CAMBO REPORT

Popup Advertising5 seconds

ប្រអប់​កាស AirPods ស៊េរី​ក្រោយ​អាច​សាក​បាន​ទាំង iPhone ទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាស AirPods របស់ Apple មានភ្ជាប់មកជាមួយប្រអប់មួយ សម្រាប់ដាក់កាស និងអាចសាកបញ្ចូល ថាមពលអគ្គិសនី ដល់កាសផង តាមបច្ចេកវិទ្យាសាកថ្ម ឥតខ្សែ ទើបក្រុមហ៊ុន Apple មានគំនិតថ្មី គ្រោងប្រើប្រាស់ ប្រអប់នេះ អាចសាកបញ្ចូលថាមពលដល់ iPhone បាន នៅពេលចេញជំនាន់ 2 នៃកាសនេះ។ នេះជាគំនិតល្អមួយ សម្រាប់អ្នកប្រើប្រាស់ ដែលមានកាស AirPods ដោយនៅពេល អនាគតអាចប្រើប្រអប់ កាសនេះ សាកថ្មដល់ iPhone បានទៀត។

អ្នកគាំទ្រផលិតផលរបស់ Apple កំពុងតែទន្ទឹងរង់ចាំ និងមិនដឹងថា នៅពេលណា ដែលក្រុមហ៊ុន ព្រមដាក់លក់ឆ្នាំងសាក ឥតខ្សែ AirPower ដោយបានបង្ហាញវត្តមាន តាំងពីប៉ុន្មានខែមុន ប៉ុន្តែមិនទាន់ មានដាក់លក់។ ដោយសារតែ Apple ចង់ឲ្យអតិថិជន របស់ពួកគេ ងាកមកប្រើបច្ចេកវិទ្យាសាកថ្ម ឥតខ្សែ ដើម្បីធ្វើឲ្យពួកគេ កាន់តែមានអារម្មណ៍ចូលចិត្ត iPhone នៅពេល ដែលសាកថ្មបានម្តងៗ ដោយពុំចាំបាច់ ដោតឌុយ។

 

Apple ពិតជាទទួលបានជោគជ័យខ្លាំង លើការដាក់លក់ ផលិតកាស AirPods នេះ ហើយគ្រប់គ្នា រំពឹងទុកថា កាស AirPods ជំនាន់ទី 2 អាចនឹងបង្ហាញវត្តមាន នៅក្នុងឆ្នាំនេះ ជាមួយ iPhone ស៊េរីថ្មី រួមមកជាមួយ ប្រអប់កាសសាកថ្មឥតខ្សែ បានជាមួយ iPhone នេះឯង ដូច្នេះយើងអាច ត្រឹមតែ រង់ចាំដល់ថ្ងៃ ព្រឹត្តិការណ៍ប្រារព្ធឡើង មកដល់តែប៉ុណ្ណោះ។

 

សរុបមក ដំណឹងល្អ ដែលបានចេញផ្សាយដោយសារព័ត៌មាន គួរឲ្យទុកចិត្តមួយ បានរៀបរាប់ពីគំរោង របស់ក្រុមហ៊ុន Apple ត្រៀមចេញនូវកាស AirPods ជំនាន់ថ្មី មានប្រអប់ អាចបញ្ចូលថាមពល ដល់ iPhone បាន ហើយនេះជា គំនិតដ៏ល្អមួយ សម្រាប់អ្នកគាំទ្រ ផលិតផលរបស់ Apple និងកាន់តែផ្តល់ភាព ងាយស្រួលដល់ពួកគេ មួយកម្រិតទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ