CAMBO REPORT

Popup Advertising5 seconds

Instagram ចេញ​កម្មវិធី​មួយ​ទៀត សម្រាប់​អ្នក​លេង​គណនី​ចំនួន 2!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចយើងបានដឹងថា Facebook បានទិញយក Instagram មកជាកម្មសិទ្ធិរបស់ខ្លួន ដូច្នេះ Instagram ស្ថិតក្រោមការ គ្រប់គ្រងរបស់ Facebook ទើបមានការវិវត្តន៍កាន់តែដូច Facebook ហើយត្រៀម អស់អ្វីដែលហៅថា Unique ទៀតហើយ នៅក្នុង Instagram។ នាពេលថ្មីៗនេះ Instagram បានចេញនូវកម្មវិធី មួយទៀតហៅថា Instagram Lite សម្រាប់អ្នកប្រើប្រាស់ គណនីរបស់បណ្តាញសង្គម នេះចំនួន 2 អាចប្រើលើស្មាតហ្វូន តែមួយបាន ពុំចាំ Log in ឬ Log out នៅកម្មវិធី តែមួយដូចមុនទៀតឡើយ។

ឈ្មោះកម្មវិធីនិងមានពាក្យ Lite នៅពេលក្រោយនេះ ដូចជា Facebook Lite និង Messenger Lite អញ្ចឹង ចេញមកសម្រាប់អ្នក ប្រើប្រាស់គណនីចំនួន 2 ដោយ អ្នកប្រើអាច Log ចូល កម្មវិធី Facebook ដើមបានមួយ និង Log ចូល Facebook Lite បានផ្សេងទៀត តែពពួកកម្មវិធី Lite នេះ មិនមានមុខងារពេញលេញ សម្រាប់ប្រើប្រាស់ដូច Facebook ដើមឡើយ។ ណាមួយការកាត់បន្ថយ មុខងារនេះ ដើម្បីធ្វើឲ្យកម្មវិធី ដែលមានឈ្មោះ Lite ពីក្រោយនោះ មានទម្ងន់ស្រាល អាចឲ្យស្មាតហ្វូន ធុនខ្សោយទាញយកទៅប្រើប្រាស់ បានស្រួលផងដែរ ទើប Instagram ចេញប្រភេទកម្មវិធី Instagram Lite មកបន្តទៀត សម្រាប់បំពេញតម្រូវការ របស់អ្នកប្រើប្រាស់ នៅគ្រប់ទិសទី។

 

ប្រសិនបើមិត្តអ្នកអាន ចង់សាកល្បងប្រើកម្មវិធីថ្មីនេះ អាចធ្វើការទាញយកបាន តែត្រូវចាំថា ប្រភេទកម្មវិធី ដែលមានឈ្មោះ Lite ពីក្រោយនេះ មានតែសម្រាប់ស្មាតហ្វូន ដំនើរការ Android ប៉ុណ្ណោះ គឺមិនមានសម្រាប់ iPhone ឬ iPad ទេ។ ទាញយក តាមនេះសម្រាប់ Android ។ កម្មវិធីនេះ បានទៅដល់មិចស៊ីកូ មុនគេ និងបន្តទៅកាន់ តំបន់ផ្សេងៗទៀត ដូច្នេះប្រសិនបើអ្នក ទាញយកមិនទាន់ បានគួរតែរង់ចាំ បន្តិចទៀត។

 

សរុបមក Instagram ទើបតែបានបញ្ចេញនូវកម្មវិធី Instagram Lite ដាច់ដោយឡែក ពីកម្មវិធីដើម ដើម្បីផ្តល់ភាពងាយស្រួល ដល់អ្នកប្រើប្រាស់ស្មាតហ្វូន ធុនខ្សោយ អាចទាញយក ទៅប្រើប្រាស់បាន ដោយរលូន និងអ្នកដែលប្រើប្រាស់ គណនី Instagram ចំនួន 2 ក៏អាចទាញយក ទៅប្រើជាមួយគ្នា ក៏បានដែរ ជាមួយកម្មវិធី Instagram ដើម។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម