Instagram បញ្ចេញមុខងារពិសេសថ្មីមួយ អាចបន្ថែម Music ចូលទៅក្នុង Stories បាន
និយាយពី បណ្តាញសង្គម Instagram វាក៏ជាបណ្តាញសង្គមមួយ ដែលគ្រប់គ្រងដោយ Facebook ដោយវាអាច អោយយើងឆាត, បង្ហោះចែកចាយ មិនថា រូបភាព ឬវីដេអូជាដើម ហើយវាក៏អាចអោយយើងបង្ហោះ នូវរាល់ Stories ប្រចាំថ្ងៃ និងផ្សេងៗជាច្រើនទៀត គឺស្រដៀងគ្នាតែម្តង ក៏ប៉ុន្តែអ្វីដែល យើងអាច បែងចែកបាននោះ គឺថា Instagram ជាបណ្តាញសង្គម ដែលរក្សាភាព Private ជាង Facebook។
រហូតមកដល់ឥលូវ Instagram បានចេញកំណែអាប់ដេតថ្មី ជាបន្តបន្ទាប់ ដើម្បីជាប្រយោជន៍ដល់អ្នកប្រើប្រាស់ ហើយនៅថ្ងៃនេះ Instagram ទើបតែបាន ប្រកាសពីលក្ខណៈពិសេស ថ្មីមួយទៀត ដែលវានឹងធ្វើឱ្យអ្នក ប្រើទាំងអស់ អាចបន្ថែម Music ចូលទៅក្នុង Stories បាន។ ចំពោះការបញ្ចេញ លក្ខណៈពិសេសថ្មីនេះ ទើបតែត្រូវបានបញ្ចេញ ដាក់អោយប្រើ ជាបណ្តើរៗ សម្រាប់អ្នកដែលជាម្ចាស់ ឧបករណ៍ iOS ប៉ុណ្ណោះ ដោយវានៅ មិនទាន់មាន សម្រាប់អ្នក ដែលជាម្ចាស់ឧបករណ៍ Android នៅឡើយទេ។ វានឹងកាន់តែពិសេស ថែមមួយកម្រិតទៀត ព្រោះថាអ្នកលេង IG ទាំងអស់ នឹងមានអារម្មណ៌ប្លែក ដោយអ្នកអាចជ្រើសរើស បទចម្រៀងណាមួយ ដើម្បីជាសំលេង Background នៃរូបភាព ឬវីដេអូបាន យ៉ាងអេមតែម្តង។
សូមបញ្ជាក់ម្តងទៀតថា Instagram បានចេញលក្ខណៈពិសេសថ្មី ក្នុងការដាក់តន្ត្រី នៅក្នុង Stories នេះ គឺនឹងមាននៅលើ iOS ដំបូងគេ ចំណែកអ្នកប្រើ Android នឹងទទួលបាន មុខងារថ្មីនេះ នៅពេលក្រោយផងដែរ។ អ្នកអភិវឌ្ឍន៍ លក្ខណៈពិសេសថ្មី បានប្រកាសថា “Music In Stories” នឹងត្រូវបានដាក់ឱ្យដំណើរការ សម្រាប់តែនៅក្នុង 51 ប្រទេសប៉ុណ្ណោះ មិនមែនគ្រប់គ្នា សុទ្ធតែអាចប្រើ មុខងារថ្មីនេះ បាននោះទេ។
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
