CAMBO REPORT

Popup Advertising5 seconds

Razer ប្រកាស​ចេញ​ក្ដារ​ចុច​ស៊េរី​ថ្មី មាន​ភ្លើង​កាន់​តែ​កប់ ល្អ​បំផុត​សម្រាប់ Gamer

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Razer ទើបតែប្រកាសចេញជាផ្លូវការនូវក្ដារចុច ស៊េរីថ្មីមួយទៀត ដែលបង្កើតឡើង យ៉ាងពិសេសសម្រាប់ Gamer ដែលត្រូវការក្ដារចុច ដែលរហ័ស ងាយស្រួលប្រើប្រាស់ មានគុណភាពខ្ពស់ ភ្លើងពណ៌ឆើតឆាយកប់ និងមានមុខងារ ពិសេសៗច្រើន។ ក្ដារចុចស៊េរីថ្មីរបស់ Razer នេះមានឈ្មោះហៅជាផ្លូវការ ថា Huntsman ជាក្ដារចុច Full Option មានគ្រាប់ Keys មួយ Set តែម្ដង អមមកជាមួយនឹង ភ្លើងពណ៌ RGB ប្រភេទ Chroma ពេញមួយតួខ្លួន តែម្ដង និងមានបន្ថែមទៅ ដល់បន្ទះទ្រកដៃ ថែមទៀត។

លក្ខណៈពិសេសរបស់ Huntsman នោះ គឺវាប្រើប្រាស់គ្រាប់ Switch ស៊េរីថ្មីបែប Opto-Mechanical ដោយក្នុងនោះ វាប្រើប្រាស់ភ្លើង Infrared គួបផ្សំគ្នាជាមួយនឹង បច្ចេកវិទ្យាថ្មី ដើម្បីទទួលបានដំណឹងថា ម្ចាស់របស់វាបានចុច ប៊ូតុងនេះ ឬប៊ូតុងនោះ។ ក្ដារចុចនេះ នៅតែជាក្ដារចុច  ដែលមានសម្លេងចុចលាន់ ឮខ្លាំងៗដដែល ដូច្នេះបើអ្នកចូលចិត្ត ក្ដារចុចដែលមានសម្លេង លាន់ខ្លាំង និងឮសម្លេង ចុចនោះ Huntsman នឹងផ្ដល់សម្លេងពិសេស មិនខុសគ្នាប៉ុន្មានពីក្ដារ ចុចពពួក Mechanical ប៉ុន្មានទេ។

Razer បានអះអាងថាក្ដារចុចដែលប្រើប្រាស់ Switch បែប Opto-Mechanical នេះ វាមានល្បឿនលឿន ដែលផ្ដល់នូវការចុចបានច្បាស់ ត្រឹមត្រូវរហ័សដូចទៅនឹង ក្ដារចុចប្រើប្រាស់ Switch ថ្លៃៗកំពុងចរាចរណ៍ ក្នុងទីផ្សារបច្ចុប្បន្នអញ្ចឹងដែរ ដោយគ្រាប់ Switch មួយអាចចុចបាន ដល់ទៅ 100 លានដង។ Huntsman ចែកចេញជា 2 ប្រភេទសម្រាប់ធ្វើការ ជ្រើសរើសគឺ៖

 

•    Huntsman Standard Edition

•    Huntsman Elite Edition

 

លក្ខណៈខុសប្លែកគ្នារវាងក្ដារចុចទាំងពីប្រភេទនេះគឺ Standard Edition គឺជាក្ដារចុចមាន ភ្លើងពណ៌ RGB ធម្មតា តែសម្រាប់ Elite Edition វិញ វាមានទ្រនាប់ទ្រកដៃ មានភ្លើង RGB មួយជុំវិញខ្លួន តែម្ដង និងមានប៊ូតុងបញ្ជានៅលើ Numberpad មួយទៀត ដោយវាទាំងពីរនេះ ចាប់ផ្ដើមចេញលក់ហើយ នៅទីផ្សារ Online ហើយនឹងមកដល់ទីផ្សារ ឆាប់ៗខាងមុខនេះ ជាមួយតម្លៃ 150$ សម្រាប់ Huntsman ធម្មតា និងលោតដល់ 200$ សម្រាប់ Huntsman Elite Edition។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Razer Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ