់ iPhone X ដោយតម្លៃជាក់ស្ដែង នៅមិនទាន់ច្បាស់នោះទេ ព្រោះវាស្ថិតនៅ ក្នុងគម្រោង Kickstarter ប៉ុណ្ណោះ តែមិនយូរមិនឆាប់នោះទេ វានឹងចេញលក់ជាផ្លូវការ ហើយបើសួរខ្ញុំថា តើគួរតែទិញប្រើ ឬក៏អត់នោះ វាអាស្រ័យទៅលើ មនុស្សម្នាក់ៗ ព្រោះយើងមានការ ប្រើប្រាស់ស្មាតហ្វូន ខុសរបៀបគ្នា តែបើអ្នក ជាអ្នកធ្វើការច្រើន ជាមួយនឹងសកម្មភាព Case នេះអាចបង្ការ មិនឲ្យទូរស័ព្ទរបស់អ្នក ធ្លាក់កំពិត ឆ្កូត ពិសេសគឺបែក អេក្រង់តែម្ដង។
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
