CAMBO REPORT

Popup Advertising5 seconds

ខណៈ​ពេល​នេះ Nintendo Switch កំពុង Jailbreak ពេញ​ទឹក​ពេញដី

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នេះមិនមែនជាលើកទីមួយនោះទេ ដែលក្រុម Hacker បានធ្វើការ Jailbreak នូវម៉ាស៊ីនហ្គេមរបស់ក្រុមហ៊ុន Nintendo ជប៉ុន ព្រោះមានម៉ាស៊ីនហ្គេម របស់ក្រុមហ៊ុននេះ ជាច្រើនត្រូវបានគេ Hacked យកទៅធ្វើការ Jailbreak បានដោយជោគជ័យ រួចទៅហើយ។ សម្រាប់លើកនេះវិញ វាគឺជាលើកទីមួយហើយ ដែលម៉ាស៊ីនលេងហ្គេម Nintendo Switch កំពុងមានភាព ល្បីល្បាញខ្លាំង ត្រូវបានគេហែកគុក បានសម្រេច មុនការរំពឹងទុក ទៅទៀត ដោយបច្ចុប្បន្នកំពុង មានភាពចលាចល យ៉ាងគគ្រឹកគគ្រែង។

ការលួចហែកគុកម៉ាស៊ីន Switch មួយនេះ បានកំពុងបង្ករឿងគួរឲ្យឈឺក្បាល នៅតាមបណ្ដាញទីផ្សារ Online របស់ Switch នេះតែម្ដង ដោយបន្ទាប់ពី Jailbroken រួចឃើញថា ម្ចាស់ Switch មានសិទ្ធិមិនត្រឹមតែ ធ្វើការលេងហ្គេមបាន ដោយសេរី និងឥតគិតប្រាក់នោះទេ ជាក់ស្ដែងពួកគេអាច ធ្វើការផ្លាស់ប្ដូររូប Avatar របស់ខ្លួន ទៅជារូបភាពស៊ិចស៊ី ឬអាសអាភាស បានទៀតផង។ មិនតែប៉ុណ្ណោះ ការលួច Jailbreak នេះ ក៏បានធ្វើឲ្យប៉ះពាល់ យ៉ាងខ្លាំងទៅលើការ លេងហ្គេម Online ទៀតផង ដូចជាការកែសម្រួល ទៅលើ Material ឬវត្ថុនៅក្នុងហ្គេម ឲ្យខុសពីធម្មតា តែចំនួននេះ គឺមានតិចតួច ហើយក៏ត្រូវបានក្រុមហ៊ុន Nintendo ធ្វើការបិទគណនីទាំងនោះ ចោលភ្លាមៗផងដែរ។

ការដែលអាចធ្វើឲ្យម៉ាស៊ីន Switch ទទួលបានការ Jailbreak បាននោះ គឺត្រូវប្រើប្រអប់ម្យ៉ាង ដែលនឹងធ្វើការ តម្លើងនូវ Firmware មួយមាន ឈ្មោះថា SX OX ដែលម្ចាស់របស់ Switch អាចធ្វើការ ប្រើប្រាស់ជា Homebrew ថ្មី និងអាចគ្រប់គ្រងរាល់មុខងារ ទាំងឡាយរបស់ម៉ាស៊ីន ទាំងមូលបាន។ សម្រាប់ក្រុម Developer នូវ Firmware SX OX វិញក៏បានប្រកាស ជាសាធរណៈទៀត ផងដែរជុំវិញ ផលិតផលរបស់ខ្លួនថា ការដែលដាក់ឲ្យ ម៉ាស៊ីន Switch នេះ Jailbreak បាន គឺដើម្បីឲ្យអតិថិជនរបស់ខ្លួន ទទួលបាននូវអត្ថប្រយោជន៍ ជាច្រើន ដោយពួកគេមិនមាន បំណងធ្វើការបំភ្លិចបំផ្លាញ ម៉ាស៊ីន Switch របស់អតិថិជន របស់ខ្លួនឡើយ ផ្ទុយទៅវិញ វាគឺជាអាជីវកម្មមួយ ដែលល្អ សម្រាប់អ្នកមានថវិកាតិច។

ការ Jailbreak នេះ បើសិនម៉ាស៊ីន Switch ធ្វើការ Online ហើយត្រូវបាន ម៉ាស៊ីន Server របស់ក្រុមហ៊ុន Nintendo ចាប់បាននោះ ម៉ាស៊ីន ក៏ដូចជាគណនីរបស់អ្នក នឹងត្រូវបានបិទ ជារៀងរហូត ពីក្រុមហ៊ុន Nintendo ក្នុងករណីមានការ រកឃើញថា អ្នកបានកែសម្រួលប្រព័ន្ធ ប្រតិបត្តិការរបស់ Switch នេះ។ សម្រាប់ទីផ្សារស្រុកខ្មែរ នៅពេលនេះ ក៏មាន សេវាកម្មធ្វើការ Jailbreak ម៉ាស៊ីន Switch នេះដែរ តែខេមបូរីផត សូមមិនធ្វើការបង្ហើប ឡើយ ព្រោះវា ខុសច្បាប់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម