CAMBO REPORT

Popup Advertising5 seconds

Google ចុះ​ទុន 22 លាន​ដុល្លារ​លើ OS ប្រើ​លើ​ទូរសព្ទ Nokia

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចយើងបានដឹងគ្រប់គ្នាថា ក្រុមហ៊ុន Google ជោគជ័យខ្លាំងលើប្រព័ន្ធប្រតិបត្តិការ Android ដែលស្មាតហ្វូន របស់ក្រុមហ៊ុនជាច្រើន ប្រើប្រាស់ប្រព័ន្ធ ប្រតិបត្តិការនេះ ទើបក្រុមហ៊ុន មិនចេះឈប់ឈរ លើការវិនិយោគអ្វីដែលថ្មីទេ។ ទើបមកដល់ ពេលថ្មីៗនេះ ក្រុមហ៊ុនបានបោះទុន ប្រមាណ 22 លានដុល្លារ លើ KaiOS ដែលប្រើលើ ទូរសព្ទប៊ូតុងធម្មតាៗ របស់ Nokia បន្ទាប់ពីប្រព័ន្ធប្រតិបត្តិការ ត្រូវបានបរាជ័យម្តង ពីមុនមកដោយ Firefox ។

លើកនេះ Google ហ៊ានបោះទុន ក៏មានន័យថា Google មានគំនិត និងគំរោងចំពោះប្រព័ន្ធប្រតិបត្តិការ នេះទៅថ្ងៃមុខទៀត ណាមួយវាក៏ជាការ ជួយសង្គ្រោះដ៏ល្អមួយ ព្រោះស្ថិតក្រោមការ គ្រប់គ្រងរបស់ Google តែងតែមានការអភិវឌ្ឍន៍ ល្អប្រសើរជាងនេះទៀត។ បើនិយាយពីប្រព័ន្ធ ប្រតិបត្តិការ KaiOS នេះ យើងប្រទះឃើញប្រើ នៅលើទូរសព្ទចេក Nokia 8110 ចេញចុងក្រោយ ដែលមានរ៉េមត្រឹមទំហំ 512MB និងអង្គផ្ទុកទិន្នន័យតែ 4GB ប៉ុណ្ណោះ។ និយាយត្រឹមប៉ុណ្ណេះ មិត្តអ្នកអាន គួរតែយល់ហើយថា ប្រព័ន្ធ ប្រតិបត្តិការនេះ ផលិតឡើងសម្រាប់ ទូរសព្ទធម្មតាៗប៉ុណ្ណោះ។ មានច្រើនជាង 40 លានទូរសព្ទឯណោះ ដែលចរាចរ នៅលើទីផ្សារគ្រប់ទិសទី និងប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការនេះ ដូច្នេះ Google នឹងរកចំណូលបានមកវិញ ច្រើនសន្ធឹកសន្ធាប់ ពីប្រព័ន្ធប្រតិបត្តិការនេះ នាពេលខាងមុខ។

 

សរុបមក ក្រុមហ៊ុន Google ហ៊ានបោះទុន 22 លានដុល្លារ ចាប់យកប្រព័ន្ធប្រតិបត្តិការ KaiOS ដែលប្រើនៅលើទូរសព្ទ ប៊ូតុងធម្មតាៗរបស់ Nokia ព្រោះតែ Google មានគំរោង និងសម្លឹងការវិវត្តន៍ទៅមុខទៀត របស់ប្រព័ន្ធប្រតិបត្តិការនេះ ទោះបីជា Firefox ធ្លាប់បរាជ័យ លើការគ្រប់គ្រងប្រព័ន្ធ ប្រតិបត្តិការនេះក៏ដោយ ហើយនេះក៏ជាដំណឹងល្អ  ដែលប្រព័ន្ធប្រតិបត្តិការ នេះបែរមកគ្រប់គ្រងដោយ Google វិញ និងមានការ អភិវឌ្ឍន៍ប្រសើរជាង ពេលបច្ចុប្បន្ន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: Lifestyle