CAMBO REPORT

Popup Advertising5 seconds

Teamgroup បាន​បញ្ចេញ​រ៉េម​ប្រភេទ DDR4 ថ្មី ដែល​មាន​ល្បឿន Bus 3600MHz

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដោយសារតែការរីកចម្រើនខ្លាំងផ្នែក eSports ឬហៅថា កីឡាអេឡិចត្រូនិច ដែលនិយាយឲ្យចំថា ជាការប្រកួតហ្គេម លំដាប់ពិភពលោក និងក្រុមហ៊ុនផលិតហ្គេម ចេញហ្គេមសប្បាយៗ កាន់តែច្រើន ជាមួយនឹងគុណភាពខ្ពស់ វាក៏ធ្វើអោយចំនួន នៃអ្នកចូលចិត្តលេងហ្គេម កើនឡើងកាន់តែច្រើនផងដែរ ហើយក្រុមហ៊ុនផលិតនូវ ផ្នែករឹងរបស់កុំព្យូទ័រ ក៏ព្យាយាមចេញ ផ្នែករឹងខ្លាំងៗ បន្ថែមជាច្រើន ដើម្បីឲ្យទាន់ជំនាន់និងបំពេញ តាមតម្រូវការ។ ជាក់ស្ដែងក្រុមហ៊ុន TeamGroup ដែលតែងតែឃើញ ផលិតចេញនូវរ៉េមដែលមានគុណភាពខ្ពស់ មួយនោះ ពេលនេះក៏ចេញនូវរ៉េម ប្រភេទថ្មីទៀតហើយ ដែលមានល្បឿន កាន់តែខ្លាំង និងប្រើអ៊ីនធើហ្វេស ថ្មីផងដែរ។

សម្រាប់រ៉េមនេះ វាស្ថិតនៅក្រោមយីហោ T-FORCE ថ្មីរបស់ Team ដែលជាម៉ូឌែល Vulcan ផលិតជាពិសេស សម្រាប់កុំព្យូទ័រយួរដៃប្រភេទ Gaming ដែលមាន Slot ដាក់មេម៉ូរីចំនួន ២ ទ្រទ្រង់បានដល់ ៣២ ជីកាបៃ។ រ៉េមប្រភេទនេះ វាដំណើរការបាន តែជាមួយ Board កុំព្យូទ័រយួរដៃ កម្រិតខ្ពស់ប៉ុណ្ណោះ ដោយសារតែវាប្រើប្រាស់ មានល្បឿន Bus អតិបរមាខ្ពស់ដល់ ៣,៦០០ មេកាហឺតឯណោះ ជាប្រភេទ DDR4 និងមាន Capacity ទំហំ ១៦ ជីកាបៃ ក្នុងមួយបន្ទះ ដែលអាចដាក់ ២ បន្ទះចូលគ្នាទំហំ ៣២ ជីកាបៃអតិបរមា និងមានជើងដោត SO-DIMM ចំនួន ២៦០ Pin ដែលមានប្រព័ន្ធរក្សាកម្ដៅ Graphene អាចជួយបន្ថយ កម្ដៅបានត្រជាក់ ជាងមុន ៦%។ ចំពោះរ៉េមថ្មីនេះ មិនត្រឹមតែ Support ជាមួយកុំព្យូទ័រ យួរដៃប្រភេទ Gaming ដែលប្រើស៊ីភីយូ ជំនាន់ទី ៨ របស់ Intel ប៉ុណ្ណោះទេ តែវាក៏ Support ជាមួយនឹងម៉ាស៊ីន NUC របស់ក្រុមហ៊ុន Intel ផងដែរ។

ក្រុមហ៊ុនក៏បានបញ្ចេញនូវម៉ូឌែលទាបផងដែរ សម្រាប់ប្រើជាមួយ ស៊ីភីយូជំនាន់ទី ៧ របស់ Intel ដែលក្នុងនោះមាន ម៉ូឌែល ៤ ជីកាបៃ, ៨ ជីកាបៃ, និង ១៦ ជីកាបៃ ដែលមានល្បឿន Bus ២,៤០០ មេកាហឺត (មានល្បឿនបញ្ជូន ទិន្នន័យ ១៩,២០០ មេកាបៃ ក្នុងមួយវិនាទី) ឬល្បឿន Bus ២,៦៦៦ មេកាហឺត (មានល្បឿនបញ្ជូនទិន្នន័យ ២១,៣០០ មេកាបៃ ក្នុងមួយវិនាទី)។ វាក៏ប្រើប្រាស់ប្រព័ន្ធ រក្សាកម្ដៅ Graphene Copper-Foil ដូចគ្នា និងប្រើប្រាស់ថាមពល ១.២ វ៉ុល។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: WCCF Tech Tag: កុំព្យូទ័រ