CAMBO REPORT

Popup Advertising5 seconds

បែក​ធ្លាយ​ម៉ាស៊ីន Surface បត់​ថ្មី មាន​ទំហំ​តូច​អាច​ដាក់​ចូល​ហោប៉ៅ​បាន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Microsoft បានធ្វើការលើគម្រោងក្នុងការនាំយកនូវផលិតផលថ្មី ដែលជាម៉ាស៊ីន អេឡិចត្រូនិចជំនាន់ថ្មី មានភាពងាយស្រួល ក្នុងការយកតាមខ្លួន ពិសេសមានទំហំតូច អាចយកដាក់ក្នុង ហោប៉ៅខោបាន ដែលមានឈ្មោះកូដ ហៅថា Andromeda អស់រយៈពេល ប្រមាណជា 2 ឆ្នាំមកហើយ នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ The Verge។ នេះគឺជាគម្រោងថ្មី មួយដែល Microsoft បានសម្ងំខ្លួនផលិត និងធ្វើការជាមួយវា ជាយូរណាស់មកហើយ ដែលមានគោលបំណង ក្នុងការផ្លាស់ប្ដូរ របៀបនៃការប្រើប្រាស់ ផលិតផលអេឡិចត្រូនិច ដេញទៅតាមការ វិវឌ្ឍន៍ខ្លួន របស់បច្ចេកវិទ្យា។

Microsoft ក៏បានបង្ហើបឲ្យដឹងអំពីគម្រោង Andromeda ផងដែរថា ម៉ាស៊ីនថ្មីនេះ គឺបានផលិតឡើង យកតាមម៉ាស៊ីន Surface ជាច្រើនជំនាន់មកនេះ ដែលអាចរាប់ជា ម៉ាស៊ីនកុំព្យូទ័រផង និងទូរស័ព្ទផង។ វាគឺជាម៉ាស៊ីនតូចល្មម យកលំនាំតាម Surface ដែរ ដែលនាំមកជាមួយ នឹងការច្នៃប្រឌិតថ្មី ផ្នែករឹងថ្មី និងបទពិសោធន៍ ប្រើប្រាស់ប្លែក ជាមួយផ្នែកទន់ ដែលបង្កើតឡើង សម្រាប់ការប្រើប្រាស់ ផ្ទាល់ខ្លួន។ គួរបញ្ជាក់ផងដែរថា ម៉ាស៊ីនថ្មីរបស់ Microsoft     នេះ នឹងមានអេក្រង់ 2 បែប Touchscreen ថែមទាំងមានប៊ិច វៃឆ្លាតសម្រាប់ប្រើប្រាស់ ជាមួយផងដែរ អាចថាប្រើប្រាស់វា សម្រាប់អានសៀវភៅ ឆែកអ៊ីនធឺណិត ធ្វើការងារ ទូទៅប្រចាំថ្ងៃ និងកិច្ចការ មួយចំនួនទៀត ដោយប្រព័ន្ធប្រតិបត្តិការ ជាក់ស្ដែង ថាវានឹងរត់ដោយ អ្វីនោះ គឺស្ថិតនៅក្នុងភាព អាថ៌កំបាំងនៅឡើយ។

ក្រុមហ៊ុន Microsoft គម្រោងនឹងប្រកាសចេញនូវ Project Andromeda នេះនៅក្នុងឆ្នាំ 2018 តែសម្រាប់ថ្ងៃ ជាក់ច្បាស់ថា វានឹងចេញលក់ក្នុងទីផ្សារ នៅថ្ងៃខែឆ្នាំណានោះ គឺនៅមិនទាន់មានប្រភព ច្បាស់ការនៅឡើយទេ សូម្បីតែ Microsoft ក៏បិទរឿងនេះ មិនឲ្យបែកធ្លាយផងដែរ។ អាចថាបើចុងឆ្នាំនេះ វាមិនបង្ហាញខ្លួននោះ ឆ្នាំក្រោយ Microsoft នឹងបញ្ចេញ វាជាផ្លូវការ ដែលអាចចាត់ទុកវាថា ជាទូរសព្ទផង និងកុំព្យូទ័រផង ហើយសម្រាប់ឈ្មោះ ពិតប្រាកដយ៉ាងណានោះ យើងនឹងបានដឹង នាពេលក្រោយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ថេប្លេត