CAMBO REPORT

Popup Advertising5 seconds

OPPO ចេញ​កាស​ឥត​ខ្សែ​ថ្មី ដើម្បី​ប្រជែង AirPods

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន OPPO កាន់តែហ៊ានប្រថុយខ្លាំងហើយ បន្ទាប់ពីបានផលិតស្មាតហ្វូន លំដាប់កំពូល មានតម្លៃថ្លៃរួចមក គេក៏បានបញ្ចេញនូវ កាសត្រចៀកឥតខ្សែ មួយម៉ូឌែលទៀត ដោយមានតម្លៃថ្លៃ ដល់ ១០៨ ដុល្លារឯណោះ ដែលគេឲ្យរហ័សនាមថា ជាកាសដែលមានតម្លៃថ្លៃ ប្រជែងជាមួយ AirPods។

នេះគឺជាកាសត្រច្រៀកឥតខ្សែរបស់ OPPO មានឈ្មោះថា O-Free ដែលវាមានប្រអប់ សាកថ្មមួយ និងប្រើប្រាស់ ភ្ជាប់តាម Bluetooth និងប្រើប្រាស់ស្ដាប់ បានដូចជា AirPods អញ្ចឹង។ ស្ដាប់ប៉ុណ្ណេះ អ្នកអាចគិតថា វាជាកាសសាមញ្ញ! ប៉ុន្តែសម្រាប់ផ្នែកខាងក្នុង អ្នកអាចនឹងលាន់ មាត់សរសើរ ដោយសារក្រុមហ៊ុន OPPO ពិតជាវៃឆ្លាត ក្នុងការបំពាក់បន្ទះឈីប Qualcomm QCC3026 ជំនាន់ថ្មី នៅក្នុងនោះបាន ទាំងកាសខាងឆ្វេង និងខាងស្ដាំ និងមានសមត្ថភាពវៃឆ្លាត បន្ថែមទៀត ធ្វើឲ្យកាសនេះ មានរចនាបថជាពងក្រពើ នៅកន្ទុយ និងតួខ្លួនជា សារធាតុកាបូនហ្វៃបឺ។ បន្ទះឈីប Qualcomm QCC3026 នោះគឺប្រើប្រាស់ដើម្បី ជំនួយគ្រប់គ្រងដល់ការ ប្រើប្រាស់ថាមពលថ្ម របស់កាស ដែលគេអះអាងថា ស៊ីថ្មតិចជាងកាសឥតខ្សែ ធម្មតបានដល់ ៥០% ថែមទាំងបន្ថែមនូវ ប្រព័ន្ធសម្លេង Stereo នៅក្នុងការស្ដាប់ផងដែរ តាមរយៈបច្ចេកវិទ្យា Qualcomm TrueWireless Stereo។ លើសពីនេះ OPPO O-Free ក៏មានបំពាក់នូវប្រព័ន្ធ សម្លេង Voice Assistant សម្រាប់បញ្ជាផងដែរ អាចឲ្យយើងបញ្ជា ដោយប៉ះក៏បាន ឬប្រើសម្លេងក៏បាន និងមានប្រអប់សម្រាប់ ដាក់សាកថ្ម ដែលថាមពល ប្រើប្រាស់ជាប់ OPPO ប្រាប់ថា វាអាចបាន ៤ ម៉ោងពេញ និងអាចសាកថ្មបាន ៣ ដង តាមប្រអប់នោះ អញ្ចឹងសរុបបានដល់ ១២ ម៉ោងឯណោះ។

OPPO O-Free នឹងត្រូវដាក់លក់នៅក្នុងប្រទេសចិនឆាប់ៗ ខាងមុខនេះ ជាមួយនឹងតម្លៃ ៦៩៩ យ័ន ឬប្រហែល ១០៨ ដុល្លារ ដែលជាតម្លៃខ្ពស់មួយ ខណៈក្រុមហ៊ុន Apple បានដាក់លក់ AirPods ក្នុងតម្លៃ ១៥៩ ដុល្លារ ដូចនេះតម្លៃ មិនស៊ីគ្នាប៉ុន្មាននោះទេ។ ប៉ុន្តែសម្រាប់អ្នក ដែលជាវ OPPO Find X Lamborghini Edition នឹងទទួលបានកាសនេះ នៅក្នុងប្រអប់ ស្រាប់តែម្ដង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ