CAMBO REPORT

Popup Advertising5 seconds

តិច​និច​សម្ងាត់​សរសេរ​អក្សរ​ចេញ​រូប​សញ្ញា​ប្លែក​ៗ​បង្កប់​ក្នុង Android Messages

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដើម្បីទាញយកចាប់អារម្មណ៍របស់អ្នកប្រើប្រាស់ ទើប Google មានបង្កប់នូវការ សម្ងាត់សរសេរអក្សរ ចេញជារូបសញ្ញាវិញ នៅក្នុង Android Messages សម្រាប់អ្នកប្រើប្រាស់ តាមរយៈកុំព្យូទ័រ ដើម្បីលេងឆាតកម្សាន្ត បានជាមួយមិត្តភក្តិ។ កាលពីសប្តាហ៍មុន យើងបានចេញ ផ្សាយម្តងហើយ ពីការប្រើប្រាស់ថ្មីរបស់ Android Messages អាចឲ្យអ្នក ប្រើប្រាស់ឆាតតាមកុំព្យូទ័រ ជំនួសឲ្យការឆាតតាម ស្មាតហ្វូនបាន នៅពេលណាមួយ ដែលស្មាតហ្វូនអស់ថ្ម ឬអ្នកអាច ចុចត្រង់នេះ ដើម្បីស្វែងយល់ពី របៀបឆាតនោះ។

មិត្តអ្នកអាន ដែលបានប្រើប្រាស់ការឆាតរបស់ Android Messages នៅលើកុំព្យូទ័រអាចសាកល្បងបាន ជាមួយការវាយអក្សរ មួយចំនួន នៅពេលផ្ញើទៅគេ នឹងចេញជាសញ្ញា រូបប្លែកៗទៅវិញ ឬគេហៅថា Easter Egg របស់ Android Messages ដើម្បីធ្វើឲ្យអ្នក ប្រើប្រាស់មានការ ភ្ញាក់ផ្អើលបន្តិច នៅពេលដែលដឹងថា មានបង្កប់ដោយមិនប្រកាស ដល់មហាជនបែបនេះ។ តាមអក្សរទាំងនោះ ជាអក្សរអង់គ្លេស សរសេរត្រឹមតែមួយពាក្យៗ ដោយតម្រូវឲ្យមាន សញ្ញា “/” នៅពីមុខជានិច្ច។ ឧទាហរណ៍ /this ឬ /that ជាដើម នៅពេលផ្ញើចេញ នឹងលោតចេញជាសញ្ញា ដោយអ្នកអាចមើល អក្សរណា ចេញសញ្ញាណា បាននៅខាងក្រោមនេះ ដើម្បីងាយស្រួល នៅពេលប្រើប្រាស់។

 

សរុបមក Easter Egg នៅក្នុង Android Messages ត្រូវបានគេទម្លាយ ពីអាថ៌កំបាំង នៃការ ប្រើប្រាស់រូបសញ្ញា ដោយការសរសេរជាអក្សរ អង់គ្លេសមួយពាក្យៗ និងមានសញ្ញា “/” នៅពីខាងមុខ ជាសម្គាល់ ដូច្នេះអ្នកដែលកំពុង ប្រើប្រាស់ Android Messages នៅលើកុំព្យូទ័រ អាចយល់ដឹងពី អក្សរទាំងនេះ និងអាចប្រើប្រាស់បាន នៅពេលចង់ឆាត កម្សាន្តលេងជាមួយ មិត្តភក្តិ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម