CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​គម្រូ​យន្ដ​ហោះ​លឿន​ជាង​សម្លេង ជិះ​ពី​ញ៉ូវយ៉ក​ទៅ​ទី​ក្រុង​ឡុងដ៍ ស៊ី​ពេល​តែ ២ ម៉ោង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ថ្មីៗនេះក្រុមហ៊ុនផលិតយន្ដហោះ Boeing របស់សហរដ្ឋអាមេរិចដ៏ល្បីល្បាញ ទើបតែបានបង្ហាញ គម្រូនៃការផលិត យន្ដហោះមួយគ្រឿង ដែលគេឲ្យឈ្មោះថា យន្ដហោះលឿន ជាងសម្លេង Hypersonic ដែលជាប្រភេទយន្ដស្រួច Mach 5 ដូចជាយន្ដហោះ ទ័ពអាកាសអញ្ចឹង គ្រាន់តែក្រុមហ៊ុន ចង់ផលិតវាចេញជា យន្ដហោះ ទេសចរណ៍ បែបពាណិជ្ជកម្ម សម្រាប់ភ្ញៀវ ទេសចរណ៍វិញ។

ការដាក់តាំងបង្ហាញអំពីគម្រូយន្ដហោះលឿនជាងសម្លេងនេះ ត្រូវបានធ្វើឡើងនៅក្នុង ព្រឹត្តិការណ៍ Atlanta កាលពីដើមសប្ដាហ៍កន្លងទៅ តបតាមការសំណូមពរ ពីសំណាក់ ក្រុមហ៊ុនអាកាសចរណ៍ ជាច្រើន ដែលចង់បានយន្ដហោះ ដែលមានល្បឿនលឿន ដំណើរការបានរហ័ស សម្រាប់ការធ្វើដំណើរ។ ចំណែកឯ យន្ដហោះដែលបាន បង្ហាញគម្រូនេះ វាមានល្បឿនលឿន ជាងសម្លេងដល់ទៅ ៥ ដងឯណោះ ដែលក្រុមហ៊ុន អះអាងថា នៅពេលដែល វាចេញជាផ្លូវការ វាអាចជិះពី ទីក្រុងញ៉ូវយ៉ក ទៅទីក្រុងឡុងដ៍ ប្រើពេលត្រឹមតែ ២ ម៉ោងប៉ុណ្ណោះ អាចហោះហើរ នៅក្នងល្បឿនអតិបរមា បានដល់ ៦,១១៥ គីឡូម៉ែត្រក្នុងមួយម៉ោង។ ដែលការជិះពីញ៉ូវយ៉ក ទៅទីក្រុងឡុងដ៍ មិនមែនជិតឡើយ ដោយវាត្រូវឆ្លង មហាសមុទ្រអាត្លង់ទិចដ៏ធំ ហើយយន្ដហោះធម្មតា ប្រើពេលប្រហែល ៧ ម៉ោងឯណោះ ដូចនេះគម្រោង យន្ដហោះថ្មី វាពិតជួយសន្សំ ពេលវេលាបានច្រើន មែនទែន។

 

សម្រាប់ជំហ៊ានដំបូងនេះ ក្រុមហ៊ុន Boeing ចង់ផលិតវាចេញជាយន្ដហោះដឹកអ្នកដំណើរ បែបអាកាសចរណ៍ ជាមុនសិន និងបន្ដជាការផលិត សម្រាប់ផ្នែកទ័ពអាកាសផងដែរ ប៉ុន្តែវាមិនមែនជា យន្ដហោះសម្រាប់ដឹក ទំនិញនោះទេ ព្រោះវាមានរូបរាងស្រួច និងទំហំតូច មិនអាចផ្ទុកធ្ងន់ៗ ពេកនោះទេ។ ម្យ៉ាងទៀត ការរចនារូបរាង តូចស្រួចបែបនេះ វាធ្វើឲ្យយន្ដហោះ អាចហើរកាត់ខ្យល់ នៃស្រទាប់អាកាសខ្ពស់បានយ៉ាងល្អ ហើយគម្រោង គេចង់ឲ្យវា អាចហោះបានដល់ រយៈកម្ពស់ចាប់ពី ២៧,០០០ ម៉ែត្រ ទៅដល់ ២៩,០០០ ម៉ែត្រឯណោះ និងកាត់បន្ថយសម្លេងរំខាន បានច្រើនផងដែរ។

អញ្ចឹងទាំងនេះ គឺជាគម្រូយន្ដហោះដ៏អស្ចារ្យ ដែលក្រុមហ៊ុនកំពុងតែចាប់ផ្ដើមដំណើរការ នៃគម្រោងផលិត ហើយវានឹងប្រើ ពេលចាប់ពី ២០ ទៅ ៣០ ឆ្នាំខាងមុខ ដើម្បីផលិតជោគជ័យ និងដាក់ប្រើប្រាស់ ជាផ្លូវការ។ ម្យ៉ាងទៀតវាក៏ជាជំហ៊ាន ដ៏ធំរបស់ក្រុមហ៊ុន Boeing ដែលបានដើរទៅមុនគេ ផលិតយន្ដហោះល្បឿនលឿន បែបនេះ ព្រោះដៃគូផលិត យន្ដហោះដទៃទៀត ដូចជាក្រុមហ៊ុន Aerion Corp និង Lockheed Martin មិនទាន់មានគម្រោង អ្វីប្លែកធ្វើឲ្យពិភពលោក ភ្ញាក់ផ្អើលនៅឡើយទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: យានយន្ត