CAMBO REPORT

Popup Advertising5 seconds

ស្ងាត់​ៗ The Rock ចេញ​លក់​កាស​ស្ដាប់​ត្រចៀក​ការពារ​ញើស​របស់​ខ្លួន ជា​លើក​ដំបូង

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រិយមិត្តមួយចំនួនធំប្រាកដជាបានដឹងរួចទៅហើយ អំពីអាជីពនាពេលបច្ចុប្បន្ន របស់លោក Dwayne Johnson ដែលជាទូទៅ គេហៅគាត់ថា The Rock ដោយគាត់មាន អាជីពច្រើនគួរសមដែរ ហើយបើនិយាយ អំពីប្រាក់ចំនូលវិញ គឺច្រើនហួសនិស្ស័យ។ ក្រៅពីការងារ ដ៏មមាញឹករបស់ខ្លួន The Rock ក៏ចូលចិត្ត ហាត់ប្រាណ ដើម្បីសុខភាព របស់លោកផងដែរ ហើយការ Gym នោះទៀតសោត គឺលោកតែងស្ដាប់តន្ត្រី ដើម្បីកំដរអារម្មណ៍ រហូតដល់ថ្ងៃនេះ កាសស្ដាប់ត្រចៀក របស់លោកបានប្រកាស ចេញលក់ជាសាធារណៈ ធ្វើឲ្យមហាជន និងអ្នកគាំទ្រលោក ភ្ញាក់ផ្អើលជាខ្លាំង។

កាសស្ដាប់ក្ដោបត្រចៀកថ្មីនេះ មានឈ្មោះហៅជាផ្លូវការថា Project Rock ជាប្រភេទកាសក្ដោបត្រចៀក ដែលមាន គុណភាពខ្ពស់ បង្កើតឡើងពីវត្ថុធាតុដើម មានគុណភាពល្អ ការពារបាន យ៉ាងប្រសើរ ពីទឹកញើស មិនងាយពុកផុយ បើទោះបីជាញើស របស់អ្នកប្រើប្រាស់ មានជាតិផ្អែក ប្រៃ ក៏ដោយ។ ដូចយើងបានដឹង អញ្ចឹងការ Gym មិនមែនជារឿង នៅមួយកន្លែងនោះទេ គឺត្រូវបញ្ចេញ សកម្មភាពច្រើនបែប និងច្រើនសណ្ឋាន ដូច្នេះហើយកាសនេះ រក្សានូវសម្លេងពិរោះរណ្ដំដដែល ពិសេសរក្សាទីតាំង នៅដដែល មិនធ្វើឲ្យម្ចាស់របស់វា ព្រួយបារម្មណ៍ពីការ ធ្លាក់បាក់បែក ឬត្រូវសារ៉េច្រើនដង ពេលហាត់ច្រើន ឬរាប់សិបម៉ោង នោះទេ។

Project Rock មិនត្រឹមតែមានគុណភាព នៃការផលិតខ្ពស់នោះទេ កាសនេះអនុញ្ញាតឲ្យម្ចាស់ របស់វាដោះក្រណាត់ មានគុណភាពខ្ពស់ ដើម្បីបោកសម្អាត នៅពេលប្រើប្រាស់រួច ទៀតផង អមមកជាមួយនឹងការ ទុកដាក់នៅក្នុងប្រអប់ ដែលមានធន់នឹងការ ប៉ះទង្គិច និងធ្លាក់ បានយ៉ាងប្រសើរ ទៀតផង។ គួរបញ្ជាក់ ផងដែរថា Project Rock ត្រូវបានផលិតឡើង ដោយក្រុមហ៊ុន JBL សហការណ៍ ជាមួយនឹងក្រុមហ៊ុន Under Armour ដែលមានសញ្ញាក្បាលគោ ដុះស្នែង ដូចស្នាមសាក់ នៅលើដៃរបស់ The Rock អញ្ចឹងដែរ ដោយសាកថ្ម 2 ម៉ោងពេញ ជាមួយថ្មកម្លាំង 610mAh វាអាចរស់បាន 16 ម៉ោង ឬនៅពេលអស់ថ្មអាចសាកត្រឹម 5 នាទី តាមរយៈរន្ធ Micro USB អាចប្រើបាន 1 ម៉ោង។

កាសនេះក៏មានភ្ជាប់មកជាមួយរន្ធ Mic ស្រូបសម្លេង ដើម្បីធ្វើការនិយាយទូរស័ព្ទ ប្រើប្រាស់មុខងារ Google Now ក៏បាន ថែមទាំងអាចប្រើប្រាស់ ជាមួយនឹង Siri របស់ Apple ផងដែរ ដោយវាចាប់ផ្ដើម ចេញលក់ហើយ ក្នុងតម្លៃ 249$។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ