CAMBO REPORT

Popup Advertising5 seconds

ពិត​ជា​កប់​មែន! អនាគត​របស់ SD កាត នឹង​មាន​ល្បឿន​លឿន​ហួស​និស្ស័យ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បច្ចុប្បន្នផលិតផលអេឡិចត្រូនិចស្ទើរតែទាំងអស់ទៅហើយ គឺប្រើប្រាស់បន្ទះឈីបមេម៉ូរី ដើម្បីរក្សា ឬផ្ទុកទិន្នន័យ ដោយក្នុងនោះ SD កាត ឃើញថាវាមានប្រើប្រាស់ យ៉ាងច្រើនបែប និងច្រើនសណ្ឋានខ្លាំងណាស់ ដូចជានៅលើស្មាតហ្វូន ថេប្លេត កាមេរ៉ា កុំព្យូទ័រ ម៉ាស៊ីនព្រីន និងជាច្រើនផ្សេងៗទៀត។ ជាក់ស្ដែង SD កាត មានតាមប្រភេទរបស់វា ហើយល្បឿនសម្រាប់ពេលនេះ អាចនិយាយបានថា មិនលឿនណាស់ណា ពេកទេ ដោយ SD កាតកម្រិតកប់ លឿនគួរសមសម្រាប់ផ្ទេរ ឬ Copy ចេញចូលជាដើម តែនៅមិនទាន់លោត ដល់ឈីប SSD នៅឡើយ។

សម្រាប់អនាគតរបស់ SD កាត នឹងមានពន្លឺច្រើន ជាមួយនឹងការវិវឌ្ឍន៍ខ្លួន កាន់តែប្រសើរ ដោយនៅពេល ខាងមុខនេះ យ៉ាងយូរឆ្នាំ 2020 យើងទាំងអស់គ្នា នឹងអាចក្លាយជាម្ចាស់ SD កាតជំនាន់ 7.0 ថ្មីហើយ ដែលវាត្រូវបានបង្កើតឡើង យ៉ាងពិសេស ជាមួយនឹងល្បឿនផ្ទេរទិន្នន័យ មិនចាញ់ឈីប SSD ឡើយ ជាមួយល្បឿនកប់លោតដល់ 985MB/s។ ពិតណាស់ SD កាតជំនាន់ថ្មី ដោយសារតែវាមានល្បឿនលឿន ដូច្នេះអ្នកផលិត នឹងបង្កើតឲ្យជើងឈីបនេះ អាចប្រើប្រាស់ជាប្រភេទ SSD ជាប្រភេទ PCIe បាន មានន័យថា វាអាចយកទៅប្រើប្រាស់ ជាមួយឧបករណ៍អេឡិចត្រូនិច ដែលនឹងចេញប៉ុន្មានឆ្នាំ ខាងមុខនេះ ហើយថែមទាំងអាចប្រើ ជាមួយនឹងកុំព្យូទ័រ ដែលមានជើង Interface ដូចគ្នាជាមួយវា។

ជាងនេះទៅទៀត បើទោះបីជាវាមានជើង Interface ថ្មីក៏ពិតមែន យោងតាមប្រភពព័ត៌មាន បានបញ្ជាក់ប្រាប់ឲ្យដឹងថា SD កាតជំនាន់ថ្មីនេះ នឹងអាចប្រើជាមួយនឹង ជើងស៊េរី UHS-I Interface បច្ចុប្បន្នផងដែរ មានន័យថា អាចប្រើជាមួយជើងថ្មី និងជើងចាស់បាន តែមិនអាចទទួលបាន ល្បឿនដូចគ្នាឡើយ។ ដើម្បីទទួលបានល្បឿនលឿន ពេញមួយទំហឹង របស់វាតែម្ដង គឺវាត្រូវការចរន្តអគ្គិសនី ដែលមានកម្លាំង 1.8W ដើម្បីរត់។ កាន់តែពិសេសជាងនេះ ទៀតនោះគឺថា SD កាតជំនាន់ថ្មី នឹងមានទំហំផ្ទុក កាន់តែធំជាងមុនច្រើន ដោយវានឹងមានទំហំលោតធំ បំផុតដល់ 128TB គឺធំជាង SD កាតពេលបច្ចុប្បន្នឆ្នាំ 2018 នេះ ដែលលោត អស់ត្រឹម 2TB ឬ 2000GB ប៉ុណ្ណោះ។

 

 

SD Card ជំនាន់ថ្មីនឹងចេញជាលើកដំបូងសម្រាប់តែជើង 3 (3 Interfaces) ប៉ុណ្ណោះ រួមមានដូចជា SDHX, SDXC និង SDUC កាត និងបន្តចេញនៅលើជើង ផ្សេងៗទៀត ដែលនេះសបង្ហាញ ឲ្យឃើញថា អនាគតរបស់ SD កាតមានពន្លឺច្រើន ដែលនឹងជួយយ៉ាង សកម្មទៅលើការប្រើផលិតផល អេឡិចត្រូនិចរបស់មនុស្សជាតិ ទូទាំងពិភពលោក។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Tom’s Hardware Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ